អន្តរជាតិ

ធ្លាក់ឧទ្ធម្ភាចក្រដឹកមនុស្ស៦នាក់មួយគ្រឿងទៀតក្រោយពីធ្លាក់ឧទ្ធម្ភាចក្រមួយគ្រឿងសម្លាប់ទាហានម៉ារីន៥នាក់

ប្រែសម្រួល៖ រតនា
ប្រភពបានឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រមានឧទ្ធម្ភាគចក្រដែល មាន មនុស្ស មនួន៦នាក់បានធ្លាក់នៅជិតព្រំដែនរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋណេវ៉ាដាក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីទាហានម៉ារីន៥នាក់បានធ្លាក់យន្តហោះស្លាប់មិនទាន់បានប៉ុន្មានផង។


កាលពីថ្ងៃសុក្រនៅប្រហែលម៉ោង ១០ យប់នេះបើតាមម៉ោងក្នុង ស្រុក យន្តហោះ Eurocopter EC 130 បានធ្លាក់នៅជិតទីក្រុង Nipton ដែលជាផ្នែកខាងក្រៅនៃ Mojave Desert Preserve ភាគខាងកើតនៃផ្លូវ 15 Freeway។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថាមានសេចក្តីរាយការណ៍មកថាអាកាសធាតុអាក្រក់ខ្លាំងហើយមានភ្លៀងធ្លាក់នៅពេលនោះ។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ កំពុងដឹកសហស្ថាបនិកនៃ Access Bank ដែលជាធនាគារដ៏ធំបំផុត របស់ប្រទេសនីហ្សេរីយ៉ា លោក Herbert Wigwe រួមជាមួយ នឹងលោក Abimbola Ogunbanjo អតីតប្រធានផ្សារហ៊ុន នីហ្សេរីយ៉ា។

សារព័ត៌មាន Fox News Digital បានរាយការណ៍ថា នាយកដ្ឋានតម្រួតខោនធី San Bernardino បាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញនោះទេ។ ការិយាល័យតម្រួតបាននិយាយថា ជើងហោះហើរនេះកំពុង ធ្វើដំណើរទៅកាន់ទីក្រុង Boulder រដ្ឋ Nevada ចម្ងាយប្រហែល ២៥ ម៉ាយពីខាងក្រៅទីក្រុង Las Vegas ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹក ជញ្ជូន ជាតិនឹងបើកការស៊ើបអង្កេតចំពោះឧបទ្ទវហេតុធ្លាក់ យន្តហោះនេះ។ អ្នកស៊ើបអង្កេត NTSB គួរតែមកដល់កន្លែង កើតហេតុនៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យ NTSB បានប្រាប់ Fox News ថា “ពួកគេនឹងរៀបចំធ្វើរបាយការណ៏អំពីឧបទ្ទវហេតុ ធ្លាក់យន្តហោះនេះហើយនិងត្រួតពិនិត្យមើលស្ថានភាពយន្តហោះផងដែរ” ។ “បន្ទាប់មក យន្តហោះនឹងត្រូវនាំទៅកាន់កន្លែង សុវត្ថិភាព សម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃបន្ថែមទៀត”។

សារព័ត៌មាន NBC បានរាយការណ៍ថា ឧទ្ធម្ភាគចក្រនេះត្រូវបាន ចុះបញ្ជីទៅក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់ Burbank ដែលមាន ឈ្មោះថា Orbic Air ។Orbic Air មិនអាចទាក់ទងបានភ្លាមៗដើម្បី សុំការអធិប្បាយ បញ្ជាក់បានទេ។

ឧបទ្ទវហេតុធ្លាក់យន្តហោះនេះកាលពីយប់ថ្ងៃសុក្រគឺជា ការ ធ្លាក់ឧទ្ធម្ភាគចក្រជាលើកទីពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីទាហានម៉ារីនប្រាំនាក់បានបាត់បង់ ជីវិតនៅពេលដែលយន្តហោះរបស់ពួកគេបានធ្លាក់ក្នុងខណៈពេលដែលត្រឡប់ពីសមយុទ្ធហ្វឹកហាត់កាលពីថ្ងៃអង្គារ៕