អន្តរជាតិ

យានអវកាស Virgin Galacticត្រូវបានបង្ខំឲ្យចុះចតបន្ទាប់ពីផ្នែកមួយត្រូវបានដាច់ធ្លាក់ក្នុងពេលហោះហើរនាំយកអ្នកទេសចរទៅកាន់អវកាសតម្លៃក្នុងម្នាក់៤៥ម៉ឺនដុល្លាអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ
យានអវកាស Virgin Galactic របស់លោក Richard Branson ត្រូវបានបង្ខំឲ្យចុះចតបន្ទាប់ពីផ្នែកមួយត្រូវបានដាច់ធ្លាក់នៅក្នុងអំឡុងពេលហោះហើរនាំយកអ្នកទេសចរទៅទស្សនាលំហរអវកាសជាលើកដំបូងក្នុងឆ្នាំ ២០២៤នេះ ។


កាលពីថ្ងៃអង្គារក្រុមហ៊ុនបានប្រកាសថា “ម្ជុលប៊ូឡុងភ្ជាប់យានចម្លងរបស់យានអវកាសត្រូវបានដាច់ចេញពីគ្នា” នៅក្នុងអំឡុងពេលហោះហើរក្នុងអវកាសរបស់យានអវកាស Galactic 06 ដែលជាយានអវកាសចុងក្រោយបំផុតរបស់ខ្លួនដែលបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែមករា។
ម្ជុលប៊ូឡុងនេះត្រូវបានគេប្រើសម្រាប់ភ្ជាប់ផ្នែកទាំងពីររវាងយានអវកាស Virgin Galactic ដែលជា “យានចម្លងមេ” របស់ VMS Eve ដែលជាយានអវកាសនាំអ្នកទេសចរទៅកាន់ទីអវកាសជាមួយនឹងគ្រាប់រ៉ុក្កែតដែលជាយានចម្លង។

នៅលើយានអវកាសមានមនុស្សចំនួន ៨ នាក់ហើយនៅក្នុងខណ:ពេលដែលមានឧបទ្ទវហេតុនេះកើតឡើងអវកាសយានិកចំនួន៤ នាក់បានបែងចែកគ្នាគ្រប់គ្រងយានហោះហើរទាំងពីរដែលមានអ្នកទេសចរ៤ នាក់បានចំណាយប្រាក់សម្រាប់ការធ្វើដំណើរកម្សាន្តទស្សនាបរិយាកាសនៅក្រៅភពផែនដី។

ការបាញ់បង្ហោះរ៉ុក្កែតជាមួយនឹងបេសកកម្មឯកជនរបស់ Virgin Galactic Galactic 02 ។ ម្ជុលតម្រឹមមួយត្រូវបានផ្ដាច់ចេញពីយានអវកាស Virgin Galactic អំឡុងពេលធ្វើដំណើរចុងក្រោយបំផុតរបស់ខ្លួនទៅកាន់លំហអាកាស។ Virgin Galactic/AFP តាមរយៈរូបភាព Getty

តម្លៃសំបុត្រសម្រាប់ការធ្វើដំណើរទៅកាន់លំហអវកាសដើម្បីជាការដកបទពិសោធអំពីបរិយាកាសនៅក្រៅភពផែនដីមានតម្លៃប្រហែល ៤៥០,០០០ ដុល្លារអាមេរិកក្នុងម្នាក់ ។

ជាសំណាងល្អ ម្ជុលប៊ូឡុងដែលរលុងដាច់ចេញពីគ្នានោះមិនបានបង្កឲ្យមានផលប៉ះពាល់ដល់យានអវកាស ឬអ្នកទេសចរនៅលើយានហោះហើរនោះទេហើយបានចុះចតដោយគ្មានគ្រោះថ្នាក់ដល់ជើងទម្របាញ់បង្ហោះ Virgin Galactic ក្នុងរដ្ឋ New Mexico នោះទេ។

មនុស្សនៅខាងក្នុងរ៉ុក្កែត។ ក្រុមហ៊ុន​បាន​រក​ឃើញ​ម្ជុល​ដែល​ផ្ដាច់​ចេញ​បន្ទាប់​ពី​គ្រាប់​រ៉ុក្កែត​បាន​ត្រឡប់​មក​ផ្ទៃ​ផែនដី​វិញ។ Virgin Galactic/AFP តាមរយៈរូបភាព Getty

