អន្តរជាតិ

ការរួមភេទរបស់ត្រីបង្កជាសំឡេងឮខ្លាំងៗផ្អើលអ្នកស្រុកផ្លរីដានៅពេលយប់រកដេកពួនមិនបាន

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ត្រីដុសស្នែងរង្វះមាត់ធំបញ្ចេញសំឡេងរំញ័រដូចស្គរបាស់ (Big Mouth Billy Bass) អាចរកលុយបាន។

អ្នកស្រុកនៅ Tampa Bay រដ្ឋផ្លរីដា កំពុងស្វែងរកប្រភពសំឡេងរំញ័រដូចស្គរបាស់ដ៏អាថ៌កំបាំងដែលធ្វើឲ្យជញ្ជាំងផ្ទះរបស់ពួកគេញ័រនៅពេលយប់ ហើយរំខានដល់កូនៗរបស់ពួកគេមិនអាចដេកបាន។

មានទ្រឹស្ដីឡប់ៗតែមានបង្កប់អត្ថន័យដ៏ទូលំទូលាយថា វាទំនងដូចជាសំឡេងស្គរបាស់យោធាសមជើងនៅក្បែរនោះឬហាក់ដូចជាក្លិបរាត្រី ឬ ក៏សំឡេងរបស់មនុស្សភពក្រៅ។ប៉ុន្តែអ្នកវិទ្យាសាស្ត្រមកពីតំបន់នេះ ជឿថាគាត់ដឹងពីប្រភពនៃសំឡេងរំញ័រដូចស្គរបាស់ racket ដ៏ច្របូកច្របល់នោះថា គឺជាសំឡេងសត្វត្រី frisky fish ។

នៅសប្តាហ៍នេះ លោក James Locascio មកពីមន្ទីរពិសោធន៍សមុទ្រ និងអភិរក្សសត្វត្រីនៅ Sarasota បានដំឡើងមីក្រូហ្វូននៅក្នុងសមុទ្រនៅតាមតំបន់នេះ ដើម្បីបញ្ជាក់ពីទ្រឹស្ដីរបស់គាត់ ដែលថា សំឡេងនេះកើតចេញពីត្រីបញ្ចេញសំឡេងចែចង់គ្នារបស់សត្វត្រីដែលគេហៅថាត្រីស្គរខ្មៅ។

Locascio ជឿជាក់ថា វាជាបាតុភូតថ្មីមួយនៃអេកូឡូស៊ីសម្រាប់ធ្វើការស្រាវជ្រាវដែលគាត់បានដំណើរការជិតពីរទសវត្សរ៍មុននៅតំបន់ Cape Coral ។

អ្នកស្រុកនៅ Flummoxed Floridians បានត្អូញត្អែរពីសំឡេងរំញ័រដូចគេចាក់បាសឥតឈប់ឈររំខានដល់ពួកគេរៀងរាល់ល្ងាច។

Locascio ចាប់បានសឡេងខ្យល់ក្រោយពេលបញ្ចប់ការស្រាវជ្រាវហើយយកមកពិសោធដើម្បីបង្ហាញថាសំឡេងដែលទទួលបានគឺមកពីសំឡេងសត្វត្រីស្គរខ្មៅចែចង់គ្នានៅក្នុងទឹកក្នុងតំបន់នេះ។

គាត់បានប្រាប់ The Post ថា “កាលពី១៨ឆ្នាំមុនមានអ្នកគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រដែលចូលនិវត្តន៍ម្នាក់បានអនុញ្ញាតឲ្យខ្ញុំយករានហាលខាងក្រោយផ្ទះរបស់នាងប្រើប្រាស់ក្នុងរយៈពេលបីខែដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីរឿងដូចគ្នានេះវាពិតជាបានជួយដល់ការស្រាវជ្រាវរបស់ខ្ញុំ។ ខ្ញុំបានទូរសព្ទទៅនាងនៅសប្តាហ៍នេះ ហើយយើងបាននិយាយគ្នាជាលើកដំបូងក្រោយពេល ១៨ ឆ្នាំ។ ខ្ញុំ​បាន​ប្រាប់​នាង​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ដដែល​នេះ​ម្តង​ទៀត។

