អន្តរជាតិ

ទាហានម៉ារីន៥នាក់ត្រូវបានបញ្ជាក់ជាផ្លូវការថាស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រធ្លាក់នៅលើភ្នំ

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃអង្គារទាហានម៉ារីនប្រាំនាក់ដែលបានបាត់ខ្លួនត្រូវបានបញ្ជាក់ជាផ្លូវការថា បានស្លាប់អស់ហើយនៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់នៅលើភ្នំនៅខាងក្រៅទីក្រុង San Diego ។


លោក ឧត្តមសេនីយ Michael J. Borgschulte អគ្គបញ្ជាការនៃកងម៉ារីនបានថ្លែងថា “យើងមានទុក្ខក្រៀមក្រំនិងសោកសៅបំផុត ខ្ញុំសូមចែករំលែកការបាត់បង់ទាហានម៉ារីនដ៏ឆ្នើមចំនួន ៥ នាក់ នៅពេលកំពុងធ្វើការហោះហើរហ្វឹកហាត់” ។ កងទ័ពជើងទឹកទី ៣ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកបើកយន្តហោះ និងសមាជិកនាវិកទាំងនេះកំពុងបំពេញបេសកកម្មដែលសំខាន់ជាងជីវិតខ្លួនឯង ពួកគេមានមោទនភាពក្នុងការលះបង់ជីវិតដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ពួកយើងសូមសំដែងការដឹងគុណជារៀងរហូត“។


សេចក្តីថ្លែងការណ៍ត្រូវបានប្រកាសថា អត្តសញ្ញាណរបស់ទាហានម៉ារីនដែលស្លាប់នឹងមិនត្រូវបានបញ្ចេញឲ្យដឹងរហូតដល់គ្រប់ ២៤ ម៉ោងទើបជូនដំណឹងដល់សាច់ញាតិ នេះបើតាមគោលការណ៍។


យន្តហោះ CH-53E Super Stallion បានបាត់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ខណៈពេលដែលត្រឡប់ទៅស្ថានីយអាកាស Marine Corps Miramar បន្ទាប់ពីហ្វឹកហាត់នៅមូលដ្ឋានទ័ពអាកាស Creech នៅខាងក្រៅទីក្រុង Las Vegas ។បំណែកយន្តហោះនេះត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធនៅក្បែរជ្រលងភ្នំ Pine ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង San Diego។


សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងអន្តរាគមន៏បានខិតខំប្រឹងប្រែងយកសាកសពទាហានម៉ារីនទាំងប្រាំនាក់ចេញពីកន្លែងកើតហេតុចំណែកការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះកំពុងតែបន្តទៅតាម បច្ចេកទេស៕