សន្ដិសុខសង្គម

ឃាត់ខ្លួននាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំក្រោយបើករថយន្តបុកសិស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ដោយ:សុខុម
កំពង់ធំ: សមត្ថកិច្ចបានបញ្ជាក់ថាលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បើករថយន្តបុកម៉ូតូបណ្ដាលឱ្យសិស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។


សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាន​កើតឡើង​កាលពី​ថ្ងៃទី៣​ខែកុម្ភៈ​ឆ្នាំ២០២៤ លេីដងផ្លូវជាតិលេខ៦ ចំណុច ច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

អ្នកបើកបរម៉ូតូឈ្មោះឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាសិស្សវិទ្យាល័យជាសុីមបានស្លាប់។អ្នករួមដំណេីរឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំរបួសធ្ងន់៕