អន្តរជាតិ

ស្ត្រីវ័យ៣៨ឆ្នាំម្នាក់ត្រូវចាប់ខ្លួនពីបទបានលួចរួមភេទជាមួយក្មេងប្រុសអាយុ១៥ឆ្នាំពីរនាក់

ប្រែសម្រួល៖ ស្រីស្រស់
ស្រ្តីឈ្មោះ Schardin ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ក្រោយពី​ត្រូវបាន​ចោទប្រកាន់ពីបទរួមភេទជាមួយក្មេងប្រុសអាយុ ១៥ ឆ្នាំពីរនាក់​ដែលជាបទល្មើសកម្រិតទីបី និងទីបួន។


បើយោងតាមពាក្យបណ្តឹងចោទប្រកាន់លើរូបនាង Allison Leigh Schardin ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីនាងត្រូវបានគេចោទប្រកាន់ថា បានរួមភេទ​ជាមួយក្មេងប្រុសអាយុ ១៥ ឆ្នាំពីរនាក់នៅក្នុងពេលតែមួយនៅឯសណ្ឋាគារ​កាលពីយប់ថ្ងៃទី ១៤ ខែមករា បានឲ្យដឹងថា នាង Allison Leigh Schardin អាយុ ៣៨ ឆ្នាំមកពី Blaine បាន “ស្នាក់នៅ” ជាមួយគ្រួសាររបស់នាង​ក្នុងសណ្ឋាគារមួយក្នុងសង្កាត់ Roseville ហើយក៏ជាកន្លែងដែលក្រុម​ក្មេងប្រុសមកពីរដ្ឋ Colorado កំពុងស្នាក់នៅសម្រាប់ការប្រកួត​វាយកូនគោល​លើទឹកកក នេះ ។

សារព័ត៌មាន Star Tribune បានរាយការណ៏ថា នាង Schardin បានចាប់ផ្តើមនិយាយជាមួយក្មេងជំទង់ទាំងពីរនាក់ដែលជាសមាជិកក្រុម​វាយកូនគោលលើទឹកកក នៅក្នុងអាងទឹកក្តៅក្នុងសណ្ឋាគារមួយ​កាលពីយប់ថ្ងៃទី ១៤ ខែមករា ហើយបានប្រាប់ពួកគេថានាង និងស្វាមី​កំពុងមានបញ្ហាក្នុងការរៀបអាពាហ៍ពិពាហ៍។

បន្ទាប់ពីក្មេងប្រុស​ទាំងនោះត្រឡប់ទៅបន្ទប់របស់ពួកគេវិញ នាងបានផ្ញើ Snapchat មួយឲ្យទៅពួកគេថា នាងទើបតែមានជម្លោះជាមួយប្តី ហើយចង់មកលេងបន្ទប់ក្មេងជំទង់ទាំងពីរនាក់។

នៅក្នុងបន្ទប់របស់​ក្មេងប្រុស នាង Allison Leigh Schardin បានសួរ​ក្មេងប្រុសអាយុប៉ុន្មាន ហើយប្រាប់ពួកគេថាពួកគេនៅក្មេងគ្រប់គ្រាន់​សមជាកូនរបស់នាង នេះបើយោងតាមសារព័ត៌មាន Pioneer Press ។
នាងបានចាប់ផ្តើមនិយាយអំពី “ការរួមភេទជាមួយនឹងឧបករណ៏” ដោយសួរពួកគេថាតើពួកគេធ្លាប់បានរួមភេទហើយឬនៅ​ក្រោយមកនាងក៏បានចូលទៅដេកជាមួយក្មេងប្រុសទាំងពីរនាក់នោះ។
នាង Schadin ក្រោយមកក៏បានចាប់ផ្តើមធ្វើសកម្មភាពផ្លូវភេទ​ជាមួយ​ក្មេងជំទង់ពីរនាក់នោះ។

ក្មេងប្រុសទាំងពីរបាននិយាយថា ពួកគេមានអារម្មណ៏ថារងនូវសម្ពាធនៅ​ទីបំផុតពួកគេក៏បានប្រាប់ឲ្យនាងចាកចេញពីបន្ទប់របស់ពួកគេ។

ប៉ូលិសបាននិយាយថា ក្រោយមកនាងបានបង្ហាញខ្លួននៅកន្លែង​វាយកូនគោលមួយ​ហើយក៏បាន​ផ្ញើសារទៅកាន់ក្មេងប្រុសទាំងពីរនាក់ បន្ទាប់ពីពួកគេត្រឡប់ទៅផ្ទះវិញនៅរដ្ឋ Colorado ។
នាងបានសារភាពថាបានថើប និងរួមភេទជាមួយក្មេងប្រុសទាំងពីរនាក់​នោះ។ នាងក៏បានសារភាពដែរថា នាងបានសុំស្រោមអនាម័យឲ្យពួកគេ​ក៏ប៉ុន្តែនាងបានអះអាងថានាងនឹងមិនបានប្រើវានោះទេ។
នាង Schardin ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍​ហើយគ្រោងនឹងបញ្ជូនទៅតុលាការនៅថ្ងៃចន្ទខាងមុខនេះ៕