អន្តរជាតិ

ស្រ្តីម្នាក់នៅរដ្ឋផ្លរីដារងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនលើអតីតស្វាមីដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft

ដោយ៖សហការី

ស្ត្រីនៅរដ្ឋផ្លរីដាម្នាក់ត្រូវតុលាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនលើអតីតស្វាមីដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft របស់នាងក្រោយពីបានបំបែកបាក់គ្នាដោយសារតែនាងមានស្នេហាលួចលាក់ជាមួយគ្រូបង្វឹក ដោយបានចោទអតីតស្វាមីរបស់នាងថាបានលួចមើលទ្រព្យសម្បត្តិរបស់គ្រួសារនាង។

ឯកសារនេះត្រូវបានដកស្រង់យ៉ាងលម្អិតចេញពីការសួរចម្លើយរបស់ប៉ូលិសដែលបានធ្វើឡើងជាមួយនាង Shanna Gardner-Fernandez នៅប៉ុន្មានសប្តាហ៍បន្ទាប់ពី Jared Bridegan ត្រូវបានគេលួចបាញ់ស្លាប់ ធ្វើឲ្យកូនស្រីអាយុ ២ ឆ្នាំរបស់គាត់មានការភ័យរន្ធត់យ៉ាងខ្លាំង។

Gardner-Fernandez ដែលត្រូវបានចាប់ខ្លួន ១៨ ខែក្រោយមក ហើយឥឡូវនេះកំពុងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតប្រសិនបើត្រូវបានរកឃើញថាមានទោសក្នុងសំណុំរឿងឃាតកម្មនេះត្រូវបានរកឃើញថានាងមានពិរុទ្ធភាពពិតប្រាកដមែន។ នាងបានប្រាប់អ្នកស៊ើបអង្កេតក្នុងលក្ខណ:ស្ងៀមស្ងាត់ហើយយ៉ាងត្រជាក់ចិត្តនៅខែមីនា ឆ្នាំ ២០២២ ថានាងចង់ឲ្យករណីនេះត្រូវបានដោះស្រាយ ដើម្បីនាងអាចរស់នៅបន្តទៀតបាន។

នាង​បានរៀបរាប់​ប្រាប់​ប៉ូលិស​ថា នាង​បាន​រៀបការ​ជាមួយ Bridegan បន្ទាប់​ពី​បាន​ណាត់​ជួប​គ្នា​ពីរ​ខែ ដោយសារ​នាង “ អស់សង្ឃឹម” ខ្លាំងពេក ហើយ​នាងមាន​អារម្មណ៍​ធ្លាក់ទឹកចិត្តយ៉ាង​ខ្លាំង​​នៅក្នុង​ពេល​នោះ។

យោង​តាម​ឯកសារ​របស់​តុលាការ​ថា​៖ “​នាង​បាន​និយាយ​ថា​បើរំលឹករឿងកាលពីមុនធ្វើឲ្យ​នាង​ឆ្ងល់​ថា​តើ Jared មាន​ចេតនា​អាក្រក់​ក្រោយដឹងថាគ្រួសារ​​នាង​មាន​ទ្រព្យធនមហាសាល ​ឬ​យ៉ាងណា​ “ ។

នាងពណ៌នាអំពីអតីតស្វាមី ដែលបានស្លាប់ក្រោមស្នាដៃនាងទៅកាន់ប៉ូលិសថាអតីតស្វាមីរបស់នាងជាអ្នកហួងហែង និងគ្រប់គ្រងលើនាងធ្វើឲ្យនាងមានអារម្មណ៍ក្តៅក្រហាយហើយបានវង្វេងវង្វាន់ក្នុងចិត្តនៅក្រោយពេលដែលពួកគេបានរៀបការហើយមានការឈ្លោះប្រកែកគ្នាម្តងៗ។

