អន្តរជាតិ

Jon Stewart រិះគន់ប្រធានាធិបតី Biden ថាជាមនុស្សចាស់ជរាបាត់បង់សមត្ថភាពចងចាំជាមូលដ្ឋាន

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីយប់ថ្ងៃចន្ទ ពិធីករ Jon Stewart បន្ទាប់ពីបានត្រឡប់មក “The Daily Show” វិញហើយមិនចាំយូរនោះទេគាត់បានពន្លះលោកប្រធានាធិបតី Joe Biden និង លោក Donald Trump យ៉ាងចាស់ដៃថា ជាមនុស្សចាស់ជរាដ៏គួរឲ្យខ្ពើមរអើមបំផុត។គាត់ថា “តើយើងកំពុងធ្វើអ្វីនៅទីនេះអ្នករាល់គ្នា?” លោក Stewart បានសម្តែង ការខឹងសម្បាចំពោះស្ថានភាពបច្ចុប្បន្នសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលនឹងមានការប្រកួតប្រជែងគ្នាឡើងវិញរវាងលោក Biden អាយុ ៨១ ឆ្នាំ និង Trump អាយុ ៧៧ ឆ្នាំ។

Stewart ដែលជាអ្នករៀបចំកម្មវិធីជជែកដេញដោលបន្ទាប់ពីបានផ្អាកជាង ប្រាំបួនឆ្នាំគាត់បានច្រានចោលបេក្ខជនទាំងពីរអំពីសមត្ថភាពផ្លូវចិត្តរបស់ពួកគេ ហើយបានស្តីបន្ទោសអ្នកដែលគាំទ្រលោក Biden ក្នុងការគ្រប់គ្រងប្រទេស ក្នុងនាមជា octogenarian(អ្នកមានអាយុពី៨០ទៅ៨៩ឆ្នាំ) ។

តារាល្បីរូបនេះបានចាប់ផ្តើមនិយាយអស់ ២០ នាទីជាមួយនឹង “ដំណឺងចម្លែកៗ” នៅចុងសប្តាហ៍ទាក់ទងនឹងរបាយការណ៍របស់ទីប្រឹក្សាពិសេសស្តីពីការគ្រប់គ្រងឯកសារក្នុងការធ្វើចំណាត់ថ្នាក់ប្រធានាធិបតី។

ពិធីករ Stewart បាននិយាយអំពីលោក Biden ថា “បុរសម្នាក់នេះមិនអាចចាំអ្វីបានទេ ល្មមដល់ពេលដែលគាត់ត្រូវដើរចេញហើយ” “អ្នកយល់យ៉ាងណា? គាត់មិនមាន សមត្ថភាពក្នុងការចងចាំរឿងសំខាន់ៗដែលជាបញ្ហាចម្រូងចម្រាស់នោះទេ”។
នៅក្នុងការប្រែប្រួលភាពឆ្លាតវៃ ពិធីករកម្មវិធីជជែកដេញដោលមួយនេះបន្ទាប់ពីបាន លេងឃ្លីបវីដេអូបំបាក់មុខលោក Trump ថាគាត់សូម្បីតែរកនឹកក៏នៅតែមិនអាច នឹកចាំបានថាតើឆ្នាំណាដែលគាត់បានរៀបការជាមួយអតីតភរិយានោះទេហើយក្នុងខណ:ពេលនេះគាត់នៅតែអួតថាគាត់នៅមានការចងចាំដ៏ល្អបំផុតនោះ។

លោក Stewart បាននិយាយថា “គឺវាបង្ហាញនូវមូលហេតុចម្បងនៃជំងឺវង្វេង មនុស្សចាស់ដែលចាប់ផ្តើមពីដំបូង” ។

លោកក៏បានទម្លាយសាច់រឿងរបស់លោក Biden ដោយបាននិយាយខុស ក្នុងជំនួបជាមួយលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi ថាជា ប្រធានាធិបតីម៉ិកស៊ិក នៅក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ។

គាត់បាននិយាយថា “Joe Biden ប្រហែលជាបានភ្លេចពីវគ្គឃ្លាក្នុងការនិយាយ រឿងនយោបាយនៅចុងក្រោយពាក្យបីទៅបួនឃ្លានៅក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ” ។

