អន្តរជាតិ

អាមេរិកព្រមានអ៊ីស្រាអែលកុំឲ្យតាមកម្ទេច Hamas នៅ Rafah ដោយគ្មានផែនការថ្មីព្រោះអាចស្លាប់ជនស៊ីវិលស្លូតត្រង់

ប្រែសម្រួល៖ស-សម្បត្តិ
ដោយសារតែអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនអស់ “ច្រើនពេក” កាលពីថ្ងៃចន្ទកន្លងទៅនេះ លោកប្រធានាធិបតី Biden បានព្រមានអ៊ីស្រាអែលថាកុំព្យាយាមតាមបោសសម្អាតទីតាំងចុងក្រោយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា លោកបានសង្កត់ធ្ងន់ថាអ៊ីស្រាអែលត្រូវតែមានផែនការថ្មីជាចាំបាច់។

លោកប្រធានាធិបតី Biden បានធ្វើការកត់សម្គាល់ថាមាន “មនុស្សជាច្រើននៅទីនោះត្រូវបានផ្លាស់ទីលំនៅផ្លាស់ទីលំនៅជាច្រើនដងដោយភៀសខ្លួនពីអំពើហិង្សាទៅភាគខាងជើង។ ហើយឥឡូវនេះ ពួកគេត្រូវបានបញ្ចូលទៅក្នុងតំបន់ Rafah ដែលងាយនឹងរងគ្រោះថ្នាក់បំផុត។ ត្រូវតែការពារពលរដ្ឋស្លូតត្រង់របស់ប៉ាឡេស្ទីន ហើយយើងក៏បានដឹងច្បាស់តាំងពីដើមមកថា យើងប្រឆាំងនឹងការបង្ខិតបង្ខំឲ្យពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីនផ្លាស់ទីលំនៅចេញពីតំបន់ Gaza»។

លោកប្រធានាធិបតី Biden ដែលនិយាយជាមួយព្រះមហាក្សត្ររបស់ប្រទេសហ្សកដានី ព្រះចៅ Abdullah II នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំមជ្ឈិមបូព៌ាទៅកាន់សេតវិមានបានបង្កឲ្យមានការរិះគន់របស់គាត់លើលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ។ បើយោងតាមការស្ទង់មតិបានបង្ហាញថាលោកប្រធានាធិបតីកំពុងមានហានិភ័យចំពោះការបាត់បង់រដ្ឋដែលគាំទ្រលោកនៅក្នុងខែវិច្ឆិកា។ ដោយសារតែមានការខឹងសម្បាពីសំណាក់អ្នកបោះឆ្នោតមូស្លីម និងអារ៉ាប់។

លោក Biden អាយុ ៨១ ឆ្នាំ បាននិយាយថា “ប្រតិបត្តិការយោធាដ៏ធំនៅ Rafah មិនគួរដំណើរការដោយគ្មានផែនការដ៏គួរឲ្យទុកចិត្ត ដែលជាផែនការដ៏គួរឲ្យជឿជាក់មួយសម្រាប់ធានាសុវត្ថិភាព និងការគាំទ្រពីប្រជាជនជាង ១ លាននាក់ដែលកំពុងស្នាក់នៅទីនោះ” លោក Biden ដែលមានអាយុ ៨១ ឆ្នាំបាននិយាយដោយសំដៅទៅលើការចូលលុកលុយលើទឹកដីប៉ាឡេស្ទីនដែលនៅមិនទាន់បានសម្រេចរបស់អ៊ីស្រាអែលនៅទីក្រុង Gaza ភាគខាងត្បូង។ .

លោក Biden បានប្រឈមមុខនឹងការតវ៉ាដ៏ធំ រួមទាំងនៅខាងក្រៅសេតវិមាន និងការជេរប្រមាថជាបន្តបន្ទាប់ក្នុងអំឡុងពេលបង្ហាញមុខជាសាធារណៈដោយបានចោទអ៊ីស្រាអែលថាជា “អំពើប្រល័យពូជសាសន៍ Joe” បន្ទាប់ពីបង្ហាញខ្លួនគាត់ជាអ្នកការពារដ៏រឹងមាំរបស់អ៊ីស្រាអែលនៅដើមសង្រ្គាម និងស្នើសុំជំនួយយោធាចំនួន ១៤.៣ ពាន់លានដុល្លារពីសភាសម្រាប់អ៊ីស្រាអែល ។

លោក Biden បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទថា ភេរវករហាម៉ាសបានចាប់ផ្តើមសង្រ្គាមជាមួយនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ពង្រត់ប្រហែល ២៥០ នាក់ផ្សេងទៀត ប៉ុន្តែលោកបានបន្ថែមថា “សម្រាប់រយៈពេលបួនខែកន្លងមកនេះ ខណៈដែលសង្រ្គាមបានផ្ទុះឡើង ប្រជាជនប៉ាឡេស្ទីនក៏បានទទួលរងនូវការឈឺចាប់ដែលមិនអាចនឹកស្មានដល់ផងដែរគឺការបាត់បង់ជីវិតប្រជាជនប៉ាឡេស្ទីនអស់យ៉ាងច្រើនដែលគេស្មានមិនដល់។

