អន្តរជាតិ

ក្រុមអ្នកបច្ចេកទេសរកឃើញបញ្ហាអាចនឹងគ្រោះថ្នាក់បន្ថែមទៀតលើយន្តហោះ 737 MAX ជាង៥០គ្រឿង

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះ Boeing បានជូនដំណឹងដល់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់ថា ខ្លួនបានរកឃើញរន្ធឌុយរលុងខុសប្រក្រតីលើតួយន្តហោះប្រហែល ៥០ គ្រឿងដែលនៅមិនទាន់បានរឹតបន្តឹងបន្ថែមលើតួយន្តហោះ 737 MAX ។កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Boeing បាននិយាយថា ខ្លួននឹងត្រូវបំពេញការងារបន្ថែមលើបញ្ហាយន្តហោះ បន្ទាប់ពីអ្នកផ្គត់ផ្គង់របស់ខ្លួនគឺ Spirit AeroSystems បានរកឃើញរន្ធឌុយខុសប្រក្រតីចំនួនពីរប្រភេទនៅលើតួយន្តហោះមួយចំនួន។បញ្ហាផលិតអាចបង្កឲ្យមានការពន្យារពេលក្នុងការចែកចាយយន្តហោះ។


ប្រភពឧស្សាហកម្មបានប្រាប់ Reuters ថាបញ្ហាគម្លាតត្រូវបានគេរកឃើញនៅក្នុងរន្ធឌុយដែលត្រូវបានខួងនៅលើស៊ុមបង្អួចនៅលើយន្តហោះមួយចំនួន។
លោកStand Deal ដែលជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បាននិយាយនៅលើសារមួយទៅកាន់បុគ្គលិកដែលសំដៅទៅលើ Spirit AeroSystems ថា “កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អ្នកផ្គត់ផ្គង់បានជូនដំណឹងដល់យើងអំពីការមិនអនុឡោមតាមស្តង់ដាយន្តហោះ ៧៣៧” ។Deal បានបង្ហោះថា “ខ្ញុំសូមថ្លែងអំណរគុណដល់និយោជិតម្នាក់នៅក្រុមហ៊ុនផ្គត់ផ្គង់ដែលបានដាស់តឿនដល់អ្នកគ្រប់គ្រងរបស់គាត់ថារន្ធឌុយចំនួនពីរប្រហែលជាមិនត្រូវបានខួងពិតប្រាកដស្របតាមស្តង់ដារបស់យើងទេ” ។

លោកបានបន្ថែមថា “ខណៈពេលដែលលក្ខខណ្ឌប្រកបដោយសក្តានុពលនេះក្លាយជារឿងដែលមិនមែនជាបញ្ហាសុវត្ថិភាពនៃការហោះហើរភ្លាមៗ ហើយយន្តហោះ ៧៣៧ ទាំងអស់អាចបន្តប្រតិបត្តិការដោយសុវត្ថិភាពនោះ បច្ចុប្បន្នយើងជឿជាក់ថា យើងនឹងត្រូវធ្វើការងារឡើងវិញលើបញ្ហាយន្តហោះដែលមិនទាន់បានបញ្ជូនចេញប្រហែល ៥០ គ្រឿង”។
តំណាងក្រុមហ៊ុន Spirit AeroSystems Joe Buccino បានប្រាប់រ៉យទ័រថា សមាជិកនៃក្រុមត្រួតពិនិត្យគុណភាពរបស់ខ្លួនបានរកឃើញបញ្ហាដែលមិនអនុលោមតាមស្តង់ដារវិស្វកម្មរបស់អ្នកផ្គត់ផ្គង់។

គាត់បានប្រាប់រ៉យទ័រថា “យើងកំពុងទាក់ទងជាមួយក្រុមហ៊ុន Boeing លើបញ្ហានេះ” ។
យន្តហោះ Boeing ត្រូវបានបញ្ឈប់ដំណើការដោយនិយតករ និងក្រុមហ៊ុនអាកាសចរណ៍ ចាប់តាំងពីឌុយដោតទ្វារនៅលើយន្តហោះ 737 MAX 9 របស់ Alaska Airlines ដែលដឹកមនុស្ស ១៧៧ នាក់បានប៉ើងបាត់ពីទ្វារនៅលើមេឃក្នុងរដ្ឋ Oregon នៅអំឡុងពេលហោះហើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយបង្ខំឲ្យអ្នកបើកយន្តហោះធ្វើការចុះចតជាបន្ទាន់។

Deal បាននិយាយថាក្រុមហ៊ុន Boeing ថាគ្រោងនឹងពិនិត្យនៅឯរោងចក្ររបស់ខ្លួននៅខាងក្រៅទីក្រុង Seattle ដើម្បីធ្វើការឆែកលើរន្ធឌុយ និងបំពេញការងារខ្វះខាតបន្ថែម។
ធ្វើបែបនេះអនុញ្ញាតឲ្យកម្មករផ្អាកការងារធម្មតា និងដោះស្រាយការងារជាក់លាក់ដោយមិនបិទផលិតកម្ម នេះបើយោងតាម Reuters ដែលបាននិយាយថារដ្ឋបាលអាកាសចរណ៍សហព័ន្ធមិនមានការធ្វើអត្ថាធិប្បាយភ្លាមៗទេ។

កាលពីខែមុន ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនគ្រោងនឹងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើក្រុមហ៊ុន Boeing និងចាប់ផ្តើមសវនកម្មភ្លាមៗទៅលើការផលិតរបស់ក្រុមហ៊ុនដ៏ធំមួយនេះ៕
ប្រភព Post wires