នាង Gardner-Fernandez បានធ្លាប់ជួបគ្រូបង្ហាត់ផ្ទាល់ខ្លួនរបស់នាងនៅឯ YMCA ក្បែរផ្ទះរបស់ពួកគេនៅ Jacksonville Beach ។

នាងបាន “បាននិយាយថា នាងបានជួបគាត់នៅឯកន្លែងហាត់ប្រាណហើយបានធ្វើឲ្យនាងមានអារម្មណ៍ល្អជាមួយគាត់គឺមានអារម្មណ៍ខ្លាំងចំពោះគ្រូបង្វឹកជាងប្តីរបស់នាង។ នាង​បាន​បន្ត​ថា ‘នេះ​គឺ​ជា​ការ​ចាប់​ផ្តើ​ម​នៃ​ទី​បញ្ចប់”។

Gardner-Fernandez បានពណ៌នា Bridgeman ថាយកនាង “ប្រើប្រាស់ជាឧបករណ៍ដ៏មានតម្លៃ” សម្រាប់គាត់តាមរយ:រៀបការរបស់ពួកគេហើយបាននិយាយថាគាត់ “គ្រាន់តែចង់ដើរលេងជាមួយនាង ឬលេងជាមួយប្រដាប់ភេទរបស់នាងដូចគេលេងប្រដាប់ក្មេងលេង’ ។

ឯកសារ​នោះ​បញ្ជាក់​ថា​៖ “ អតីតស្វាមីនាង​មិន​អនុញ្ញាត​ឲ្យ​នាង​មាន​មិត្ត​ភក្តិ​នោះទេ​”ហើយបានណែនាំនាងពីរបៀបដែលនាងគួរស្លៀកពាក់ក្នុងការបង្ហាញខ្លួននៅចំពោះមុខសាធារណជន”នាងក៏បានស្នើប៉ូលិសអនុញ្ញាតឲ្យនាងបង្ហាញនូវសម្លៀកបំពាក់ដែល Bridgeman ចង់ឲ្យនាងស្លៀក។

បើទោះបីជាមានជម្លោះក៏ដោយក៏នាង Gardner-Fernandez បាននិយាយថាអតីតស្វាមីរបស់នាងគាត់មិនដែលបំពានលើរូបនាងឬប្រើហិង្សាមកលើនាងនោះទេ “គឺគាត់គ្រាន់តែ “ស្រែក” ឲ្យនាងខ្លាំងៗនៅពេលដែលនាងនិយាយថានាងអាចពឹងលើដៃរបស់នាងបាន។

គូស្វាមីភរិយាដែលមានកូនពីរនាក់ជាមួយគ្នាបានបែកបាក់គ្នានៅឆ្នាំ ២០១៥ ដែលជាដើមហេតុបង្កឲ្យមានសង្រ្គាមលើការគ្រប់គ្រងទ្រព្យសម្បត្តិនិងធនធាន។

Gardner-Fernandez បានប្រាប់ប៉ូលិសថាផ្ទះដែលពួកគេបានចែករំលែកត្រូវបានទិញតាមរយៈមូលនិធិTrust ដែលទាក់ទងនឹងគ្រួសាររបស់នាង ប៉ុន្តែ Bridegan បានទាមទារពាក់កណ្តាលនៃតម្លៃរបស់វាបន្ទាប់ពីការលែងលះរបស់ពួកគេ។

ទីបំផុតនាងក៏បានរៀបការជាមួយបុរសម្នាក់ទៀតឈ្មោះ Mario Saldana-Fernandez នៅក្នុងឆ្នាំ ២០១៨។ គាត់គឺជាបុរសដែលនាងធ្លាប់បានជួបនៅកន្លែងហាត់ប្រាណ CrossFit នៃឆ្នេរ Jacksonville ។

