អន្តរជាតិ

សំឡេងរួមភេទឮចេញពីហាងម៉ាស្សា San Diego រំខានដល់អ្នកជិតខាងមានការប្តឹងឈានទៅចាប់ខ្លួនមនុស្សជាច្រើននាក់

ប្រែសម្រួល៖ សហការី
សំឡេងមនុស្សរួមភេទបានឮចេញពីហាងម៉ាស្សា San Diego នាំឲ្យរំខានដល់អ្នកស្រុកដែលនៅក្បែរទីនោះ នេះបើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានការស៊ើបអង្កេតរបស់ប៉ូលិសរហូតឈានទៅដល់មានការចាប់ខ្លួនមនុស្សចំនួន ៤ នាក់ និងមេបនដែលត្រូវបានចោទប្រកាន់ពីបទសច្ចារិក។


Fox News Digital បានរាយការណ៍ថាប៉ូលិសបាននិយាយកាលពីសប្តាហ៍មុនថា ពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាច្រើនប្រឆាំងនឹងអាជីវកម្មម៉ាស្សា Ocean Spa ដែលតែងតែរំខានអ្នករស់នៅក្បែរទីនោះដែលបានរៀបរាប់អំពីការបង្កជាសំឡេងមនុស្សរួមភេទហើយពេលខ្លះអ្នកស្រុកបានឃើញមនុស្សកំពុងតែរួមភេទនៅក្នុងឡានថែមទៀតផង។

ប៉ូលិសក្រុងបាននិយាយថា អង្គភាពនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទបានចាប់ផ្តើមធ្វើ “ការស៊ើបអង្កេតយ៉ាងទូលំទូលាយ និងហ្មត់ចត់”បំផុតសម្រាប់មុខរបរដែលពាក់ព័ន្ធនឹងសេវាកម្មច្រើនជាង ១២៥ ម៉ោង។


ទីភ្នាក់ងារប៉ូលិសបាននិយាយថា នៅក្នុងអំឡុងពេលនោះ ពួកអ្នកស្រុកបានចងក្រងឯកសារយ៉ាងហោចណាស់បួនករណីប្រឆាំងនឹងអ្នកបំរើសេវាកម្មផ្លូវភេទជូនដល់ប៉ូលិស។ ពួកគេក៏បានរកឃើញការផ្សព្វផ្សាយសេវាកម្មផ្លូវភេទតាមអ៊ីនធឺណិតជិត ១,៣០០ លើកសម្រាប់ការរួមភេទនៅក្នុងហាងដែលត្រូវបានគេបង្ហោះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

ទីបំផុតមនុស្ស​៤នាក់ត្រូវបានចាប់ខ្លួនពីបទពេស្យាចារ ខណៈក្រុងចាត់វិធានការផ្លូវច្បាប់ដើម្បីបិទអាជីវកម្មស្រមោលនេះ។

Fox បាននិយាយថា មេធាវីក្រុងក៏កំពុងដាក់ពិន័យរដ្ឋប្បវេណីជាង ១០០,០០០ ដុល្លារផងដែរ។
មេធាវីទីក្រុង Mara Elliott បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ម្ចាស់Ocean Spa បានក្លែងបន្លំជាអាជីវកម្មស្របច្បាប់អស់រយៈពេលជាយូរមកហើយ” ។

“Ocean Spa គឺជាហាងផ្លូវភេទ មិនមែនជាកន្លែងម៉ាស្សាទេ វាមិនត្រូវមានវត្តមាននៅក្នុងសហគមន៍របស់យើងទៀតនោះទេ។ យើងរង់ចាំមើលការចាប់ខ្លួនជនល្មើសទាំងនេះដើម្បីស្តារសភាពស្ងប់ស្ងាត់ជុំវិញបរិវេណនេះឡើងវិញ។


លោក David Nisleit មេប៉ូលិសក្រុងបាននិយាយកាលពីសប្តាហ៍មុនថា “ពលរដ្ឋបានត្អូញត្អែរអំពីបញ្ហានេះ” ។

គាត់បានបង្ហោះសារថា “ការស៊ើបអង្កេតដ៏ហ្មត់ចត់របស់អង្គភាពយើងលើអាជីវកម្ម Ocean Spa កំពុងត្រូវបានធ្វើឡើងដើម្បីធានាដល់រសភាពស្ងប់ស្ងាត់ជុំវិញបរិវេណនេះ និងភាពស៊ីវិល័យថ្លៃថ្នូរក្នុងសង្កាត់ San Diego” ឡើងវិញ។

ផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបានប្រឆាំងយ៉ាងខ្លាំងជាមួយនឹងសកម្មភាពពេស្យាចារអស់រយៈពេលជាច្រើនឆ្នាំមកហើយបើទោះបីជាអ្នកស្រុកខ្លះនិយាយថាច្បាប់ឆ្នាំ ២០២២ ដែលបានលុបចោលការហាមឃាត់លើការជួញដូរមនុស្សដែលមានចេតនាធ្វើពេស្យាកម្ម។
Fox បាននិយាយថា ក្រុមអ្នកគាំទ្របាននិយាយថា ការលុបចោលនេះនឹងការពារស្ត្រី និងមនុស្សពេញវ័យក្នុងកាកែភេទពីការតម្រូវឲ្យប៉ូលិសធ្វើការកំណត់គោលដៅ។

អភិបាលនៃគណបក្សប្រជាធិបតេយ្យ Gavin Newsom បាននិយាយនៅពេលគាត់ចុះហត្ថលេខាលើច្បាប់នេះថា”ខ្ញុំយល់ស្របនឹងចេតនារបស់អ្នកនិពន្ធហើយខ្ញុំកំពុងចុះហត្ថលេខាលើច្បាប់នេះផងដែរ យើងត្រូវតែប្រុងប្រយ័ត្នចំពោះការអនុវត្តច្បាប់នេះ” ។

“រដ្ឋបាលរបស់ខ្ញុំនឹងតាមដាននិន្នាការឧក្រិដ្ឋកម្ម និងការកាត់ទោសចំពោះផលវិបាកដែលអាចកើតមានដោយអចេតនា ហើយនឹងធ្វើសកម្មភាពដើម្បីកាត់បន្ថយផលប៉ះពាល់នាៗ”។
ប៉ុន្តែម្ចាស់អាជីវកម្មមួយចំនួនបានលើកឡើងថា ខ្លួនបានធ្វើឲ្យស្ត្រីពេស្យាចារឆ្លងរោគ។
ម្ចាស់អាជីវកម្មរូបនេះបានបន្តថា៖ “វាជារឿងធម្មតាដែលហាងម៉ាស្សាផ្តល់ជូនសេវសាកម្មច្រើនជាងការម៉ាស្សាទៅទៀតក៏ “ប៉ុន្តែជាមួយនឹង [ច្បាប់ថ្មី] ឧស្សាហកម្មទាំងមូលត្រូវបានពង្រឹងព្រោះពួកគេដឹងថាគ្មានអ្វីនឹងកើតឡើងទេ” ។

សហគ្រិនរូបនេះបន្តថា៖ ពេស្យាចារបានកើនឡើងជាលំដាប់។
“Ppips ដឹងថាពួកគេអាចងប់ងល់ជាមួយក្មេងស្រីកាន់តែច្រើនហើយក៏កាន់តែមានមនុសដ្សឆ្លងកាត់ទៅមកដ៏មមាញឹកបំផុតនៅទីនេះក្នុងទីក្រុង San Diego ការជួញដូរផ្លូវភេទគឺមិនអាចគ្រប់គ្រងបានទេ។”