អន្តរជាតិ

ក្រុមរកស៊ីជួញដូរគ្រឿងញៀន fentanyl, meth នៅម៉ិកស៊ិកបានរាលដាលពាសពេញម៉ុនតាណា

ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ដោយសារកង្វះខាត ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរគ្រឿងញៀបង្កឲ្យក្រុមជួញដូរគ្រឿងញៀនប្រភេទ fentanyl និង meth នៅម៉ិកស៊ិកបាន រាលដាលមកដល់ម៉ុងតាណា,សហរដ្ឋអាមេរិក។

លោក Stephanie Iron Shooter ប្រធានផ្នែកសុខភាពរបស់ នាយកដ្ឋានសុខាភិបាលនិងសេវាថែទាំមនុស្សនៅម៉ុនតាណាបានប្រាប់ NBC News ថា “ពួកគេដឹងថា ត្រូវរើសមនុស្សប្រភេទណាដើម្បីជាខ្សែបណ្តាញ” ។
“កឺដូចគ្នានឹងអ្នកប្រមាញ់ដែរនោះហើយជារបៀបដែលពួកគេធ្វើការជួញដូរវា”។

ប្រភេទថ្នាំគ្រាប់ fentanyl

អ្នកឯកទេសគ្រឿងញៀនបានរកឃើញថា គ្រឿងញៀនប្រភេទ fentanyl ដ៏ល្បីល្បាញនេះមានតម្លៃជិត ២០ ដងនៃតម្លៃជួញដូនៅក្នុងប្រទេសដាច់ស្រយាលមួយនេះដែលគេឲ្យឈ្មោះថា Big Sky ដែលជាកន្លែងមានប្រជាជនរស់នៅចំនួន ១.២ លាននាក់នៅលើផ្ទៃដី ១៥០,០០០ ម៉ាយការ៉េ។

លោក Stacy Zinn អតីតអ្នកស៊ើបអង្កេតគ្រឿងញៀនបាន គូសបញ្ជាំក់ថា ពួកគេនឹងកំណត់គោលដៅដំបូងលើ ជនជាតិដើមអាមេរិកដែលជាអ្នកផ្តល់នូវការផ្គត់ផ្គង់គ្រឿងញៀនដំបូងបង្អស់ហើយបន្ទាប់មកក៏ធ្វើឲ្យពួកគេផ្លាស់ប្តូរទៅជាអ្នកញៀនថ្នាំតែម្តង។

លោក Marvin Weatherwax, Jr.

លោក Zinn ដែលដំបូងបានស៊ើបអង្កេតក្រុមជួញដូគ្រឿង ញៀនពីម៉ិកស៊ិកទៅកាន់រដ្ឋតិចសាស់ បាននិយាយថា “ក្រុមជួញដូរគ្រឿងញៀននឹងបញ្ជូនក្រុមនាំមុខរបស់ពួកគេ ឬបុគ្គលដើម្បីស៊ើបឲ្យដឹងថាតើអ្នកណាជាអ្នកចែកចាយក្នុងចំនួនតិចតួចដោយយោងទៅលើការរក្សាទុកគ្រឿងញៀនសួរថាតើនរណាដែលយើងអាចបញ្ជ្រៀតបណ្តាញចូលបាន” លោកZinn ដែល ដំបូង ឡើយបានស៊ើបអង្កេតក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ពីរដ្ឋតិចសាស់ នៅមុនពេលទៅកាន់ម៉ុនតាណា។“ហើយនៅពេល ដែលគេធ្វើបែបនោះ ពួកគេត្រូវក្លែងធ្វើជាម្ចាស់គ្រឿងញៀនដែល យើងបានឃើញពួកគេម្តងហើយម្តងទៀត”។

តំបន់ដាច់ស្រយាលនៅម៉ុនតាណាជាកន្លែងដែលពេញនិយមសម្រាប់ពួកគេការអនុវត្តច្បាប់ក៏មិនបានរឹតបន្តឺងលើតំបន់ទាំងនោះដែរ។វាមានលក្ខខណ្ឌលំបាកមួយចំនួនទៀតដែលត្រូវបាន អនុវត្តបន្ថែមនៅខណ: ពេលដែលមានការជួញដូរ គ្រឿងញៀនកើតឡើងនៅលើទឹកដីដើមរបស់អាមេរិកដែលជាកន្លែងមន្ត្រីក្នុងតំបន់ និងរដ្ឋត្រូវបានគេរារាំងអ្នកមកពីក្រៅមិនឲ្យ ចាប់ខ្លួន សមាជិកកុលសម្ព័ន្ធ និងកងកម្លាំងកុលសម្ព័ន្ធដែល ភាគច្រើនត្រូវបានហាមឃាត់មិនឲ្យអ្នកក្រៅចាប់ខ្លួនពួកគេពីបទរក្សាទុកគ្រឿងញៀន ។

