អន្តរជាតិ

គណបក្សអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលកំពុងជាប់គុកឈ្នះអាសនៈភាគច្រើនក្នុងសភា

ប្រែសម្រួល៖ សសម្បត្តិ
កាលពីថ្ងៃសៅរ៍គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប៉ាគីស្ថានបានរាយការណ៍ថា សភាប៉ាគីស្ថាន Tehreek-e-Insaf (PTI) ដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលត្រូវបានជាប់ពន្ធនាគារកាលពីខែមុន ទទួលបានអាសនៈ ចំនួន ៩៧ នៅក្នុងរដ្ឋសភាប៉ាគីស្ថាន ដែលជាសភាជាន់ទាប របស់ខ្លួន នេះបើយោងតាមសារព័ត៌មាន New York Times ។ .

គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលកំពុងជាប់ពន្ធនាគារបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសភាប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ចំណែកមេដឹកនាំយោធាប៉ាគីស្ថាន រងការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងប្រទេស។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប៉ាគីស្ថានបាននិយាយថា សម្ព័ន្ធមូស្លីមប៉ាគីស្ថាន-Nawaz គាំទ្រដោយយោធា ឬ P.M.L.N. ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី៣សម័យកាល Nawaz Sharif បានទទួល ៧៣ អាសនៈនៅក្នុងសភាជាន់ទាបរបស់ខ្លួន ។
អាសនៈចំនួនប្រាំពីរមិនត្រូវបានរាប់បញ្ចូលទេ លទ្ធផលបោះឆ្នោត បានបញ្ជាក់ពីសម្លេងភាគច្រើនរបស់ PTI នៅក្នុងសភា។

នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាគីស្ថានវាគឺជាលើកដំបូងដែលគណបក្សមួយនេះទទួលបានជោគជ័យខ្លាំងនៅក្នុងការបោះឆ្នោតមួយដោយមិនគាំទ្រឧត្តមសេនីយយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ ជាហេតុបង្កឲ្យមានភាពចលាចលផ្នែកនយោបាយ នេះបើយោងតាមសារព័ត៌មាន The Times ។


បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃព្រហស្បតិ៍ទាំងលោក Khan និងលោក Sharif បានប្រកាសពីជ័យជម្នះសម្រាប់ គណបក្សរបស់ពួកគេកាលពីថ្ងៃសុក្រ ដោយបង្កើនភាព មិនច្បាស់លាស់លើអ្នកដែលនឹងបង្កើតរដ្ឋាភិបាលបន្ទាប់នៅក្នុងប្រទេសដែលមានបញ្ហាដ៏ចម្រូងចម្រាស់មួយនេះ។

កាលពីថ្ងៃសៅរ៍ជំនួយការជាន់ខ្ពស់របស់លោក Khan បាននិយាយ ថា PTI គ្រោងនឹងបង្កើតរដ្ឋាភិបាលមួយ ហើយបានជំរុញឲ្យ អ្នកគាំទ្រតវ៉ាដោយសន្តិវិធី ប្រសិនបើលទ្ធផលបោះឆ្នោត ចុងក្រោយមិនត្រូវបានចេញផ្សាយ។

ប្រធាន PTI លោក Gohar Khan ដែលជាអ្នកធ្លាប់ដើរតួជាមេធាវី របស់អតីតនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យ “ស្ថាប័នទាំងអស់” នៅក្នុងប្រទេសប៉ាគីស្ថានគោរពអាណត្តិរបស់គណបក្សរបស់គាត់។ គាត់បានអំពាវនាវឲ្យមានការតវ៉ានៅថ្ងៃអាទិត្យប្រសិនបើ លទ្ធផលចុងក្រោយមិនត្រូវបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍ទេនោះ។

គណបក្សPTI មិនមានបេក្ខជនគ្រប់គ្រាន់ដើម្បីបង្កើតសម្លេង ភាគច្រើនក្នុងអង្គសភាវិសាមញ្ញដោយខ្លួនឯងនោះទេ។

កាលពីថ្ងៃសុក្រលោក Sharif បានអះអាងថា គណបក្ស របស់គាត់បានលេចចេញជាក្រុមធំបំផុតតែមួយ ហើយនឹង ពិភាក្សាជាមួយក្រុមផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ៕