អន្តរជាតិ

មន្ត្រីប្រាប់ជនជាតិអាមេរិកដើមកំណើតអារ៉ាប់នៅរដ្ឋ Michigan ថារដ្ឋបាល Biden បានដើរខុសចំពោះការគាំទ្រសង្គ្រាមរបស់អ៊ីស្រាអែល

ប្រែសម្រួល៖ស-សម្បត្តិ
កាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាកំពូលមួយរូបរបស់ប្រធានាធិបតី Biden បានប្រាប់មេដឹកនាំសហគមន៍ជនជាតិអារ៉ាប់ និងមូស្លីមអាមេរិកាំងនៅរដ្ឋMichigan ថារដ្ឋបាលលោក Biden បានដើរខុសផ្លូវក្នុងការគាំទ្រសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹង ពួកភេរវករហាម៉ាសនៅហ្គាហ្សា។


សារព័ត៌មាន New York Times បានឲ្យដឹងថា លោក Jon Finer ដែលជាទីប្រឹក្សាសន្តិសុខជាតិបាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Dearborn រដ្ឋ Mich ជាមួយប្រជាជនម៉ូស្លីម និងអារ៉ាប់រួមថា “យើងដឹងយ៉ាងច្បាស់ថា យើងបានធ្វើឲ្យមានកំហុសឆ្គងនៅក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅហ្គាហ្សាចាប់តាំងពីព្រឹត្តិការណ៏នៅថ្ងៃទី ៧ ខែតុលាមក” ។

លោក Finer បានសង្កត់ធ្ងន់ថា “ការគណនាខុសដោយសារតែ កង្វះការពិចារណារបស់លោកប្រធានាធិបតី រដ្ឋបាលរបស់គាត់ ដែលផ្ទុយនឹងសាធារណ:មតិក្នុងការថ្លឹងថ្លែងលើវិសាលភាពនៃការបាត់បង់អាយុជីវិតរបស់ពលរដ្ឋប៉ាឡេស្ទីនដែលពួកគេមិនត្រូវបានផ្តល់តម្លៃឲ្យបានសមរម្យប្រកបដោយភាតរភាពក្នុងនាមជាមនុស្សជាតិដូចៗគ្នា។ ហើយរឿងនេះត្រូវបានលើកឡើងដោយ ត្រង់ៗ តាំងតែពីការចាប់ផ្តើមផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាសនៅហ្គាហ្សា”។

លោក ទីប្រឹក្សា Finer គឺជាបុគ្គលម្នាក់ក្នុងចំណោមគណៈប្រតិភូ សេតវិមាន ដែលបានបញ្ជូនទៅកាន់រដ្ឋ Michigan នៅមុនការ បោះឆ្នោតបឋមប្រធានាធិបតីសម្រាប់បក្សប្រជាធិបតេយ្យនៅថ្ងៃទី ២៧ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអរិភាពដែលផ្ទុះឡើង កាន់តែខ្លាំងប្រឆាំងនឹងលោក Biden ពីជនជាតិអាមេរិកដើម កំណើតមូស្លីម និងអារ៉ាប់ ដែលជាប្លុកបោះឆ្នោតដ៏ច្រើននៅក្នុងរដ្ឋ Great Lake – ដោយសារតែការគាំទ្ររបស់គាត់ចំពោះអ៊ីស្រាអែល ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទី។

ការធ្វើសង្គ្រាមដ៏បង្ហូរឈាមបន្ទាប់ពីមានការសម្លាប់រង្គាលកាលពីខែតុលាឆ្នាំមុនបណ្តាលឲ្យមនុស្ស ១,២០០នាក់ត្រូវបានសម្លាប់ នៅក្នុងរដ្ឋជ្វីហ្វមួយនេះ។


មេដឹកនាំសហគមន៍ក្នុងរដ្ឋ Michigan បានចោទប្រកាន់លោក Biden អាយុ ៨១ ឆ្នាំ ពីការមិនយកចិត្តទុកដាក់ចំពោះចំនួន អ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងជម្លោះ ហើយបានចោទ ប្រកាន់គាត់ថាមិនទាមទារឲ្យមានបទឈប់បាញ់។

នៅក្នុងអំឡុងពេលជំនួបនោះ លោក ទីប្រឹក្សា Finer បានសម្ដែង ការសោកស្ដាយដែលថា ‘ រដ្ឋបាលលោក Biden មិនក្លាហាន ក្នុងការ ថ្កោលទោសមន្ត្រីអ៊ីស្រាអែលដែលបានប្រៀបធៀបជីវិត អ្នកស្រុកនៅតំបន់ Gaza ទៅនឹងសត្វធាតុ” ។