ភាពចន្លោះប្រហោងផ្លូវច្បាប់បានផ្តល់សុវត្ថិភាពដល់ក្រុមជួញដូរគ្រឿងញៀនធ្វើសកម្មផាពនៅម៉ុនតាណា ដែលធ្វើឲ្យតំបន់នេះ កាន់តែពេញនិយមសម្រាប់អ្នកជួញដូរគ្រឿងញៀដោយសារតែមានតម្រូវការគ្រឿងញៀនយ៉ាងច្រើន។

ថ្នាំគ្រាប់ fentanyl ក្លែងក្លាយដែលអាចផលិតបានក្នុងតម្លៃតិចជាង ២៥ សេននៅក្នុងប្រទេសម៉ិកស៊ិកលក់ក្នុងតម្លៃ ៣ ទៅ ៥ ដុល្លារនៅក្នុងទីក្រុងដូចជា Seattle និង Denver លើទីផ្សារឱសថ ត្រូវបានបង្កើតឡើង ប៉ុន្តែមានតម្លៃរហូតដល់ទៅ ១០០ ដុល្លារនៅតំបន់ដាច់ស្រយាលម៉ុនតាណាការធ្វើដំណើរក្នុងចម្ងាយ ១,៣០០ ម៉ាយរបស់ពួកគាត់ចាប់ពីព្រំដែនភាគខាងត្បូងត្រូវការ ចំណាយច្រើនជាងតម្លៃថ្នាំញៀន។

លោក Zinn បានប្រាប់ហាងលក់ទំនិញនោះថា៖ “ ប្រាក់ចំណេញពី ការជួញដូរគ្រឿងញៀនគឺមិនមែនសម្រាប់ពិភពលោកនេះទេ”។
យោងតាមទិន្នន័យជំរឿនបង្ហាញថា វិបត្តិគ្រឿងញៀនបានធ្លាក់ចុះ យ៉ាងខ្លាំងលើសហគមន៍ជនជាតិដើមអាមេរិកាំងដែលមានចំនួនតិចជាង ៧% នៃចំនួនប្រជាជននៅម៉ុងតាណា។

អត្រាមរណដោយសារការប្រើថ្នាំញៀនហួសប្រមាណនៅក្នុងចំណោមជនជាតិដើមអាមេរិកាំងគឺច្រើនជាងពីរដងនៃប្រជាជនម៉ុនតាណាស្បែកសនៅក្នុងទសវត្សរ៍ ២០២០ ។
នៅចន្លោះឆ្នាំ ២០១៧ និង ២០២០ អត្រាមរណដោយសារការប្រើ ប្រាស់អាភៀនហួសកម្រិតរបស់ម៉ុនតាណាស្ទើរតែកើនឡើងបីដងគឺ ៨ ភាគក្នុងចំណោម ១០០,០០០ នាក់បានញៀនថ្នាំក្នុងឆ្នាំនោះ នេះបើយោងតាមនាយកដ្ឋានសុខាភិបាល និងសេវាថែទាំមនុស្ស របស់រដ្ឋ។

លោក Marvin Weatherwax, Jr. ដែលបម្រើការនៅក្រុមប្រឹក្សា ធុរកិច្ច កុលសម្ព័ន្ធ Blackfeet និងតំណាងឲ្យមណ្ឌលទី ១៥ ក្នុងសភាតំណាងម៉ុងតាណា បានប្រាប់ NBC ថា “ឥឡូវនេះ fentanyl ប្រមូលបានច្រើនដើម្បីរក្សាទុក” ។កុលសម្ព័ន្ធដែល អស់ជំនឿលើការអនុវត្តច្បាប់មួយចំនួនបានព្យាយាមបង្ក្រាបការជួញគ្រឿងញៀនទោះបីជាធនធាននៅមានកម្រិតក៏ដោយ។
កុលសម្ព័ន្ធ Cheyenne ខាងជើងបានបង្កើតក្រុមប្រឆាំងបទល្មើស គ្រឿងញៀនដោយខ្លួនឯងក្នុងភូមិអ្នកស្រុកដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មហិង្សា និងការជួញដូរគ្រឿងញៀន ដែលកំពុងញាំញីសហគមន៍របស់ពួកគេ។

កុលសម្ព័ន្ធនេះបានដាក់ពាក្យបណ្តឹងនៅក្នុងឆ្នាំ ២០២២ ប្រឆាំងនឹងក្រសួងមហាផ្ទៃ និងការិយាល័យកិច្ចការឥណ្ឌារបស់ខ្លួន ដោយចោទប្រកាន់ថារដ្ឋាភិបាលសហព័ន្ធបានបំពានកាតព្វកិច្ចរបស់ខ្លួនក្នុងការរក្សាសុវត្ថិភាពអ្នកស្រុកឲ្យមានសុខមាលភាពដោយមិនមានការជួយផ្តល់នូវកងកម្លាំងអនុវត្តច្បាប់ឲ្យបានគ្រប់គ្រាន់នោះទេ៕