អន្តរជាតិ

អ៊ីស្រាអែលវាយប្រហារគោលដៅហេសបូឡាជាង ៥០ ទីតាំងនៅក្នុងប្រទេសស៊ីរី

ប្រែសម្រួល៖ រតនា

ហ្ស៊េរុយសាឡឹម៖ នៅថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈយោធាអ៊ីស្រាអែលបាននិយាយថាចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលាមក កងយោធាអ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅជាង ៥០ នៅក្នុងប្រទេសស៊ីរី ដែលអ៊ីស្រាអែលចោទថាមានទំនាក់ទំនងជាមួយចលនា Hezbollah លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់។

អ្នកនាំពាក្យយោធាឧត្តមនាវីទោ Daniel Hagari ដែលបានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងក្នុងការវាយបកទៅលើការវាយប្រហាររបស់ក្រុម Hezbollah ដែលប្រតិបត្តិការលើទឹកដីស៊ីរីដើម្បិបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស ។

លោក Hagari បាននិយាយថា “គ្រប់ទីកន្លែងដែល Hezbollah មានយើងនឹងតាមកំទេចទៅដល់ទីនោះ ”  “យើងនឹងចាត់វិធានការគ្រប់បែបយ៉ាង”។

លោក Hagari បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡាហ៍ចំនួន ៣៤,០០០ នៅលីបង់ រួមទាំងប៉ុស្តិ៍ឃ្លាំមើលព្រំដែនចំនួន ១២០ ទីតាំងនិងឃ្លាំងផ្ទុកកាំជ្រួចចំនួន ៤០ កន្លែងនិងអាវុធផ្សេងទៀតរួមទាំងមជ្ឈមណ្ឌលបញ្ជាការជាង ៤០ កន្លែងផងដែរ។ លោក Hagari បាននិយាយថា អ៊ីស្រាអែលបានដាក់ពង្រាយកងពលធំចំនួនបីនៅតាមបណ្តោយព្រំដែនលីបង់ ដោយជឿជាក់ថាក្រុម Hezbollah នឹងចូលជួយក្រុមហាម៉ាសបន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារឆ្លងព្រំដែនដ៏រន្ធត់កាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាមឆាបឆេះឡើងនៅ Gaza Strip ។

ពលរដ្ឋភាគខាងជើងរាប់ម៉ឺននាក់បានជម្លៀសចេញ អ៊ីស្រាអែលបានគំរាមថានឹងបង្កើនការវាយប្រហារនៅលើទឹកដីលីបង់ប្រសិនបើក្រុមហេសបូឡាហ៍នៅតែមិនចាកចេញពីព្រំដែនអ៊ីស្រាអែលក៏បានស្វែងរកជំនួយពីលោកខាងលិចក្នុងការស្វែងរកដំណោះស្រាយការទូតនៅទីក្រុងបេរូត៕

ប្រភព៖ Reuters/fs