Locascio បាននិយាយថា សំឡេងរំខានដែលបញ្ចេញដោយសត្វត្រីស្គរខ្មៅក្នុងរដូវពួកវាបង្កាត់ពូជក្នុងរដូវរងាអាចឡើងខ្លាំងរហូតដល់ 165 decibels ។ នៅពេលដែលវាកើតឡើងជាទ្រង់ទ្រាយធំ សំឡេងក៏ត្រូវបានកើនឡើងជះលើដី ហើយវារសាត់តាមស្រទាប់ដី។

 លោក James Locascio ជីវវិទូ​សមុទ្រ​ជឿថា សំឡេង​នេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ត្រី​ដែលចែចង់គ្នាពេលរួមភេទនៅក្នុងសមុទ្រ

អ្នកវិទ្យាសាស្ត្របានចាប់ផ្ដើមធ្វើសកម្មភាពម្តងទៀតនៅក្នុងខែនេះ បន្ទាប់ពីបានឮរឿងគេនិទានស្រដៀងគ្នាអំពីការភ្ញាក់ផ្អើលដោយសារតែសឡេងរុំញ័រនៅ Tampa ។

លោក​បាន​និយាយ​ថា ប្ដី​ប្រពន្ធ​មួយ​គូ​បាន​តាមដានអស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ដើម្បី​ស្វែងរកប្រភព​សំឡេង​​ដ៏​ចម្លែក។

Locascio បាននិយាយថា “វាក្លាយជាអាថ៌កំបាំងសម្រាប់ស្រុកនេះ “អ្នកខ្លះទទួលបានទ្រឹស្តីផ្សេងៗគ្នាជាច្រើន។ ពួកគេគ្រាន់តែចង់ដឹងថាវាជាសំឡេងកើតចេញពីអ្វី។ វាជាធាតុម្យ៉ាងដែលគេមិនស្គាល់ទាល់តែសោះ។ ហើយ​នៅ​ពេល​ដែល​អ្នក​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នក​ពិត​ជា​​ឮ​ពី​គំនិត​ផ្សេង​ៗគ្នា”។

សំឡេងត្រីស្គរខ្មៅ រលកសំឡេងផលិតដោយត្រីស្គរខ្មៅ។ វេជ្ជបណ្ឌិត James Locascio

ដំបូងឡើយអ្នកខ្លះបានចំអកចំពោះទ្រឹស្ដីស្គរត្រី ដោយមិនអាចយល់បានថា សូម្បីតែសត្វអំពិលអំពែកដែលគួរស្រលាញ់ក៏ចេះរាំចង្វាក់ហ៊ីបហប។

ប៉ុន្តែ Locascio បាននិយាយថា ទីបំផុតពួកគេបានស្តាប់ការពន្យល់របស់គាត់។

“ការរំញ័របន្តកាន់តែរំខាន ដូច្នេះដល់ពេលដែលត្រូវធ្វើសកម្មភាពស្វែងរកហើយ!” អានយុទ្ធនាការ GoFundMe ពីអ្នកស្រុក Tampa ឈ្មោះ Sara Healy ដែលបានរៃអង្គាសប្រាក់ចំនួន ២,៦២០ ដើម្បីផ្តល់មូលនិធិដល់ការធ្វើតេស្តរបស់លោក Locascio ។

អ្នកស្រុក Tampa ឈ្មោះ Sara Healy បានចាប់ផ្តើមទំព័រ GoFundMe ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការដើម្បីសាកល្បងទឹកក្នុងតំបន់សម្រាប់សំឡេង។ ABC Action News / Tampa

“តើអ្នកអាចជួយយើងដោះស្រាយអាថ៌កំបាំងនេះបានទេតើអ្នកអាចជួយឲ្យសហគមន៍របស់យើងមានផាសុកភាពបានដែឬទេ?”

Locascio បានប្រាប់សារព័ត៌មានអំពីការប្រមូលទិន្នន័យដែលអាចជាការបញ្ហាប្រឈមនៅក្នុងតំបន់ដ៏ធំនៃមហាសមុទ្រ ប៉ុន្តែគាត់សង្ឃឹមថាគាត់អាចបង្ហាញអ្នកស្រុកនៅក្នុងពេលឆាប់ៗនេះអំពីការពិតនៃទ្រឹស្តីរបស់គាត់ថាមានសំឡេងចេញពីក្នុងទឹក៕