អន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅប្រទេសឈីលីកើនឡើងដល់១១០នាក់

ប្រែសម្រួល៖ សហការី
កាលពីថ្ងៃអាទិត្យ ទី ៤ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅភាគកណ្តាលប្រទេសឈីលី បានកើនឡើងដល់ ១១២ នាក់ បន្ទាប់ពីប្រធានាធិបតី Gabriel Boric បានព្រមានថាចំនួនអ្នកស្លាប់នឹងកើនឡើង “គួរឲ្យកត់សម្គាល់” នៅពេលដែលក្រុមរុករកកំពុងតែស្វែងរកអ្នកជិតខាងដែលបានបាត់ខ្លួន។


ក្រុមអន្តរាគមន៏ពន្លត់អគ្គិភ័យបានបន្តសកម្មភាពពន្លត់ភ្លើងនៅក្នុងតំបន់ទេសចរណ៍តាមឆ្នេរ Valparaiso នៅចំពេលដែលមានរលកកំដៅក្នុងរដូវក្តៅខ្លាំងក្នុងសីតុណ្ហភាព ៤០ អង្សាសេកាលពីចុងសប្តាហ៍កន្លងទៅនេះ។


លោក Abraham Mardones ជាជាងដែកម្នាក់ដែលបានភៀសខ្លួនចេញពីផ្ទះដែលកំពុងឆាបឆេះនៅ Vina del Mar បានប្រាប់ AFP ថាគាត់បានគេចផុតពីគ្រោះមហន្តរាយអគ្គិភ័យដែលបានកើតឡើងនៅលើភ្នំមួយកាលពីថ្ងៃសុក្រ ហើយបានឆេះរាលដាលឆ្លងកាត់ប្លុកជាច្រើនតាមទីក្រុងមាត់សមុទ្រ។

លោកបានបន្តថា៖ យើងក្រឡេកមើលទៅខាងក្រៅឃើញភ្លើងបានឆេះលើជញ្ជាំងផ្ទះរបស់យើងហើយប្រើពេលតែ ១០ នាទីប៉ុណ្ណោះភ្នំទាំងមូលត្រូវបានឆាបឆេះដោយអគ្គិភ័យ។

Mardones បានប្រាប់ AFP ថា “ភ្លើងបានលេបត្របាក់យកអ្វីៗទាំងអស់ ធ្វើឲ្យមានអារម្មណ៍សោកសៅក្នុងចិត្ត ដោយសារតែផ្ទះត្រូវភ្លើងឆេះអស់ខ្ញុំគ្មានសល់អ្វីទៀតទេ ក្រៅពីអាវមួយសម្រាប់ និងស្បែកជើងប៉ាតាមួយគូ ដែលជាអំណោយ” ។ “ខ្ញុំគ្រាន់តែអាចជួយសង្គ្រោះឆ្កែតែប៉ុណ្ណោះ” ។


ពេលត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ គាត់បាននិយាយថា គាត់បានរកឃើញអ្នកជិតខាងជាច្រើននាក់ដែលបានស្លាប់ក្នុងអណ្តាតភ្លើង។មិត្តភ័ក្តិបានបើកឡានដឹកសពប្អូនប្រុស​ឪពុកកូនស្រីដែលត្រូវបានភ្លើងឆេះ។

ក្រសួងមហាផ្ទៃបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ការិយាល័យពិនិត្យសុខភាពបានទទួលជនរងគ្រោះដែលបានស្លាប់ចំនួន ១១២ នាក់ ក្នុងនោះ ៣២ នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយថានៅមាន៤០ នាក់ទៀត។


ថ្លែងនៅមុននេះនៅទីក្រុង Quilpue ដែលជាសហគមន៍ភ្នំដែលបំផ្លិចបំផ្លាញដោយអគ្គិភ័យនៅជិត Vina del Mar លោក Boric បាននិយាយថា ចំនួនអ្នកស្លាប់មានចំនួន ៦៤ នាក់ ប៉ុន្តែ “យើងដឹងថាវានឹងកើនឡើង” ដោយបន្ថែមថាវាគឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតរបស់ប្រទេសចាប់តាំងពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្ស ៥០០ នាក់។

អភិបាលក្រុង Vina del Mar លោក Macarena Ripamonti បានប្រាប់អ្នកយកព័ត៌មានថា “មនុស្ស ១៩០ នាក់នៅតែកំពុងបាត់ខ្លួននៅឡើយ” នៅក្នុងទីក្រុង៕
ប្រភព៖ AFP/at