Gardner-Fernandez បានប្រាប់ប៉ូលិសថា ពួកគេលួចមានចងចំណងស្នេហ៍ជាមួយគ្នាបន្ទាប់ពីបានណាត់ជួបគ្នាក្នុងរយៈពេលខ្លី ហើយអាពាហ៍ពិពាហ៍នេះត្រូវបានជំរុញយ៉ាងខ្លាំងហើយគឺជាបំណងប្រាថ្នារបស់ Mario Saldana ក្នុងការជួយនាងនិងកូនៗរបស់នាង។

យោង​តាម​ឯកសារ​បាន​ឲ្យ​ដឹង​ថា​៖ “ នាង​បាន​បញ្ជាក់​ថា​ពួក​គេ​មិន​ស្គាល់​គ្នា​ច្បាស់​ទេ​នៅក្នុងពេលដែល​ពួក​គេបាន​រៀប​ការនោះ​។

Saldana-Fernandez ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​ឃាតកម្មគិតទុកជាមុន​ក្នុង​ការ​ស្លាប់​របស់ Bridegan ដោយ​រដ្ឋអាជ្ញា​បាន​ចោទ​​ថា​គាត់​បាន​វាយ​អ្នក​ជួល​ក្នុង​អគារ​​មួយ​ក្នុង​ចំណោម​អគារ​ជួល Jacksonville ដែល​គាត់​ជួល​ដើម្បី​យកកន្លែងពួន​បាញ់​ប្រហារលើជនរងគ្រោះ។

នាង Shanna បាន​ប្រាប់​ប៉ូលិស​ឲ្យទប់​អារម្មណ៏ឲ្យត្រជាក់ចិត្តនៅ​មុន​ពេល​សួរចម្លើយ​ពួកគេទាំងពីរនាក់។

នាងបានប្រាប់អ្នកស៊ើបអង្កេតថា “សំណាងល្អ Mario” “គាត់ដូចជាសត្វក្អែកមួយក្បាល”។

សរុបសេចក្តីមក Shanna Gardner-Fernandez បានទទួលស្គាល់ថា ការស្លាប់របស់ Bridegan នឹងបានបន្ធូរបន្ថយភាពតានតឹងមួយចំនួនដែលពួកគេតែងតែឈ្លោះគ្នាឥតឈប់ឈរក៏ប៉ុន្តែនាងបានបដិសេធថារូបនាងមិនមានពាក់ព័ន្ធក្នុងតួនាទីណាមួយនៅក្នុងការស្លាប់របស់អតីតស្វាមីនោះទេ។

“Gardner បានរៀបរាប់ថា ‘រឿងក្នុងពេលនេះទាំងអស់គឺវាចម្លែកពេកហើយសម្រាប់រូបនាង’ ដោយសារតែនាងទើបតែបានសម្រេចចិត្ត ‘បែកចេញពីអតីតប្តីរបស់នាង’ ដែលធ្លាប់តែធ្វើឲ្យនាងខកចិត្តហើយការបែកគ្នានេះគឺគ្រាន់តែដើម្បីកែលំអបរិយាកាសឲ្យបានល្អក្នងស្ថានភាពមួយតែប៉ុណ្ណោះទេ”។

“ នាង​បាន​និយាយ​ក្នុង​គ្រា​ដែលនាងមានការ​ខឹង​សម្បា​ថា នាង​បាន​គិត​ថា​តើ​ការ​ធ្វើ​បែប​នេះ​នឹង​មាន​ភាព​ងាយ​ស្រួល​ប៉ុនណា ប៉ុន្តែ​នៅ​ទី​បំផុត​នាង​បាន​ប្រាថ្នា​មិន​ឲ្យមានរឿងដល់គាត់​ឡើយ”។

Gardner-Fernandez ដែលថ្មីៗនេះបានរក្សាទុកអតីតមេធាវីរបស់នាងគឺលោក Casey Anthony លោក Jose Baez ហើយបានលើកឡើងថានាងមិនមានជាប់ពិរុទ្ធភាពក្នុងសំណុំរឿងឃាតកម្មនេះទេ៕