អន្តរជាតិ

ជំងឺដ៏អាថ៌កំបាំងបានឆ្លងរាលដាលលើអ្នកដំណើរ១៥៤នាក់នៅលើនាវាទេសចរណ៍Queen Victoria

ប្រែសម្រួល៖ ស្រីស្រស់
ប្រភពពីក្រុមមន្ត្រីបាននិយាយថា មកទល់នឹងថ្ងៃសៅរ៍ទី១០ មករា ២០២៤នេះមានជំងឺក្រពះពោះវៀនក្អួត និងរាគដ៏អាថ៌កំបាំង មួយបានផ្ទុះឡើងឆ្លងរាលដាលតៗគ្នានៅលើកនាវាទេសចរណ៍ដែលជាប់គាំងនៅលើកោះហាវ៉ៃបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៥៤នាក់ឆ្លងជំងឺនេះ។


នាវាខ្នាតយក្សដែលផ្ទុកអ្នកដំណើរ ១,៨២៤ នាក់ និងសមាជិក នាវិក ៩៦៧ នាក់បានចាកចេញពីទីក្រុង Fort Lauderdale រដ្ឋ Fla. កាលពីថ្ងៃទី ២២ ខែមករា ហើយគ្រោងនឹងទៅដល់គោលដៅ ចុងក្រោយរបស់ខ្លួននៃទីក្រុង Honolulu នៅថ្ងៃទី ១២ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន ABC បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតលើការផ្ទុះឡើងនៃជំងឺរាលដាលតៗគ្នានៅលើនាវាយក្ស Victoria ដែលដំណើរការដោយ Cunard Cruise Line របស់អង់គ្លេស ដែលមានមូលដ្ឋាននៅទីក្រុង Southampton ប្រទេសអង់គ្លេស ។

យោងតាម CDC បានឲ្យដឹងថា មូលហេតុនៃជំងឺក្រពះពោះវៀន ដ៏អាថ៌កំបាំងនេះនៅមិនទាន់រកឃើញនៅឡើយទេ។
មានសេចក្តីរាយការណ៍មកថាមានមនុស្សឆ្លងចំនួន ១៣៩ នាក់កាលពីថ្ងៃសុក្រ ក៏ប៉ុន្តែចំនួននោះតូ្រវបានកើនឡើងរហុតដល់ ១៥៤ នៅថ្ងៃសៅរ៍ ដោយមានអ្នកដំណើរសរុប ១២៩ នាក់ និងសមាជិកនាវិក ២៥ នាក់ដែលមានរោគសញ្ញាដូចជា រាគ និងក្អួត។

លោក Cunard Cruise Line បានបញ្ជាក់ប្រាប់សារព័ត៌មាន The Post ថា “ភ្ញៀវមួយចំនួនបានរាយការណ៍ពីរោគសញ្ញានៃជំងឺ ក្រពះពោះវៀន” ហើយពួកគេកំពុងអនុវត្តពិធីសាស្រ្តដើម្បី រក្សា”សុខុភាព” របស់អ្នកដំណើរទេសចរណ៍នៅលើនាវា។
កម្មវិធីអនាម័យរបស់ភ្នាក់ងារ CDC កំពុងតាមដានស្ថានភាព អ្នកឆ្លងជំងឺនេះ និងពិនិត្យតាមដានមើលការប្រតិមក្មទៅនឹង វិធីព្យាបាល របស់ពួកគេនៅលើនាវា៕