ក្រុមហ៊ុនបានដឹងអំពីម្ជុលប៊ូឡុងដែលបានរលុងដាច់ចេញពីគ្នា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យនៅក្រោយពេលបាញ់បង្ហោះ Virgin Galactic។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធFAAបានបញ្ជាក់ថា៖ “ មិនមានសេចក្តីរាយការណ៍អំពីការបង្កឲ្យមានរបួសសាធារណៈ ឬការខូចខាតទ្រព្យសម្បត្តិសាធារណៈនោះទេ” ។

ទោះជាយ៉ាងណាក៏ដោយ យានអវកាសត្រូវបានចុះចតដោយសុវត្ថិភាព ខណៈពេលដែល FAA កំពុងធ្វើការស៊ើបអង្កេតលើអ្វីដែលពួកគេហៅថាអាចបង្កឲ្យមាន “ហានិភ័យ” ។

ម្ជុលប៊ូឡុងត្រូវបានប្រើដើម្បីធានាថា រ៉ុក្កែតដែលដឹកអ្នកទេសចរត្រូវភ្ជាប់រវាងយានចម្លងទៅនឹងយានអវកាសនៅមុនពេលបាញ់បង្ហោះ។
ក្រុមហ៊ុនបាននិយាយថា “ក្នុងអំឡុងពេលនៃការបាញ់បង្ហោះរួមគ្នាយានដែលមានយានផ្ទូកអ្នកដំណើរជាប់ជាមួយនៅក្នុងកម្រឹតរយ:កម្ពស់ដែលកំណត់បញ្ចេញម្ជុលប៊ូឡុងដើម្បីជម្រុញថាមពលបន្ថែមទៀតចេញពីយានចម្លងផ្គុំចូលទៅក្នុងបន្ទុកថាមពលយានចម្លងដើម្បីជម្រុញស្លាបកណ្តាលឲ្យមានសន្ទុះសម្រាប់ការហោះហើររបស់យានអវកាសដឹកអ្នកដំណើរ”។
“ការរលុងដាច់បណ្តូលប៊ូឡុងនេះក្បាលយានអវកាសភ្ជាប់ទាំងពីរនៅតែជាប់គ្នាដដែលគឺមិនមានការខូចខាតអ្វីនោះទេ។ ខណៈដែលផ្នែកទាំងពីរនៃយានអវកាសកំពុងដំណើការហោះហើររួមគ្នានោះវាមិនមានមុខងារទ្រទម្ងន់យានអវកាសនោះទេ ហើយក៏មិនមានមុខងារសកម្មដែរនៅពេលយានអវកាសត្រូវបានបាញ់បង្ហោះឡើង” ។

លោកមហាសេដ្ឋី Richard Branson ពាក់ស្លាបអវកាសយានិករបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយ។  Richard Branson បានបង្កើត Virgin Galactic ក្នុងឆ្នាំ ២០០៤។ រ៉យទ័រ

យានហោះហើរតាមធម្មតានៅក្នុងពេលដែលបាញ់បង្ហោះឡើងគឺវានៅជាប់នឹងយានចម្លងរហូតដល់រយ: កម្ពស់ ៤៥,០០០ ហ្វីត។
ក្រុមហ៊ុន Virgin Galactic តម្រូវឲ្យធ្វើរបាយការណ៍ចុងក្រោយ រួមទាំងសកម្មភាពកែតម្រូវណាមួយ ដែលត្រូវបានអនុម័តដោយ FAA នៅមុនពេលបាញ់បង្ហោះយានហោះហើរមួយផ្សេងទៀត។

ក្រុមហ៊ុនកំពុងរៀបចំផែនការសម្រាប់ការធ្វើដំណើរមួយផ្សេងទៀត ដែលជាបេសកកម្មលើកទីប្រាំពីរសម្រាប់ត្រីមាសទីពីរនៃឆ្នាំ ២០២៤។

Virgin Galactic អបអរនឹងការធ្វើដំណើរទៅលំហអាកាសជាលើកដំបូងរបស់ខ្លួននៅក្នុងខែសីហា ឆ្នាំ ២០២៣ ដែលបានចំណាយពេលអស់ជិត ២០ ឆ្នាំបន្ទាប់ពី Branson បានបង្កើតក្រុមហ៊ុននេះឡើង។ចាប់តាំងពីពេលនោះមក យានអាវកាសបានធ្វើដំណើរចំនួនប្រាំមួយលើករួចមកហើយ៕