សន្ដិសុខសង្គម

បញ្ជូនឧក្រិដ្ឋជន៤នាក់ និងវត្ថុតាងគ្រឿងញៀន ជាង២គីឡូក្រាមទៅតុលាការ

ដោយ៖វិចិត្រ
ភំ្នពេញ៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក៧ ជាមួយនគរបាលរាជធានី ភ្នំពេញបានសហការចុះស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនឧក្រិដ្ឋជន ៤នាក់ និងគ្រឿងញៀនច្រើនប្រភេទ សរុបជាង២គីឡូក្រាម ហើយបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងជំនាញ បានឃាត់ខ្លួនក្រុមខាងលើនៅ២គោលដៅផ្សេងគ្នា។ទី១-តាមផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងទី២-ផ្ទះលេខ៧៤ ផ្លូវប៉េ៨ បុរីប៉េងហួត សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ក្រុមជនល្មើស៤នាក់ឈ្មោះ ខុម ជ័យលាភី អាយុ២៩ឆ្នាំ-ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី អាយុ២៤ ឆ្នាំ-ឈ្មោះ ផាន សុខហេង អាយុ៣២ឆ្នាំ និងឈ្មោះ ជឹង ដាវីត អាយុ២៤ឆ្នាំ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងញៀនច្រើនប្រភេទស រុបចំនួន២គីឡូ២៥,៧០ក្រាម ទូរសព្ទ២គ្រឿង-រថយន្ត១គ្រឿង-អាវុធខ្លី១ដើមបង់១និងគ្រាប់ចំនួន២គ្រាប់។

បន្ទាប់ពីសាកសួរនិងស្រាវជ្រាវរកបក្ខពួករួចមក សមត្ថកិច្ចជំនាញ បានកសាង សំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើទៅ តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