អន្តរជាតិ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៤៤នាក់រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសផងដែរ

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីព្រឹកថ្ងៃសៅរ៍យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីន ចំនួន ៤៤នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅតំបន់ Rafah កាលពីព្រឹកថ្ងៃសៅរ៍នៅប៉ុន្មាន ម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាស ថា ការវាយប្រហារលើទីក្រុងនេះគឺជៀសមិនរួច ហើយក៏បានបញ្ជា ឲ្យមានផែនការជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីទីនោះ។


បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Times of Israel បានឲ្យដឹងថា គោលដៅសំខាន់ៗនៅតំបន់ Rafah ត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរតាមអាកាសរបស់អ៊ីស្រាអែល។

លោក Shin Bet បានបញ្ជាក់ថាលោក Ahmed Al-Yaaqoubi ដែលជាមន្ត្រីប៉ូលិសជាន់ខ្ពស់របស់ហាម៉ាសត្រូវបានសម្លាប់រួមជាមួយនឹងជនស៊ីវិលប៉ាឡេស្ទីនចំនួន ៤៤នាក់ផងដែរ។


ប្រភព IDF បានឲ្យដឹងថា មេបញ្ជាការរបស់ក្រុមហាម៉ាសលោក Iman Rantisi និងមន្ត្រីម្នាក់ទៀតនៅក្នុងនាយកដ្ឋានប៉ូលិសសម្ងាត់ ក្នុងតំបន់ Rafah ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាម អាកាសនេះផងដែរ។

ខ្សែវីដេអូដែលចេញផ្សាយដោយកងទ័ពអាកាសអ៊ីស្រាអែលបាន បង្ហាញពីការវាយប្រហារតាមអាកាសលើរដយន្តទាំងបីគ្រឿងរបស់ពួកគេដែលកំពុងតែធ្វើដំណើរ។

សូមបញ្ជាក់ថា មានពលរដ្ឋប៉ាឡេស្ទីនជាង ២.៣ លាននាក់នៅ ហ្គាហ្សា បានភៀសខ្លួនទៅកាន់ទីប្រជុំជនជាប់ព្រំដែនជាមួយ អេហ្ស៊ីបនៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ បន្ទាប់ពីពួកគេ ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅដោយសារតែការវាយប្រហារដោយទ័ពថ្មើជើងរបស់អ៊ីស្រាអែលទៅតាមផ្នែកផ្សេងទៀតនៃតំបន់ដ៏តូចៗទាំងនេះ។

ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីមុនបានព្រមានអំពីការស្លាប់និងរបួសពលរដ្ឋឡេស្ទីន “រាប់ម៉ឺននាក់”។


កងទ័ពអាកាសអ៊ីស្រាអែលភាគច្រើនបានវាយប្រហារលើក្រុង Rafah នៅក្នុងសប្តាហ៍មុនហើយបានព្រមានថាអ្នកដែល ក្រាញនៅទីនោះត្រូវតែផ្លាស់ទៅនៅភាគខាងជើងនៃតំបន់ Khan Younis ដែលជាទីក្រុងធំទីពីររបស់ Gazaហើយជាកន្លែង អ៊ីស្រាអែល កាន់កាប់កាលពីខែមករា៕