ព័ត៌មានជាតិ

ស្តារប្រឡាយមួយខ្សែដែលសង្ឃឹមថាជួយនាំទឹកស្រោចស្រពដំណាំស្រូវប្រាំងនៅក្នុងឃុំបត់ត្រង់

ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ការស្តារប្រឡាយនេះ ស្ថិតនៅត្រង់ចំណុច ខាងលិចវត្ត អនអន្លង់ថ្ងាន់ទៅដល់ចំណុចអន្លង់រាំង  អូរគៀនក្រោល ដែលមានប្រវែង៦.៥០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។

នេះបើតាមមន្ត្រីក្រុមការងារអោយដឹងកាលពីថ្ងៃទី០៥​ខែកុម្ភ:ឆ្នាំ២០២៤ ។


សូមរំលឹកថា:ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈមន្ទីរធនធានទឹកខេត្តអនុវត្តស្តារប្រឡាយនេះបានជាង២០០ម៉ែត្រហេីយ ក្នុងគម្រោងប្រវែង៦.៥០០ម៉ែត្រ នោះ ។
នៅពេលរួច ឬអាចថានៅឆ្នាំក្រោយឯណោះទេ ប្រឡាយនេះនឹងជួយនាំទឹកទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នានៅឃុំបត់ត្រង់ស្រុកមង្គលបូរី ដែលនារដូវប្រាំងឆ្នាំ២០២៤នេះឬស្ទេីររៀងរាល់ឆ្នាំ បានប្រឈម ហើយមានការខ្វះខាតទឹក ។
ពោលគឺដោយសារបងប្អូនប្រជាកសិករធ្វេីលេីសផែនការ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងកាលពីថ្ងៃទី០៥ខែកុម្ភ:ថា ៖នៅស្រុកមង្គលបូរី ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២ មានប្រមាណ៣ម៉ឺនហិកតា លើផែនការ ១២.០០០ហិកតាហេីយកំពុងប្រឈម ហើយជាក់ស្តែងវាខ្វះទឹកហើយ ។


លោកបានបន្តថា ដោយទទួលបានការណែនាំ និងបទបញ្ជាពីលោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តនោះ ក្រុមការងារសង្គ្រោះបាននឹងកំពុងបុកអណ្តូងកសិកម្មចំនួន៣គោលដៅ ដេីម្បីសាកល្បងបូមទឹកពីក្នុងស្ទឹងកប់ ជាប្រព័ន្ធផ្លូវទឹកក្រោមដីមកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនកសិករដែលកំពុងប្រឈមខាតទឹកស្រោចស្រព
ហើយក្រុមការងារក៏បានស្តារប្រឡាយ និងអូរប្រវែង២០គីឡូម៉ែត្រ ។ក្នុងនោះជំហានដំបូង យើងធ្វេីការស្តារប្រឡាយនិងដៃអូរនៅឃុំបត់ត្រង់ ប្រវែង៦,៥០០ម៉ែត្រ។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅសលប្រជុំ ខ សាលាខេត្តនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈលោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹក ក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ ។

មកទល់ពេលនេះស្រុកខ្លះកំពុងប្រឈមជាមួយនឹងបញ្ហាខ្វះខាតទឹកហើយ៕