លោកក៏បានសម្តែងការសោកស្ដាយផងដែរថា សេចក្តីថ្លែង ការណ៍ថ្ងៃទី ១៤ ខែមករា របស់លោក Biden ដែលប្រារព្ធខួប ១០០ ថ្ងៃនៃការចាប់ផ្តើមការវាយប្រហាររបស់ពួកហាម៉ាសមិនបានរំលឹកដល់ការស្លាប់របស់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សានោះ។

លោក ទីប្រឹក្សា Finer បាននិយាយថា៖ “ ចំពោះការបាត់បង់ជីវិត របស់ប៉ាឡេស្ទីននៅក្នុងអំឡុងពេល១០០ ថ្ងៃដំបូងនៃជម្លោះ គឺមិនមានវិធានការសមស្របណាមួយដើម្បីដោះស្រាយវិបត្តិនេះនោះទេ។ គឺ “មិនមានលេសសម្រាប់រឿងនេះនោះទេវាជារឿង ដែលគួឲ្យសោកស្តាយដែលថាគេមិនគួបណ្តោយឲ្យមានបញ្ហាបែបនេះកើតឡើងនោះទេ។

ប្រសិនបើមានវិធានការដ៏សមស្របនោះគ្រោះមហន្តរាយទាំងនេះវាមិនគួរកើតឡើងនោះទេ ខ្ញុំជឿថាវានឹងមិនកើតឡើងម្តងទៀត នោះទេ “ប៉ុន្តែយើងដឹងថាមានការបាត់បង់អាយុជិវិតច្រើនណាស់ ហើយ’ ។


លោក ទីប្រឹក្សារបស់លោក Biden បាននិយាយបន្តទៀតថា លោកមិនមានទំនុកចិត្តថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងចាត់ វិធានការចាំបាច់ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។

លោក ទីប្រឹក្សា Finer បាននិយាយថា “ តើអ៊ីស្រាអែលនឹងមាន ឆន្ទៈ សុខចិត្តទទួលយកការទាមទារពីពួកគេដែរឬទេ ដែលយើង ជឿថាវាជាការលំបាកសម្រាប់អ៊ីស្រាអែលក្នុងការប្រកាន់ជំហរសម្រសម្រួលខ្លួនស្របតាមការទាមទាររបស់ប៉ាឡេស្ទីន ដូច្នេះ ចំពោះសំណួរនេះគឺថាវាជាការលំបាកសម្រាប់ការបង្កើតរដ្ឋពីរ? ខ្ញុំមិនដឹងថាតើអ៊ីស្រាអែលនិងផ្តល់ចម្លើយប្រកបដោយវិជ្ជមានឬអត់នោះទេខ្ញុំក៏មិនមានទំនុកចិត្តលើរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ននេះផងដែរ។

អ្នកចូលរួមក្នុងកិច្ចប្រជុំបានប្រាប់កាសែត New York Times ថាពួកគេខកចិត្តដែលមន្ត្រី Biden មិនបានប្តេជ្ញាចិត្តចំពោះការ ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។

អ្នកចូលរួមមួយចំនួនពីមុនបានបដិសេធមិនជួបជាមួយអ្នកគ្រប់ គ្រងយុទ្ធនាការរបស់លោក Biden ដែលជាផ្នែកនៃដំណើរ ទស្សនកិច្ចដើម្បីស្តាប់ពីកង្វល់របស់លោក Biden ចំពោះពលរដ្ឋ មូស្លីម និងអារ៉ាប។

មន្ត្រីប្រចាំរដ្ឋ Michigan ជាង ៣០នាក់ និងមន្ត្រីក្នុងតំបន់បាន និយាយថា ពលរដ្ឋ “មិនបានប្តេជ្ញាចិត្ត” នៅក្នុងការបោះឆ្នោត បឋមរបស់បក្សប្រជាធិបតេយ្យដោយសារតែកង្វះខាតការគ្រប់គ្រងរបស់លោក Biden លើសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស។

គឺមានតែ ១៧.៤%នៃអ្នកបោះឆ្នោតអាមេរិកដើមកំណើត អារ៉ាប់បាននិយាយថាពួកគេនឹងបោះឆ្នោតឲ្យលោក Biden នៅឆ្នាំ ២០២៤ នេះបើយោងតាមការស្ទង់មតិរបស់ John Zogby Strategies ដែលរៀបចំដោយវិទ្យាស្ថានអាមេរិកអារ៉ាប់ កាលពីខែតុលាមុន។

កាលពីឆ្នាំ ២០២០ ការស្ទង់មតិដូចគ្នាបានវាស់ស្ទង់ឃើញថា ការគាំទ្ររបស់ជនជាតិអាមេរិកអារ៉ាប់សម្រាប់លោក Biden មានចំនួន ៥៩% ៕