អន្តរជាតិ

ទាហានអ៊ីស្រាអែល និងបុគ្គលិកពេទ្យនៅហ្កាហ្សាចាប់ភេរវជនហាម៉ាស២០នាក់លាក់ខ្លួនក្នុងមន្ទីរពេទ្យ

ប្រែសម្រួល៖សសម្បត្តិ
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនបានចាប់ក្រុមភេរវករហាម៉ាសប្រហែល ២០ នាក់ដែលកំពុងលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ Khan Younis ក្នុងតំបន់ហ្គាហ្សាដោយមានការគាំទ្រពីបុគ្គលិកពេទ្យដែលកំពុងរង់ចាំការដឹកជញ្ជូនធុងអុកស៊ីហ្សែន។

អង្គភាពពិសេសរបស់កងកម្លាំងការពារអ៊ីស្រាអែលជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់មន្ទីរពេទ្យ Al-Amal ក្នុងសប្តាហ៍មុន បន្ទាប់ពីក្រុមស៊ើបការណ៍បានប្រាប់ពីសកម្មភាពរបស់សមាជិកក្រុមហាម៉ាសកំពុងប្រតិបត្តិការនៅខាងក្នុងចំណោមជនស៊ីវិល នេះបើយោងតាមយោធាអ៊ីស្រាអែលបញ្ជាក់កាលពីថ្ងៃសៅរ៍។

ដោយមានជំនួយ​ពីបុគ្គលិកមន្ទីរពេទ្យ Al-Amal ទាហានអ៊ីស្រាអែលអាចកំណត់ទីតាំងភេរវករ និង បង្ក្រាបពួកគេបានដោយមិនចាំបាច់បាញ់ឬរំខានដល់អ្នកណាម្នាក់នោះទេ។

ទាហានអ៊ីស្រាអែលIDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការជាថ្មីម្តងទៀតបង្ហាញឲ្យឃើញពីភាពមិនច្បាស់លាស់នៃសកម្មភាពរបស់អង្គការភេរវករ Hamas ដែលប្រើប្រាស់មន្ទីរពេទ្យ និងប្រជាជនស៊ីវិលដើម្បីលាក់ខ្លួន” ។

យោធាបានបន្ថែមថា សមាជិកក្រុមហាម៉ាស់ត្រូវបានចាប់ខ្លួនទៅឃុំឃាំង និងដឹកទៅអ៊ីស្រាអែលដើម្បីសាកសួរ។
បន្ទាប់ពីការចាប់ខ្លួន IDF បានធ្វើការជាមួយរដ្ឋបាលសម្របសម្រួល និងទំនាក់ទំនងសម្រាប់តំបន់ហ្គាហ្សា ដើម្បីបញ្ជូនធុងអុកស៊ីហ្សែនជាង ២០ ធុងដែលបានបរិច្ចាគទៅមន្ទីរពេទ្យ។

IDF បានកត់សម្គាល់ថា នៅមុនពេលបើកប្រតិបត្តិការ កងទ័ពរបស់ខ្លួនត្រូវបានផ្តល់ព័ត៌មានសង្ខេបអំពី “សារៈសំខាន់នៃការការពារគ្រោះថ្នាក់ដល់អ្នកជំងឺ បុគ្គលិកពេទ្យ ជនស៊ីវិល និងឧបករណ៍វេជ្ជសាស្ត្រ ស្របតាមច្បាប់អន្តរជាតិ”។

ដូចគ្នានឹងកន្លែងពេទ្យផ្សេងទៀតដែលមានទីតាំងនៅទូទាំង Gaza ដែរ មន្ទីរពេទ្យ Al-Amal បាននិងកំពុងតស៊ូក្នុងការថែទាំអ្នកជំងឺរបស់ខ្លួន ខណៈដែលជម្លោះពីអ៊ីស្រាអែល និងក្រុមហាម៉ាសបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រងរបួស។
រហូតមកដល់ពេលនេះ មនុស្សជិត ៦៨.០០០ នាក់បានរងរបួសដោយសារសង្គ្រាម ដោយចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនលើស ២៨.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ការចាប់ខ្លួននៅក្នុងមន្ទីរពេទ្យ Al-Amal ក្នុងចំណោមមនុស្សរាប់រយនាក់នៅក្នុងសប្តាហ៍មុននៅក្នុង តំបន់Khan Younis ដែលនៅបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុត។

ជាមួយនឹង IDF ដែលដាក់ពង្រាយពាសពេញ Khan Younis ដែលជាទីក្រុងធំជាងគេនៅ Gaza ភាគខាងត្បូង ជនភៀសខ្លួនប៉ាឡេស្ទីនរាប់សែននាក់ដែលបានរត់គេចពីភាគខាងជើងចាប់តាំងពីពេលនោះមកបានភៀសខ្លួនទៅភាគខាងត្បូងទៅ Rafah ។

Rafah ដែលឥឡូវនេះជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ Gaza លំនៅឋានជនភៀសខ្លួនជាង ១.៤ លាននាក់ហើយកម្រិតបាត់បង់ជីវិតជនស៊ីវិលដែលមិនធ្លាប់មានពីមុនមកបានកើនឡើង ខណៈដែល IDF រៀបចំបើកការវាយលុកដើម្បីបំផ្លាញពួកភេរវករ Hamas និងព្យាយាមកំណត់ទីតាំងចំណាប់ខ្មាំង ១៣៦នាក់ ដែលនៅសេសសល់នៅក្នុងតំបន់ Gaza ។

កាលពីថ្ងៃសៅរ៍ ជនប៉ាឡេស្ទីន ៤៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្រុង Rafah ដោយបានសម្លាប់លោក Iman Rantisi មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុមហាម៉ាស់។
ប្រធានាធិបតី Biden បានរារាំងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យមិនឲ្យបន្តចូលទៅក្នុងទីក្រុង Gazan ភាគខាងត្បូងនៃ Rafah “ដោយគ្មានផែនការដែលអាចទុកចិត្តបានក្នុងការធានាសុវត្ថិភាពប្រជាជនជាងមួយលាននាក់ដែលជ្រកកោននៅទីនោះ” ៕