ដោយ : បន្ទាយ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទទី០៥ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រជុំជួរនិងដាក់បញ្ជាដល់កងកម្លាំង ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានធ្វើការណែនាំ ដល់កម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារ តាមតួនាទី ភារកិច្ច ឲ្យបានល្អ, ពង្រឹងការយាមល្បាត ប្រចាំការ ត្រៀមកម្លាំងអន្តរាគមន៍២៤ , ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក, ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ គោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អ និង ត្រូវប្រើប្រាស់ឯកសណ្ឋានឲ្យត្រឹមត្រូវតាមច្បាប់កំណត់៕