អន្តរជាតិ

អង្គការNASAបានរកឃើញភពដែលមនុស្សអាចរស់នៅបានមានចម្ងាយ១៣៧ ឆ្នាំពន្លឺ

ប្រែសម្រួល៖ ស-សម្បត្តិ
NASA បានរកឃើញភពដ៏អស្ចារ្យមួយដែលទំនងជាអាចរស់នៅបានមានចម្ងាយត្រឹមតែ ១៣៧ ឆ្នាំពន្លឺតែប៉ុណ្ណោះ។


ទីភ្នាក់ងារតារាសាស្ត្របាននិយាយលើ X ថាគេបានរកឃើញភពដែលគេឲ្យឈ្មោះថា TOI-715 ។
NASA បានបញ្ជាក់ឲ្យដឹងថាត្រឹមតែរយ:ពេល ១៩ ថ្ងៃប៉ុណ្ណោះនេះបើតាមអង្គការ NASA បានរកឃើញភពមួយនេះដែលមានទំហំធំជាងផែនដីប្រហែលមួយភាគកន្លះដែលបានគោចរអស់ពេលពេញមួយឆ្នាំមកហើយ។

កាន់តែពិសេសជាងនេះទៅទៀត ភពនេះទំនងជាអាចរស់នៅបានមានន័យថាវាអាចបង្កើតជាទឹករាវនៅលើផ្ទៃដីសម្រាប់ទ្រទ្រង់ជីវិតមនុស្ស។


NASA បានរាយការណ៍ថាភពតូចនេះប្រហែលជានៅជិតផែនដីជាងគេហើយបើតាមការវាស់វែងឃើញថាវាធំជាងផែនដីបន្តិចដែលជាភពមួយទំនងជាមនុស្សអាចរស់នៅបាន។ ភពនេះ “ប្រហែលជានឹងបង្ហាញខ្លួននៅក្នុងពេលដ៏ត្រឹមត្រូមួយ”។
TOI-715 b មានទម្រង់ជាផ្កាយតឿក្រហម ដែលតូចជាង និងត្រជាក់ជាងព្រះអាទិត្យ។ NASA បាននិយាយថា ពួកវាត្រូវបានគេស្គាល់ថាជា “ការប្រឹងប្រែងដ៏ចម្បងក្នុងការស្វែងរកភពដែលមនុស្សអាចរស់នៅបាន” ។

ទីភ្នាក់ងារនេះបានបន្ថែមថា “ភពនេះបង្កើតគន្លងជិតឆ្ងាយជាងតារានៅជុំវិញព្រះអាទិត្យប៉ុន្តែដោយសារតែផ្កាយតឿក្រហមតូចជាង និងត្រជាក់ជាង ភពទាំងនោះអាចជាហ្វូងតារាដែលនៅជុំវិញព្រះអាទិត្យគឺជាបណ្តុំផ្កាយដែលទំនងជាមនុស្សអាចរស់នៅបាន”។
ការសិក្សារស្រាវជ្រាវត្រឹមតែ ១៩ ថ្ងៃលើគន្លងគោចរបានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រសង្កេតអំពីភពមួយនេះបានយ៉ាងច្បាស់លាស់។
ផ្នែកម្ខាងនៃភពនេះគឺបែរមុខទៅរកផ្កាយដែលនៅក្បែរវាមានន័យថាសីតុណ្ហភាពរបស់វាអាចខុសគ្នាខ្លាំង។


ក្រុមហ៊ុនអវកាសបាននិយាយថា Planet TOI-175 b ត្រូវបានចុះក្នុងបញ្ជីនៃភពដែលអាចរស់នៅបាន ដែលតេឡេស្កុប Webb បានពិនិត្យឃើញអំពីសញ្ញាបរិយាកាស។
ភព Exoplanet គឺជាភពដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយត្រូវបានសិក្សាដោយ James Webb Space Telescope តាំងពីឆ្នាំ ២០១៨។
“ភាគច្រើនគឺវាអាស្រ័យទៅលើលក្ខណៈសម្បត្តិផ្សេងទៀតរបស់ភពរួមទាំងទំហំនិងថាតើវាអាចចាត់ថ្នាក់បានថាជាប្រភព “ទឹក” ដែរឬអត់ ដែលធ្វើឲ្យបរិយាកាសរបស់វាមានវត្តមានកាន់តែលេចធ្លោ។ អង្គការ NASA បាននិយាយថា បរិយាកាសកាន់តែក្រាស់ ភពនឹងមានការរីងស្ងួតដែលទំនងជាអាចរក្សាបរិយាកាសបានក្នុងកម្រឹតមួយទាប។

ភពនេះត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដែលដឹកនាំដោយ Georgina Dransfield នៃសាកលវិទ្យាល័យ Birmingham របស់ចក្រភពអង់គ្លេសកាលពីខែមុន៕
ប្រភព៖ NEW YORK POST