លោក Stewart មិនបាននិយាយដល់អាយុលោក Trump ទេ ដោយបន្ថែមថា គណបក្សសាធារណរដ្ឋនិយាយជារឿយៗនៅក្នុងការជួបជុំថានឹងធានាចំពោះសុខភាពរបស់លោក Trump ។“ពួកគេចាស់ អស់ហើយ!” គាត់បាននិយាយអំពីគូ ប្រជែងទាំងពីរនៅក្នុងឆ្នាំ ២០២៤ ។ “ពួកគេស្ថិតក្នុងវ័យដែលមិនមាន ព្រឹត្តិការណ៍ទាក់ទងនឹងអាយុទៀតទេ។ ពួកគេទទួលបានកាត AARP របស់ពួកគេ ទទួលបានសន្តិសុខសង្គម ពួកគេទទួលបានការបញ្ចុះតម្លៃភាពយន្តរបស់ពួកគេ”។

លោក Stewart បាននិយាយថា “យើងមានបេក្ខជនពីរនាក់ដែលតាម កាលប្បវត្តិគឺនៅក្រៅបទដ្ឋានតើអ្នកណាដែលបានឈរឈ្មោះជាប្រធានាធិបតីនៅក្នុងប្រទេសនេះហើយជាប់់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស” ។ “ពួកគេគឺជា មនុស្សចាស់បំផុតដែលមិនធ្លាប់មានអ្នកណាអាចបំបែកកំណត់ត្រាលើសពី ៤ ឆ្នាំសម្រាប់អាណត្តិឈរឈ្មោះជាប្រធានាធិបតីនេះហើយគឺជារឿងមួយដែលពួកគេ បានបង្កើតឡើង!”។

ពិធីករ រូបនេះបាននិយាយដោយចំអកចំពោះរាងកាយ និងស្មារតីក្នុងសភាពជា មនុស្សចាស់ជរារបស់ពួកគេថា គាត់មិនណែនាំថាតើគូប្រកួតប្រជែងសេត វិមានណាមួយ “នៅមានឋាមពលរស់រវើក ផលិតភាព ឬសមត្ថភាព” នោះទេ។គាត់បាននិយាយអំពីលោក Biden និង Trump ថា “ពួកគេទាំងពីរកំពុងពង្រីក វិសាលភាពនៃដែនកំណត់សម្រាប់ការគ្រប់គ្រងការងារដ៏លំបាកបំផុតរបស់ពិភពលោក” ។ “អ្វីដែលឆ្កួតបំផុតនោះគឺគួរតែគិតថាយើងជាអ្នកបោះឆ្នោត ដែលត្រូវតែបញ្ចប់ ការព្រួយបារម្ភនេះចេញ។ វាជាការងាររបស់បេក្ខជនក្នុងការដោះស្រាយកង្វល់ គឺមិនមែនជាការងាររបស់អ្នកបោះឆ្នោតនោះទេ។

លោក Stewart ដែលតាមធម្មតាមានទំនោរឆ្វេងនិយមបានផ្តោតលើសំណួរ ដ៏ឯកោរបស់គាត់ជាច្រើនដែលសួរថាតើមានភស្តុតាងអ្វីខ្លះដែលគណបក្សប្រជាធិបតេយ្យថាលោក Biden នៅមានជំហរមុតស្រួចនិងរហ័សរហួនដូចដែល ពួកគេអះអាងនោះ។ប៉ុន្តែលោកបានបន្ថែមថា លោក Biden “មិនមែនជាលោក Donald Trump” នោះទេ ដែលស្អុយឈ្មោះក្នុងរឿងអាស្រូវ និងរងការចោទប្រកាន់ មួយចំនួន។

លោក Stewart បាននិយាយថា “ប៉ុន្តែគាត់មានគីឡូធ្ងន់ក្នុងការបោះឆ្នោត គឺមិនធ្វើឲ្យគូប្រជែងរបស់ Donald Trump ស្រួលខ្លួននោះទេ” ៕