អន្តរជាតិ

ស្ត្រីស្លៀកពាក់សិចស៊ីម្នាក់រងការចោទប្រកាន់ថានាងបានបើករថយន្តក្នុងស្ថានភាពស្រវឹង

ប្រែសម្រួល៖សហការី
ស្ត្រីម្នាក់រងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីបានបុកជាមួយនឹងម៉ូតូអេឡិចត្រូនិកមួយគ្រឿងនៅក្នុងទីក្រុងស៊ីដនី Moore Park នៅក្នុងពេលយប់។


សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ South Dowling Street នៅភាគខាងកើតទីក្រុងស៊ីដនីនៅម៉ោង ៣:៤៥ ព្រឹក បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្ត Subaru និង e-bike នៅជិតផ្លូវរថភ្លើង Devonshire ។

គ្រូពេទ្យបានព្យាបាលអ្នកជិះកង់ជាបុរសអាយុ ២៩ ឆ្នាំ ដែលកំពុងជិះកង់ Lime e-bike នៅកន្លែងកើតហេតុ។


ប៉ូលីស NSW បាននិយាយថា អ្នកបើកបរស្រីអាយុ២៧ ឆ្នាំត្រូវបានចោទប្រកាន់ថាបានបើកបរក្នុងស្ថានភាពស្រវឹងបន្ទាប់ពីលទ្ធផលធ្វើតេស្តនៅស្ថានីយប៉ូលីស Surry Hills រកឃើញថាមានវិជ្ជជាតិអាកុលក្នុងកម្រឹត 0.095។

ក្រោយមកនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ St Vincent’s Hospital ដើម្បីធ្វើតេស្តឈាម និងទឹកនោមជាកាតព្វកិច្ចបន្ត។

ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទបើកបរដោយប្រើគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ហើយនឹងត្រូវបញ្ជូនទៅតុលាការក្នុងសង្កាត់ Downing Center នៅថ្ងៃទី ១៤ ខែមីនា។


ផ្លូវ South Dowling ត្រូវបានបិទនៅភាគខាងត្បូងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍អស់ជាច្រើនម៉ោង។
កន្លែងកើតហេតុត្រូវបានសមត្ថកិច្ចជំនាញនៃអង្គភាពស៊ើបអង្កេតចុះទៅពិនិត្យឃើញថា បុរសនោះដេកនៅលើផ្លូវសន្លប់ស្តូកស្តឹង និងរងរបួសដែលគេជឿថាទំនងជាត្រូវរថយន្តបើកបុក។

ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតកំពុងបន្តជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏នេះអ្នកដែលបានឃើញហេតុការណ៍នេះ ឬមានវីដេអូតាម Dashcam ត្រូវបានណែនាំឲ្យទាក់ទងមកលេខ 1800 333 000៕