ព័ត៌មានជាតិ

ប្រកាសតែងតាំងនិងប្រគេនប្រកាសនីយបត្រព្រះមន្រ្តីសង្ឃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ពិធីប្រកាសតែងតាំងនិងប្រគេនប្រកាសនីយប័ត្រព្រះមន្រ្តីសង្ឃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីបន្តដាក់អោយដឹកនាំ គ្រប់គ្រងលើកកម្ពស់ការងារសាសនានិងព្រះសង្ឃ ក៏ដូចផ្តល់ដំបូន្មានដល់ពុទ្ធបរិស័ទ ។ពិធីប្រព្រឹត្តទៅកាលពីថ្ងៃទី​០៤ខែកុម្ភ:ឆ្នាំ២០២៤ នៅវត្តឬស្សីក្រោក ឃុំឬស្សីក្រោក ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឡើងស្វាគមន៍ជាមួយរបាយការណ៍សង្ខេបស្តីពីសភាពការណ៍ទូទៅនិងការងារសាសនាក្នុងស្រុក ។

យោងលិខិតបង្គាប់ការព្រះប្រធានថេរសភាគណ:សង្ឃខេត្តបន្ទាយមានជ័យ មន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការវត្តដែលដែលតែងតាំង ៖
១-ព្រះគ្រូសៀង សុង ព្រះអនុគណស្រុក- ចៅអធិការវត្តមហាកោសលារាម(វត្តតាសល់)ឃុំចំណោម-ជំនួសព្រះគ្រូសំ វីរៈ ព្រះអនុគណ-ចៅអធិការវត្តឬស្សីក្រោកដែលនិមន្តទៅគង់នៅប្រទេសនូវ៉ែលសេឡង់ ។២-ព្រះគ្រូរស់ សុម៉ាលី ចៅអធិការវត្តមហាគិរីប្រាសាទភ្នំធំឃុំអូរប្រាសាទ -ព្រះវិន័យធរ ។៣-ព្រះគ្រូប៉ែន សាវុធ ចៅអធិការវត្តសាលរង្ឋីយារាមស្រះរាំងឃុំតាឡំ -ព្រះធម្មធរ ។៤-ព្រះគ្រូមាន សុវណ្ណតារា ចៅអធិការវត្តបុញ្ញខេត្តារាមព្រះស្រែឃុំតាឡំ និង៥-ព្រះគ្រូៈឡាំ យ៉ារី ព្រះគ្រូចៅអធិការវត្តវេឡូវនារាមឬស្សីក្រោក ឃុំឬស្សីក្រោក -លេខាធិការ
និងចៅអធិការ  ។

ព្រះគ្រូសៀង សុង ព្រះអនុគណស្រុក- ចៅអធិការវត្តមហាកោសលារាម(វត្តតាសល់)ឃុំចំណោមបានប្តេជ្ញាថា ព្រះអង្គនិងមន្ត្រីសង្ឃ នឹងខិតខំដឹកនៃគ្រប់គ្រងភិក្ខុ សាមណេរ ពុទ្ធបរិស័ទគោរពប្រតិបត្តិតាមធម្មវិន័យក្នុងព្រះពុទ្ធសាសនា និងប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងការទំនាក់ទំនងល្អជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ទាំង មន្ទីរធម្មការនិងសាសនារួមទាំងអាជ្ញាធរហើយនឹងធ្វើការគ្រប់គ្រងដឹកនាំ ព្រះសង្ឃក្នុងស្រុកមង្គលបូរីក៏ដូចជាការឆ្លើយតបទៅនឹងទំនុកចិត្ត ពីសំណាក់ព្រះមេគណខេត្តព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ និងប្រជាពុទ្ធបរិស័ទទាំងអស់។

ព្រះឧត្តមឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្ត មានសង្ឃដីកាថា : តួនាទីព្រះពុទ្ធសាសនា និងព្រះសង្ឃកម្ពុជា មិនគ្រាន់តែជាទីស្ថាននិងជាបុគ្គលសម្រាប់តែគោរពសក្ការបូជាតែប៉ុណ្ណោះនោះទេ តែជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលនៅ បញ្ញាជាន ជាប្រវត្តិសាស្ត្រជាមួយបទពិសោធបង្ហាញឲ្យឃើញថា វត្តអារាមនិងព្រះសង្ឃមានតួនាទីរួមចំណែកក្នុងការកសាងនូវសង្គមជាតិមួយប្រកបដោយសីលធម៌ចរិយាធម៌ដើម្បីឲ្យមានការអភិវឌ្ឍសង្គមកិច្ចសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិវឌ្ឍន៍ផ្នែកអប់រំជាចម្បង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការផ្ដាំផ្ញើដល់ព្រមន្ត្រីសង្ឃដែលត្រូវបានប្រកាសតែងតាំងក្នុងឱកាសនេះថាបេី ការងារគ្រប់គ្រងលើការអនុវត្តមានបញ្ហាជួបឧបសគ្គកិច្ចខិតខំរកនូវដំណោះស្រាយបង្កើននូវគំនិតផ្ដួចផ្ដើមថ្មីៗ ៕