អន្តរជាតិ

អាមេរិកកម្ទេចទីតាំងមីស៊ីលរបស់ក្រុមប្រដាប់អាវុធ Houthy ក្នុងរយៈពេលបីថ្ងៃជាប់គ្នា

ប្រែសម្រួល៖ សហការី
កាលពីថ្ងៃអាទិត្យទី៤ កុម្ភៈ យោធាអាម៉េរិកបានកំណត់គោលដៅវាយប្រហារលើក្រុមភេរវករដែលគាំទ្រដោយអ៊ីរ៉ង់អស់រយៈពេលបីថ្ងៃជាប់ៗគ្នា ដោយបានបំផ្លាញមីស៊ីល Houthi ដែលអាម៉រិកបាននិយាយថាបានបង្ក “ការគំរាមកំហែង” ដល់នាវាកងទ័ពជើងទឹកនៅសមុទ្រក្រហម ខណៈដែលក្រុមប្រដាប់អាវុធ Houthy បានប្តេជ្ញាថានឹងសងសឹកវិញ។


ទីបញ្ជាការកណ្តាលរបស់អាម៉រិកបានប្រកាសនៅលើ tweet តាំងពីព្រឹកព្រលឹមថា “កងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយការពារខ្លួនដើម្បីរារាំងកាំជ្រួចប្រឆាំងនាវារបស់ក្រុមប្រដាប់អាវុធ Houthi ដែលបានផ្តោតគោលដៅវាយប្រហារលើនាវាដឹកទំនិញនិងកងទ័ពជើងទឹកអាមេរិកលើសមុទ្រក្រហម ” ។


បើយោងតាមទីបញ្ជាការកណ្តាលរបស់កងទ័ពអាមេរិកបានឲ្យដឹងថាការវាយប្រហារនៅម៉ោង ៤ ព្រឹកត្រូវបានចាប់ផ្តើមបន្ទាប់ពីកងកម្លាំងអាមេរិកបានកំណត់គោលដៅលើទីតាំងកាំជ្រួចរបស់ក្រុមប្រដាប់អាវុធHouthi នៅលើទឹកដីយេម៉ែនដែលជាការគំរាមកំហែងដល់សុវត្ថិភាពនាវាចរនិងនាវាពាណិជ្ជកម្មដែលនៅក្បែរនោះ ។

សេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិកបានអះអាងថា “ការវាយប្រហារនេះគឺជាកិច្ចការពារលំហសេរីភាពនៃការធ្វើនាវាចរណ៍ និងពង្រីកដែនសុវត្ថិភាពនៅលើដែនទឹកអន្តរជាតិឲ្យកាន់តែមានសុវត្ថិភាពសម្រាប់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្មធ្វើនាវាចរណ៍ដោយសេរីនៅលើដែនទឹកអន្តរជាតិ “។


ភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់កងទ័ពអាមេរិក អ្នកនាំពាក្យ Houthi បានអះអាងថាយុទ្ធនាការរយៈពេលជាច្រើនខែរបស់ខ្លួនដែលបានវាយប្រហារ និងប្លន់យកនាវាពាណិជ្ជកម្មនៅលើដែនសមុទ្រក្រហមកំពុងត្រូវបានអនុវត្តប្រកបដោយជោគជ័យទាំងស្រុងដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ នៅតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាថានឹងសងសឹកវិញយ៉ាងចាស់ដៃ។

អ្នកនាំពាក្យ រូបនេះបានបង្ហោះសារនៅលើធ្វីតធ្វីតថា “ការវាយប្រហារទាំងនេះនឹងមិនអាចរារាំងយើងពីការប្រកាន់ជំហរគាំពាផ្នែកមនុស្សធម៌ សាសនា របស់យើងក្នុងការគាំទ្រការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនដ៏ឥតងាករេនិងយ៉ាងខ្ជាប់ខ្ជួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ហើយយើងនឹងឆ្លើយតបចំពោះការដាក់ទណ្ឌកម្មមួយនេះ”។
ការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យរបស់សហរដ្ឋអាមេរិកបានធ្វើឡើងបន្ទាប់ពីមានការផ្លោងកាំជ្រូចដាក់គ្នាអស់រយៈពេល ៤៨ ម៉ោងរវាងកងកម្លាំង Houthis និងកងកម្លាំងអាមេរិកនៅក្នុងតំបន់។

យ៉ាងហោចណាស់មានគោលដៅដែលជាទីតាំងកាំជ្រូចរបស់ Houthi ចំនួន ៣០ កន្លែង ត្រូវបានវាយប្រហារដោយកងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅទូទាំង ១០ ទីតាំងផ្សេងៗគ្នាក្នុងទឹកដីយេម៉ែន រួមទាំងកន្លែងផ្ទុកអាវុធ និងមជ្ឈមណ្ឌលបញ្ជាការ ដែលពួកភេរវករកំពុងត្រៀមវាយប្រហារលើដែនសមុទ្រក្រហមកាលពីថ្ងៃសៅរ៍ ។
នៅមួយថ្ងៃមុននេះ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់ដ្រូនរបស់ក្រុមប្រដាប់អាវុធHouthi ចំនួន ១១ គ្រឿង។

ការវាយប្រហារនេះធ្វើឡើងស្របគ្នានឹងការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិកទៅលើក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
ការវាយប្រហារតាមអាកាសពេញមួយយប់កាលពីថ្ងៃសុក្រក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩នាក់ និងរបួសរាប់សិបនាក់នៅទូទាំងគោលដៅ៨៥ កន្លែងដែលជាខ្សែរយ:របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមប្រដាប់អាវុធHouthi ដែលបានឆក់យកជីវិតសមាជិកសេវាកម្មយោធាអាមេរិកបីនាក់នៅឯមូលដ្ឋានមួយក្នុងប្រទេសហ្ស៊កដានីកាលពីចុងសប្តាហ៍មុន។

ទីក្រុងតេអេរ៉ង់បានហៅការវាយប្រហារនេះថាជា “ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី” ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថាវាគ្រាន់តែការចាប់ផ្តើមសម្រាប់ការឆ្លើយតបរបស់អាមេរិកចំពោះការវាយប្រហារលើកងទ័ពអាមេរិកក្នុងទឹកដីហ្ស៊កដានី។


រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយថា “នេះគឺជាការចាប់ផ្តើមឆ្លើយតបរបស់យើង” ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីបានដឹកនាំសកម្មភាពឆ្លើយតបរបស់យើងបន្ថែមទៀតដើម្បីរក្សា IRGC សុវត្ថិភាពនាវាចរនិងនាវាពាណិជ្ជកម្មដែលពួកជីវពលប្រដាប់អាវុធHouthi ត្រូវទទួលខុសត្រូវចំពោះការវាយប្រហាររបស់ពួកគេលើកងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារកងទ័ពសហរដ្ឋអាមេរិកនិងផលប្រយោជន៍របស់យើង”៕