អន្តរជាតិ

ស្ត្រីជាម្ដាយម្នាក់បានដុតសម្លាប់ទារករបស់ខ្លួននៅក្នុងឡកម្តៅដោយអះអាងថាច្រឡំ

ប្រែសម្រួល៖ស-សម្បត្តិ

ស្ត្រីជាម្ដាយនៅរដ្ឋ Missouri បានយកទារកអាយុមួយខែរបស់នាងទៅដុតក្នុឡរហូតដល់ស្លាប់ក្រោយមកបានសារភាពប្រាប់ប៉ូលិសថា នាងបានច្រឡំចង្ក្រាននោះថាជាអង្រឹងដូចនៅក្នុងរឿងកុន។

ប៉ូលីសបានរាយការណ៏អំពីកន្លែងកើតហេតុនៅក្នុងគេហដ្ឋាននៃទីក្រុង Kansas City ថាវាជារឿង “គួរឲ្យរន្ធត់” កាលពីថ្ងៃសុក្រ បន្ទាប់ពីសាកសព្វកុមារដែលជាវត្ថុតាងនៃការប្រព្រឹត្តរបស់ស្ត្រីជាម្តាយ ឈ្មោះMariah Thomas ដែលត្រូវបានគេរកឃើញនោះគឺថាកុមារនោះត្រូវបានឆេះរោលរាលនិងបាត់ដង្ហើមឈឹង នេះបើយោងតាមកាសែត The Guardian ។

នាង Thomas បានប្រាប់អាជ្ញាធរថានាង “កំពុងដាក់កូនរបស់នាងឲ្យគេងតែចៃដន្យក៏វង្វេងច្រឡំយកកូនដាក់នៅក្នុងឡជំនួសឲ្យអង្រឹងដូចក្នុងរៀងកុនយ៉ាងអ៊ីចឹង” នេះបើយោងតាម ​​Fox 4 ។

លោក Jean Peters Baker ព្រះរាជអាជ្ញាខោនធី Jackson បាននិយាយថា “ករណីនេះត្រូវតែថ្លឹងថ្លែងចំពោះតម្លៃតបស្នងនៃការធ្វើឲ្យបាត់បង់ជីវិតកុមារម្នាក់នេះ” ។

លោក​បាន​ថ្លែង​ថា​៖  “ ​យើង​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​សមរម្យ​ចំពោះ​ទង្វើ​ដ៏​អាក្រក់​មួយ​នេះ” ។

នៅទីបំផុតនាង Thomas ត្រូវបានតុលាការចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់កុមារ និងការស្លាប់របស់កុមារ។

គួរបញ្ជាក់ដែរថា កាលពីខែមុន ក៏មានទារកទើបចេះដើរតេះតះម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់អនុសេនីយ៍ទោប៉ូលិសដែលជាឪពុកចិញ្ចឹមហើយឥឡូវកំពុងជាប់គុកពីបទរំលោភកុមារ។

ម្តាយកុមាររងគ្រោះបានទូរសព្ទទៅលេខ 911 បន្ទាប់ពីកុមាររងគ្រោះត្រូវបានជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យបូស្តុន។ ក្មេងរងគ្រោះត្រូវបានគេប្រកាសថាបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

កុមារត្រូវបានរកឃើញនៅក្នុងផ្ទះរបស់អតីតអនុសេនីយ៍ទោ James Feeley ប៉ូលីស Winthrop ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំមុន៕