អន្តរជាតិ

ក្រុមហាម៉ាស់ទាមទារឲ្យអ៊ីស្រាអែលដោះលែងមេខ្លោងភេរវកម្មប៉ាឡេស្ទីន Marwan Bargouti ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង

ប្រែសម្រួល៖ សហការី
ក្រុមហាម៉ាសកំពុងទាមទារឲ្យអ៊ីស្រាអែលដោះលែងមេខ្លោងភេរវកម្មប៉ាឡេស្ទីនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាមេដឹកនាំនយោបាយ ដែលប្រជាជនប៉ាឡេស្ទីនចាត់ទុកជាឥស្សរជនដូចលោក ណិលសុន មែនដេឡា។


មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស Osama Hamdan បានអំពាវនាវឲ្យមានការដោះលែងមេខ្លោងភេរវកម្មប៉ាឡេស្ទីនឈ្មោះ Marwan Bargouti ដែលជាផ្នែកមួយនៃការចរចាលើបទឈប់បាញ់ដែលកំពុងបន្តជាមួយអ៊ីស្រាអែល។

Barghouti អាយុ ៦៤ ឆ្នាំគឺជាមេដឹកនាំគណបក្ស Fatah របស់ Yasser Arafat ដែលជាគូប្រជែងនយោបាយដ៏សំខាន់របស់ហាម៉ាសនៅហ្គាហ្សាស្ទ្រីប។

គាត់ត្រូវបានចាប់ខ្លួននៅ Ramallah ក្នុង West Bank ក្នុងឆ្នាំ ២០០២ ហើយកំពុងជាប់គុកអស់មួយជីវិតសម្រាប់តួនាទីរបស់គាត់នៅក្នុងការវាយប្រហារដ៏សាហាវជាច្រើនក្នុងអំឡុងពេលការបះបោរប៉ាឡេស្ទីនជាលើកទីពីរនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។


“ក្រុមហាម៉ាសចង់បង្ហាញដល់ប្រជាជនប៉ាឡេស្ទីនថា ពួកគេមិនមែនជាចលនាប្រកាន់តឺងនោះទេ។ ពួកគេតំណាងឲ្យផ្នែកមួយនៃសហគមន៍ប៉ាឡេស្ទីន។ ពួកគេកំពុងព្យាយាមធ្វើឲ្យសហគមន៍ប៉ាឡេស្ទីនមើលឃើញថាលោក Qadoura Fares ដែលជាប្រធានក្រសួងកិច្ចការអ្នកទោសប៉ាឡេស្ទីននៅតំបន់ West Bank ហាក់ដូចជាមានការទទួលខុសត្រូវចំពោះលោក Barghouti ដែលបាននិយាយដោះដូរជាមួយនឹងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងលោក Barghouti ដែលជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ប៉ាឡេស្ទីន។

ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់មើលឃើញថា Barghouti ជាអ្នកស្នងតំណែងតាមធម្មជាតិរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន Mahmoud Abbas ដែលនៅតំបន់ Gaza ត្រូវបានក្រុមហាម៉ាសត្រួតត្រាកាលពីក្នុងឆ្នាំ ២០០៧។


ប៉ាឡេស្ទីនមិនបានរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែលក្រុមហាម៉ាសទទួលបានសំឡេងភាគច្រើននៅក្នុងសភា។

ប្រសិនបើ Barghouti ត្រូវបានដោះលែង លោក Fares បានពន្យល់ថា គាត់អាចក្លាយជាបេក្ខភាពដែលក្រុម Hamas, Fatah និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតអាចរួបរួមគ្នាពីក្រោយ។
ការស្ទង់មតិមួយដែលបានចេញផ្សាយនៅក្នុងខែធ្នូបានបង្ហាញថា Bargouti នៅតែជាអ្នកនយោបាយដ៏ពេញនិយមបំផុតក្នុងចំណោមសហគមន៍ប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះ ក្រុមអ្នកចរចាអ៊ីស្រាអែលមានបំណងដោះលែងចំណាប់ខ្មាំង ១០០ នាក់ដែលនៅសេសសល់ដែលត្រូវបានក្រុមហាម៉ាសចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលា៕

ប្រភព Post wires