អន្តរជាតិ

លោក Trump ប្រាប់ទៅអ្នកគាំទ្រថាលោក Biden បានជេរគាត់ថា F-word

ប្រែសម្រួល៖ ស-សម្បត្តិ
អតីតប្រធានាធិបតី Donald Trump កំពុងឃោសនារៃអង្គាសប្រាក់ដោយរំលឹកអំពីសម្តី៤ ពាក្យរបស់ប្រធានាធិបតី Biden ដែលជាអ្នកជេរគាត់ដោយសារមិនពេញចិត្តចំពោះគាត់ដែលជាគូប្រជែងក្នុងការបោះឆ្នោតសាកល។


Trump ថា “BIDEN ជេរខ្ញុំថា F-Word “(ជាពាក្យប្រើសម្រាប់ប្រមាថមាក់ងាយ) ពាក្យនេះលោកត្រាំបានយកមកលេងសើចនៅលើសារអ៊ីមែលដែលគាត់បានផ្ញើទៅកាន់អ្នកគាំទ្រក្នុងការធ្វើយុទ្ធនាការកាលពីថ្ងៃសុក្រ។

អតីតប្រធានាធិបតី ត្រាំ អាយុ ៧៧ ឆ្នាំបានអួតថា អ្នកដឹងហើយថា លោក Biden មិនត្រឹមតែគិតដល់ខ្ញុំទេ គាត់គិតតាំងពីអ្នកដែលគាំទ្រខ្ញុំនេះគឺជាមោទនភាពសម្រាប់អ្នកគាំទ្រខ្ញុំគ្រប់រូប” ។
លោក Biden អាយុ ៨១ ឆ្នាំបានជេរលោក Trump យ៉ាងអាក្រក់ថា ” f-k” នៅក្នុងយុទ្ធនាការឃោសនារៃអង្គាសប្រាក់របស់គាត់។


លោក Biden ក្នុងពេលថ្មីៗនេះបានវាយប្រហារពាក្រសម្តីលើអតីតប្រធានាធិបតី Trump បើយោងតាមកាសែត Politico ថា លោក Biden ជេរលោក Trumpថា ” f-king a-hole” ។
អ្នកនាំពាក្យយុទ្ធនាការរបស់លោក Trump បានហៅការជេប្រមាថនេះថាវាជាការ “អាម៉ាស់” ក៏ប៉ុន្តែ យើង “មិនត្រូវភ្ញាក់ផ្អើល”នោះទេ លោក Biden បានប្រើភាសាអសុរសនៅពេលនិយាយអំពីអតីតប្រធានាធិបតីTrump។

នៅក្នុងវេទិការរៃអង្គាសប្រាក់របស់គាត់ លោក Trump បានរំលឹកអ្នកកាន់តំណែងរបស់គាត់ថា “លោកស្រី Hillary Clinton ហៅពួកយើងថាជាពួកដែលគួរឲ្យស្អប់ខ្ពើម” ហើយគាត់បានអះអាងថា “Biden នឹងស្តោះទឹកមាត់ដាក់យើង ហើយប្រើពាក្យបណ្តាសាលើយើង”។
លោកបានបន្ថែមថា៖ “ប្រសិនបើអ្នកឈរជាមួយខ្ញុំក្នុងពេលនេះពួកយើងនឹងបានសើចនៅថ្ងៃបោះឆ្នោត”។


អ៊ីមែលដែលចុះហត្ថលេខាដោយលោក Trump ណែនាំអ្នកគាំទ្ររបស់គាត់ឲ្យចុចលើប៊ូតុងពណ៌ក្រហមដ៏ធំមួយដែលសរសេរថា “ខ្ញុំស្រឡាញ់ប្រធានាធិបតី TRUMP” ដើម្បីរួមចំណែកដល់យុទ្ធនាការនេះ។

លោក Trump ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋនិងមានកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយផ្សេងទៀតដើម្បីធាក់គាត់ចេញពីការឈរឈ្មោះ។
យោងតាមឯកសារយុទ្ធនាការបានបង្ហាញនៅក្នុងសប្តាហ៍នេះថា មូលនិធិគណៈកម្មាធិការសកម្មភាពនយោបាយដែលគាំទ្រលោក Trump ទទួលបានជាង ៥០ លានដុល្លារត្រូវបានប្រើប្រាស់កាលពីឆ្នាំមុនដើម្បីទូទាត់ថ្លៃឈ្នួលសម្រាប់ការតស៊ូក្តីតាមផ្លូវច្បាប់របស់គាត់៕