អន្តរជាតិ

មនុស្ស២នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះនៅលើផ្លូវហាយវេ

ប្រែសម្រួល៖ ស-សហការី
រដ្ឋបាលអាកាសចរណ៍សហព័ន្ធFAAបាននិយាយថា កាលពី ថ្ងៃសុក្រ មានយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់លើផ្លូវ ហាយវេនៅរដ្ឋផ្លរីដាហើយបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យមនុស្ សពីរនាក់ត្រូវបានស្លាប់។


ភ្នាក់ងារអាកាសចរណ៏បាននិយាយថា កាលពីថ្ងៃសុក្រនៅ ម៉ោងប្រហែល 3:15 រសៀល យន្តហោះ Bombardier Challenger 600 បានធ្លាក់ទៅលើផ្លូវ Interstate 75 ក្បែរទីក្រុង Naples ។

បើតាមលេខជើងហោះហើរបានបង្ហាញថាយន្តហោះបានចាកចេញពីទីក្រុង Columbus បន្ទាប់ពីម៉ោង ១ រសៀល ហើយត្រូវបានគ្រោងនឹងទៅដល់អាកាសយានដ្ឋាន Naples នៅម៉ោង 3:21 រសៀល។


បើយោងតាមការិយាល័យតម្រួតខោនធី Collier បានឲ្យដឹងថា មានអ្នកស្លាប់ចំនួនពីរនាក់ត្រូវបានបញ្ជាក់ពិតប្រាកដមែន។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធFAA បាននិយាយថាមានមនុស្សចំនួន ៥ នាក់នៅលើយន្តហោះដែលបានធ្លាក់នោះ។

ប៉ូលីសប្រចាំការលើផ្លូវហាយវេក្នុងរដ្ឋផ្លរីដាបានបញ្ជាក់ថាយ៉ាងហោចណាស់មានយានយន្តពីរគ្រឿងរងផលប៉ះពាល់ផងដែរ។
អាកាសយានដ្ឋាន Naples បានប្រាប់ WBBH ថា យន្តហោះនេះកំពុងធ្វើដំណើរពី Ohio ទៅកាន់ Naples ហើយបានចុះចតបន្ទាប់ពីរាយការណ៍មកថាមានបញ្ហាជាមួយនឹងគ្រៀងម៉ាស៊ីន។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា យន្តហោះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាល គន្លងផ្លូវហាយវេខាងត្បូងដោយមានផ្សែងខ្មៅហុយខ្មួលខ្មាញ់។


ប៉ូលិសបាននិយាយថា គ្រប់គន្លងចរាចរណ៏លើផ្លូវហាយវេ ទៅត្បូងត្រូវបានបិទនៅបង្គោលគីឡូម៉ែត្រ លេខ១០៥។
ភ្នាកងារFAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) នឹងដឹកនាំការស៊ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់យន្តហោះដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ។

នៅក្បែរទីតាំង កើតហេតុមានភូមិគ្រឺះដ៏ស្កឹមស្កៃដែលជា កម្មសិទ្ធិរបស់មហាសេដ្ឋីនៃទីក្រុង Naples មានតម្លៃ ២៩៥ លានដុល្លារគឺជាអចលនទ្រព្យដ៏ថ្លៃបំផុតនៅក្នុងសហរដ្ឋអាមេរិក៕