លោក Biden បាននិយាយថា “មនុស្សច្រើនពេកហើយប្រជាជនប៉ាឡេស្ទីនជាង ២៧,០០០ នាក់ហើយដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយពួកគេគឺជាជនស៊ីវិល និងកុមារស្លូតត្រង់និងរួមទាំងកុមាររាប់ពាន់នាក់ផងដែរ”។
លោកប្រធានាធិបតីក៏បានបង្ហាញខ្លួនដើម្បីដកស្រង់តួលេខហួសសម័យបន្តិចពីក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសដែលគិតត្រឹមថ្ងៃចន្ទបានរាប់ចំនួនអ្នកស្លាប់ជាង ២៨,០០០នាក់ ។
នៅដើមសង្រ្គាម លោក Biden បានច្រានចោលការអះអាងរបស់ក្រសួងហាម៉ាស ដែលថាមនុស្ស ៥,០០០ នាក់បានស្លាប់នៅក្នុងរយៈពេល ១៨ ថ្ងៃដំបូងនៃការប្រយុទ្ធគ្នា ដោយនិយាយថា “ខ្ញុំមិនជឿទេដែលថាប៉ាឡេស្ទីនកំពុងនិយាយការពិតអំពីចំនួនមនុស្សត្រូវបានសម្លាប់នោះទេ។ ខ្ញុំគ្មានទំនុកចិត្តលើចំនួនដែលប៉ាឡេស្ទីនកំពុងប្រើនោះទេ” ។

លោក Abdullah ក៏បានជំរុញឲ្យភាគីទាំងសងខាងបញ្ចប់សង្គ្រាមផងដែរ។“យើងត្រូវតែរួមគ្នាជាមួយដៃគូអារ៉ាប់ និងសហគមន៍អន្តរជាតិដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងហើយនិងឈានទៅដល់បទឈប់បាញ់គ្នាមួយនៅហ្គាហ្សា ដែលត្រូវចាប់ផ្តើមធ្វើការភ្លាមៗដើម្បីបង្កើតគោលនយោបាយមួយឈានទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយដោយផ្អែកលើមូលដ្ឋានពីរគឺដំណោះស្រាយរបស់រដ្ឋព្រះមហាក្សត្រ។

លោក Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភអំពីកម្រិតជីវភាពរស់នៅក្នុងតំបន់ Gaza ផងដែរ។“មនុស្សរាប់សែននាក់គ្មានលទ្ធភាពទទួលបានអាហារ ទឹក និងសេវាមូលដ្ឋានផ្សេងទៀតនោះទេ។ “សម្រាប់ជីវិតអ្នកដែលគ្មានកំហុសនៅហ្គាហ្សា គឺជាសោកនាដកម្មមួយធំធេងណាស់។ ដូចគ្នានឹងជីវិតស្លូតត្រង់ដែលបានបាត់បង់នៅក្នុងប្រទេសអ៊ីស្រាអែលក៏ជាសោកនាដកម្មផងដែរ” ។

គ្រួសារជាច្រើនបានបាត់បង់សមាជិករបស់ពួកគេមិនត្រឹមតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសាច់ញាតិជាច្រើន ហើយមិនអាចកាន់ទុក្ខដល់ពួកគេបានទេ ឬសូម្បីតែបញ្ចុះសពពួកគេ ដោយសារតែវាមិនមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ។ វាពិតជាគួរឲ្យសោកស្ដាយណាស់” លោក Biden បាននិយាយផងដែរ ដោយសាទរចំពោះ Abdullah ដែលជាអាកាសយានិក ដែលបានចូលរួមក្នុងការទម្លាក់ជំនួយតាមយន្តហោះ។

មេដឹកនាំអាមេរិកបាននិយាយថា លោកសង្ឃឹមថានឹងមានផ្អាកការប្រយុទ្ធគ្នាសម្រាប់រយៈពេលប្រាំមួយសប្តាហ៍ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំង។
លោក Biden បានបង្កើនការរិះគន់ទៅលើលោក Netanyahu ជាបណ្តើរៗ នៅពេលដែលមានការស្ទង់មតិបង្ហាញពីបញ្ហានៅក្នុងការបោះឆ្នោតអាមេរិក។

ប្រធានាធិបតីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឆ្លើយតបរបស់អ៊ីស្រាអែលនៅហ្គាហ្សាគឺ “លើសពេកហើយ” បន្ទាប់ពីមន្ត្រីលោក Biden បានធ្វើឲ្យបែកធ្លាយដល់អ្នកសារព័ត៌មានដែលថាលោក Biden បានហៅលោក Netanyahu ជាឯកជនថាវា “អាក្រក់”ពេកហើយ។ នៅក្នុងការលេចធ្លាយបន្ថែមពីប្រភពបីបានប្រាប់ NBC សម្រាប់របាយការណ៍កាលពីថ្ងៃចន្ទថាលោក Biden យ៉ាងហោចណាស់បីដងហើយដែលហៅ Netanyahu ថាជា “រន្ធគូទ” ៕