អន្តរជាតិ

រដ្ឋអាឡាស្កាបញ្ជាក់ពីករណីមនុស្សស្លាប់ដំបូងគេដោយសារជំងឺ Alaskapox

ប្រែសម្រួល៖សសម្បត្តិ
មន្ត្រីសុខាភិបាលរដ្ឋអាឡាស្កាបានបញ្ជាក់ពីករណីស្លាប់ដំបូងគេដោរសារតែជំងឺ Alaskapox ដែលជាមេរោគទើបនឹងត្រូវបាន រកឃើញនៅក្នុងពេលថ្មីៗនេះ។

បើយោងតាមសេចក្តីរាយការណ៏របស់សារព័ត៌មាន Anchorage Daily News បានឲ្យដឹងថាមានបុរសវ័យចំណាស់ម្នាក់ដែលស៊ាំនឹង ជំងឺមកពីឧបទ្វីប Kenai ភាគខាងត្បូងនៃទីក្រុង Anchorage បានស្លាប់ខណៈពេលដែលកំពុងទទួលការព្យាបាលកាលពីចុងខែមករា។

កាលពីថ្ងៃសុក្រនាយកដ្ឋានសុខភាពសាធារណៈរបស់រដ្ឋអាឡាស្កាបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា គាត់គឺជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកឆ្លងមេរោគ Alaskapox ចំនួនប្រាំពីរនាក់ ដែលត្រូវ បានរាយការណ៍។

អ្នកឯកទេសខាងរោគរាតត្បាតរបស់រដ្ឋអ្នកស្រី Julia Rogers បាននិយាយថា “គេមិនគួរបារម្ភពេកទេក៏ប៉ុន្តែត្រូវសិក្សាអំពី អន្តរកម្មនៃមេរោគចម្លងប្រភេទនេះបន្ថែមទៀតដើម្បីជួយឲ្យគ្រូពេទ្យយល់កាន់តែច្បាស់អំពីអ្វីដែលជាសក្តានុពលនៃមេរោគប្រភេទ Alaskapox ថាតើវាបង្កឲ្យមានជំងឺអ្វីខ្លះឲ្យពិតប្រាកដដើម្បីជួយ ឲ្យយើងអាចនឹងកំណត់រោគសញ្ញាដំបូងបង្អស់របស់វាបាន”។

ប្រភពមេរោគដែលមាន DNA-stranded-stranded-double ដែលមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺអុតស្វាយ អុតស្វា និងជំងឺច្បួសរបស់សត្វគោក្របី ត្រូវបានគេរកឃើញដំបូងលើ មនុស្សពេញវ័យនៅតំបន់ Fairbanks ក្នុងរដ្ឋ Alaska នៅក្នុងឆ្នាំ ២០១៥។ វាជារឿងធម្មតាបំផុតដែលមេរោគប្រភេទនេះ មាននៅក្នុងថនិកសត្វតូចៗ ដូចជា voles shrewsជាដើម ។
ករណីបង្កឲ្យមានការស្លាប់ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដំបូងនៅខាងក្រៅរដ្ឋអាឡាស្កា ត្រូវបានធ្វើរោគវិនិច្ឆ័យដោយបាន ចំណាយពេលអស់ជាច្រើនខែលើករណី Alaskapox ដែលកាល ពីមុនបានបង្ហាញតែរោគសញ្ញាស្រាលៗសម្រាប់ជំងឺដែលជាធម្មតាមានកន្ទួលរមាស់ និងហើមកូនកណ្តុរជាដើម។

មន្ត្រីសុខាភិបាលបាននិយាយថា អ្នកជំងឺផ្សេងទៀតដែលត្រូវ បានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុស Alaskapox មិនតម្រូវឲ្យមានការព្យាបាលនោះទេ ក៏ប៉ុន្តែពួកគេទាំងអស់ សុទ្ធតែមានប្រព័ន្ធការពាររឹងមាំហើយមានសុខភាពល្អធម្មតា។
មន្ត្រីសុខាភិបាលបាននិយាយថា ស្ថានភាពភាពស៊ាំរបស់បុរស ម្នាកនេះទំនងជាចំណែកមួយដែលបង្កឲ្យគាត់ស្លាប់ដោយសារតែ ការឆ្លងវីរុសមិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់។

បុរសរូបនេះរស់នៅតែម្នាក់ឯងក្នុងព្រៃ ហើយត្រូវបានគេរាយ ការណ៍ មកថាគាត់មិនបានធ្វើដំណើរទៅណានោះទេ នៅក្នុងពេលថ្មីៗនេះ។

ក្រុមមន្ត្រីសុខាភិបាលបាននិយាយថាវាអាចទៅរួចដែរទេថាប្រសិនបើគាត់ឆ្លងមេរោគ Alaskapox ពីសត្វឆ្មាដែលរស់នៅជាមួយគាត់ ដែលឆ្មាវាតែងតែរកចាប់ថនិកសត្វតូចៗធ្វើជាអាហារ ហើយកោសិការបស់គាត់ចាប់ផ្តើមទទួលការចម្លងមេរោគប្រភេទនេះ។

ឆ្មាបានធ្វើតេស្តរកឃើញថាអវិជ្ជមានសម្រាប់មេរោគនេះរួចហើយ ក៏ប៉ុន្តែវាអាចឆ្លងពីក្រញ៉ាំរបស់វាក៏ថាបានផងដែរ។
កាលពីខែកញ្ញាបុរសម្នាក់នេះត្រូវបានគេកត់សម្គាល់ឃើញថាគាត់មានស្នាមក្រហមជាំនៅត្រង់ក្លៀកខាងស្តាំ ហើយត្រូវបាន ចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំអង់ទីប៊ីយោទិច។ ប៉ុន្តែនៅប្រាំមួយ សប្តាហ៍ក្រោយមក រោគសញ្ញារបស់គាត់កាន់តែធ្ងន់ធ្ងរឡើងរួម ទាំងធ្វើឲ្យអស់កម្លាំងនិងមានការឈឺចាប់ក្នុងខ្លួនផងដែរ។
គាត់ត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Anchorage ហើយបានទទួល “ធ្វើតេស្ត” នៅក្នុងខែធ្នូ ឃើញថាវិជ្ជមានសម្រាប់ ជំងឺច្បួសដែលឆ្លងពីសត្វគោក្របី។ ការធ្វើតេស្តបន្ថែមដោយ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាត្បាតបានបង្ហាញថាគាត់ពិតជាឆ្លងជំងឺ Alaskapoxប្រាកដមែន ។

មន្ត្រីសុខាភិបាលបាននិយាយថា ស្ថានភាពរបស់គាត់ដំបូងមាន ភាពប្រសើរឡើងក្នុងមួយសប្តាហ៍បន្ទាប់ពីការចាក់ថ្នាំតាមសរសៃឈាម ប៉ុន្តែគាត់បានស្លាប់នៅចុងខែមករា បន្ទាប់ពីមានបញ្ហា តម្រងនោម និងផ្លូវដង្ហើមធ្ងន់ធ្ងរ៕