អន្តរជាតិ

ប៉ូលិសរដ្ឋ Massachusetts ប្រើឆ្កែរកឃើញក្មេងអាយុ១២ឆ្នាំដែលបាត់ខ្លួន

ប្រែសម្រួល៖ ស្រីស្រស់
នាយកដ្ឋានប៉ូលិស Auburn បាននិយាយកាលពីថ្ងៃពុធថា ក្មេងប្រុសអាយុ ១២ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈបានចាកចេញពីផ្ទះនៅវេលាម៉ោងប្រហែល ៨:៣០យប់កាលពីថ្ងៃពុធបន្ទាប់មកក៏បានបាត់ខ្លួនតែម្តង។


ប៉ូលិសរដ្ឋ Massachusetts បានប្រើឆ្កែតាមស្រង់ក្លិនស្វែងរកក្មេងដែលបានបាត់ខ្លួនក្នុងអាកាសធាតុដ៏សែនត្រជាក់ហើយនៅទីបំផុតដោយសារតែការស្រង់ក្លិនស្វែងរករបស់សត្វឆ្កែវាក៏បានជួយប៉ូលិសឲ្យប្រទះឃើញក្មេងជំទង់ហើយបាននាំយកមកប្រគល់ឲ្យគ្រួសាររបស់ពួកគេវិញ។
នាយកដ្ឋានប៉ូលិសរដ្ឋ Massachusetts បានពន្យល់ថាឆ្កែស្រង់ក្លិន K9, Biza បានហិតក្លិនក្រអូបរបស់កុមារដើម្បីតាមស្រង់ក្លិនស្វែករកកុមារដែលបានបាត់ខ្លួន “ក្នុងចម្ងាយ ២ ម៉ាយ” នៅក្នុងតំបន់មួយបើយោងតាមភស្តុតាងបានបង្ហាញថាក្មេងអាយុ ១២ ឆ្នាំទើបតែបានឆ្លងផុតពីទីតាំងនោះ។
កាលពីថ្ងៃពុធ សីតុណ្ហភាពនៅតំបន់ Auburn បានហក់ឡើងខ្ពស់ដល់កម្រិត ៣១ និងទាបបំផុត ២៣ អង្សារ។


“មន្ត្រីប៉ូលិសបានចុះមកដល់តំបន់នេះ ហើយបានកំណត់ទីតាំងក្មេងនៅបន្តិចក្រោយមកកុមាររូបនោះត្រូវបានរកឃើញហើយប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេវិញក្មេងនោះមានសុវត្ថិភាពធម្មតា“។
នាយកដ្ឋានប៉ូលិសក៏បានបង្ហាញរូបថតរបស់ឆ្កែហិតក្លិន Biza ដែលមើលទៅឃើញវាកំពុងតែលេងនៅលើព្រិល។
នៅទីបញ្ចប់មន្ត្រីប៉ូលិបាននិយាយថា”យើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ឆ្កែហិតក្លិន K9 Biza ហើយរីករាយជាមួយនិងបេសកកម្មដែលទទួលបានលទ្ធជាវិជ្ជមាន!” ៕