អន្តរជាតិ

ករណីផ្ទុះជំងឺប៉េស្តដំបូងបង្អស់នៅរដ្ឋ Oregon,សហរដ្ឋអាមេរិក អាចបណ្តាលមកពីសត្វឆ្មា

ប្រែសម្រួល៖ ស-សម្បត្តិ
ប្រភពបានឲ្យដឹងថា ជំងឺប៉េស្តដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ កន្លងមកដែលបានឆ្លងឲ្យអ្នកស្រុក Oregonianក្នុងសហរដ្ឋ អាមេរិកធ្លាក់ខ្លួនឈឺនោះ វាទំនងជាអាចឆ្លងមកពីសត្វឆ្មា ចិញ្ចឹមរបស់អ្នស្រុក។

កាលពីថ្ងៃពុធ មន្ត្រីសុខាភិបាលបានប្រកាសថា “អ្នកស្រុកនៅ ក្នុងតំបន់” ខោនធី Deschutes ដែលជាតំបន់ជនបទនៃកណ្តាលរដ្ឋ Oregon ត្រូវបានគេជឿថាជាសត្វឆ្មារបស់អ្នកស្រុក Oregonian ម្នាក់គត់ដែលបានឆ្លងរោគនេះវាគឺជាសត្វចិញ្ចឹមដែលមានចេញ រោគសញ្ញាមួយនេះ។

មន្ត្រីសុខាភិបាលខោនធី Deschutes លោកវេជ្ជបណ្ឌិត Richard Fawcett បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសត្វចិញ្ចឹមរបស់ពួកគេត្រូវបានផ្តល់ថ្នាំដើម្បីការពារជំងឺឆ្លង” ។

ស្ថានភាពអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឆ្មានៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមន្ត្រីបាននិយាយថា ករណីនេះត្រូវបាន គេធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល ដែលវាអាចបង្ក ហានិភ័យតិចតួចដល់សហគមន៍ ។

ជំងឺប៉េស្តដែលល្បីថាបានវាយលុកអឺរ៉ុបនៅក្នុងសតវត្សរ៍ទី ១៤ ត្រូវបានចម្លងដោយសត្វកំប្រុក ជាប្រភេទសត្វកកេរនៅក្នុងព្រៃ តែវាអាចចម្លងដល់អ្នកដទៃទៀតតាមរយ: ចៃរបស់វា។ នៅពេល ដែលសត្វកំប្រុកឆ្លងមេរោគធ្លាក់ខ្លួនឈឺ បន្ទាប់មកស្លាប់ ចៃរបស់វា អាចចម្លងមេរោគទៅកាន់សត្វផ្សេងទៀត ឬមនុស្សតាមរយៈ ការខាំបីតឈាម។

អ្នកដែលឆ្លងមេរោគមកនេះ មានសភាពគ្រុនក្តៅខ្លាំងនិងហើម កូនកណ្តុរដែលហៅថា ប៊ូបូ។ រោគសញ្ញាកើតឡើងរវាងពីរ ទៅប្រាំបីថ្ងៃបន្ទាប់ពីការប៉ះពាល់សត្វដែលមានជំងឺនេះ។

ខណៈពេលដែលនៅមិនទាន់មានវ៉ាក់សាំង ប៉េស្តអាច ព្យាបាល បានដោយថ្នាំអង់ទីប៊ីយោទិច ប្រសិនបើចាប់បានទាន់ពេលវេលា។ វាអាចបណ្តាលឲ្យស្លាប់ប្រសិនបើយើងមិនបានព្យាបាលឲ្យទាន់ពេលវេលា ។ករណីដែលបានបញ្ជាក់គឺជាករណីដំបូងដែលបានកើតឡើងនៅក្នុងរដ្ឋចាប់តាំងពីឆ្នាំ ២០១៥ គឺនៅពេលដែលក្មេងស្រីជំទង់ម្នាក់ បានឆ្លងជំងឺនេះពីសត្វចៃដែលបានខាំនៅអំឡុងពេលធ្វើដំណើរបរបាញ់សត្វ។

មានករណីជំងឺប៉េស្តកើតលើមនុស្សត្រឹមតែប្រាំបួននាក់ប៉ុណ្ណោះនៅក្នុងរដ្ឋ Oregon ចាប់តាំងពីឆ្នាំ ១៩៩៥មក ដោយមិនបណ្តាលឲ្យ ស្លាប់នោះទេ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានឲ្យដឹងថា ការឆ្លងជំងឺប៉េស្តគឺកម្រមានណាស់នៅក្នុងសហរដ្ឋអាមេរិក ដោយជាមធ្យមមានពី ៥ ទៅ ១៥ ករណីដែលកើតឡើងជា រៀងរាល់ឆ្នាំនៅភាគខាងលិច។

ជំងឺនេះត្រូវបានគេរកឃើញជា ធម្មតាមានកើតនៅតាមជនបទ ដែលមានប្រភេទសត្វកំប្រុកច្រើន។

មន្ត្រីណែនាំឲ្យប្រជាពលរដ្ឋចៀសវាងការប៉ះពាល់សត្វកំប្រុកជាពិសេសសត្វដែលឈឺ ឬងាប់ ហើយមិនគួរចិញ្ចឹមសត្វកំប្រុក ឬប្រភេទសត្វកកេរ។

មនុស្សក៏គួររក្សាសត្វចិញ្ចឹមរបស់ពួកគេឲ្យនៅឆ្ងាយពីសត្វព្រៃ ដើម្បីចៀសវាងការឆ្លងមេរោគនេះ ៕