ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអង្គការសាម៉ារីតាន់ភឺសសង្គ្រោះអន្តរជាតិប្រចាំកម្ពុជាពិភាក្សាការងារ«ពង្រឹងបន្ថែមលើភាពខ្លាំង»

ដោយ : បន្ទាយ
បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ ប្រចាំកម្ពុជា(Samaritan Purse’s International ,Cambodia ).ពិភាក្សាការងារ«ពង្រឹងបន្ថែមលើភាពខ្លាំង» ។

នៅសាលប្រជុំ ( ខ )សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ខែកុម្ភៈ ឆ្នំា២០២៤ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទទួលជួបជាមួយលោកបារី ហ្ក្រាហាម តេសេស ( Mr Barry Graham Tesses ) នាយប្រតិបតិបត្រដ្ឋបាលតិអង្គការ សម៉ារីតាន់ភឺសសង្គ្រោះអន្តរជាតិប្រចាំកម្ពុជានិងសហការីដើម្បីពិភាក្សាការងារស្តីពី«ពង្រឹងបន្ថែមលើភាពខ្លាំង » ដែលលនឹងអនុវត្តក្នុងខេត្តនេះ។មន្ត្រីអ្នកពាក់ព័ន្ធ គោលដៅគម្រោងបានចូលរួម ។

បន្ទាប់ពីការបើកអង្គប្រជុំដោយលោកអភិបាលនៃគណៈអភិបាលខេត្ត លោក Barry Graham Tesses យកប្រចាំប្រទេសកម្ពុជា ការបង្ហាញពីគោលបំណងនិង របៀបវារៈនៃប្រជុំដោយមានការបង្ហាញលទ្ធផលគម្រោង-ប្រភពទឹកនៃក្ដីសង្ឃឹម (Oasis of Hope Project) និងផែនការយុទ្ធសាស្ត្រនៃគម្រោង ពង្រឹងបន្ថែម លើភាពខ្លាំង (Build On Strength Project-BOS)។

សូមបញ្ជាក់ថា យោងប្រវត្តិសកម្មភាពរបស់អង្គការសាម៉ារីកាន់ គឺស សង្គ្រោះ អន្តរជាតិនៅកម្ពុជា បានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធី:ទឹកស្អាតនិងអនាម័យ សុខភាពនិងអាហារូបត្ថម្ភ កសិកម្មនិងការអភិវឌ្ឍមុខរបរចិញ្ចឹម សត្វ ការអប់រំនិងចំណាកស្រុកដោយ សុវត្ថិភាព ហើយទីតាំងអនុវត្តគម្រោងមាននៅ៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និង ខេត្តបន្ទាយមានជ័យ។

ដោយឡែកនៅ ខេត្តបន្ទាយមានជ័យ មានគម្រោងប្រភពទឹកនៃក្តីសង្ឃឹម (Oasis of Hope Project) ដែល បានអនុវត្តពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៩ នៅស្រុក អូរជ្រៅ ចំនួន២៩ភូមិ និងស្រុក ស្វាយចេក ចំនួន០១ភូមិ រួម មានសកម្មភាព៖ ការជីកអណ្តូងទឹក ការភ្ជាប់ទុយោទឹកចូលតាមផ្ទះ ការចិញ្ចឹមសត្វ និងបណ្តុះផ្សិត។
ក្នុងនោះ លទ្ធផលគម្រោងមាន : ឌួងអណ្តូងទឹក បានចំនួន១០៩អណ្តូង ,រាយទុយោទឹកមេ និងទុយោទឹកចូលតាមផ្ទះ ប្រវែង ១៣៦ ៥៤៨ម៉ែត្រ ។ ប្រជាពលរដ្ឋចំនួន ២៨ ៦៤១គ្រួសារ ទទួលផលពីការប្រើប្រាស់ទឹកសុវត្ថិភាព។
ប្រជាពលរដ្ឋចំនួន ៣ ៥៦២គ្រួសារ បានភ្ជាប់ទុយោទឹកចូលតាមផ្ទះ ក្នុងនោះមាន៖ • ប្រជាពលរដ្ឋចំនួន ១៥០០គ្រួសារ ទទួលផលគម្រោងភ្ជាប់ទុយោទឹកនិង កញ្ចប់កសិកម្ម ចិញ្ចឹមមាន់ កង្កែបនិងបណ្តុះផ្សិត។

ប្រជាពលរដ្ឋចំនួន ២ ០៦៣គ្រួសារបានភ្ជាប់ទុយោទឹកចូលផ្ទះ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ។

លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យប្រសាសន៍​បិទអង្គប្រជុំដោយកត់សម្គាល់នូវវឌ្ឍនភាពនិងជោគជ័យការងាររបស់អង្គការសាម៉ារីតាន់ភឺសសង្គ្រោះអន្តរជាតិប្រចាំកម្ពុជានៅរាជធានី ខេត្តគោលដៅទាំង៤
និងដោយឡែក ខេត្តបន្ទាយមានជ័យក៏ទទួលបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹក ហើយចំបំណងដែលរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនិងប្រជាពលរដ្ឋចង់បាន ។
លោកអភិបាលខេត្តបានថ្លែងអំណរគុណនិងអំពាវនាវអោយអង្គការសាម៉ារីតាន់ភឺសសង្គ្រោះអន្តរជាតិបន្តគម្រោងខ្លួននៅក្នុងខេត្តបន្ទាយមានជ័យជាបន្តទៀត ៕