សន្ដិសុខសង្គម

ក្រុមការងារអាជ្ញាធរទន្លេសាបនិងអាជ្ញាធរ សមត្ថកិច្ចដែនដី ចុះត្រួតពិនិត្យបង្គោលតំបន់៣ក្រៅការកាត់ឆ្វៀលនិងការរុករានទន្ទ្រានថ្មី

ដោយ៖បន្ទាយ
បន្ទាយមានជ័យ: ក្រុមការងារនៃអាជ្ញាធរទន្លេសាបនិងនៃអាជ្ញាធរ សមត្ថកិច្ចដែនដី កាលពីថ្ងៃទី ០១ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យបង្គោលនិងដីតំបន់ទំនាបបឹងទន្លេសាបក្រៅការកាត់ឆ្វៀលនិងការរុករានទន្ទ្រានថ្មី ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ក្រុមការងារដឹកនាំដោយលោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាននៃអាជ្ញាធរទន្លេសាប របស់ក្រសួងធនធានទឹក ។

ក្នុងនោះមានចូលរួមដោយលោក ឡាយ សុទ្ធី  អនុប្រធានមន្ទីធនធានទឹកខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារ ដូចជាលោក យឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះ តំណាងអោយលោកឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុក លោកវរសេនីយ៍ទោ ព្រហ្ម តាំង អធិការរងស្រុក  លោក អនុសេនីយ៍ឯក ស៊ុន សុវណ្ណ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំប្រាសាទ លោកមាស ហុឹក មេឃុំប្រាសាទ និងមន្ត្រី កងកម្លាំង មេភូមិនិងក្រុមការងារ ។

បើតាមលោកយឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះអោយដឹងថា: នាថ្ងៃទី០១ខែកុម្ភុៈ ក្រមការងារចុះពិនិត្យនោះនៅចំណុច វាលក្រង៉  បង្កោល៣៧៣ , ៣៧២និង៣៧១ក្នុងភូមិសាស្ត្រ ឃុំប្រាសាទដែលជាប់ព្រំប្រទល់ ៣គឺខេត្តសៀមរាប បាត់ដំបងនិងបន្ទាយមានជ័យ។

ចំណែកកាលពីរសៀល ថ្ងៃទី៣១ខែមករា  មន្ត្រីអាជ្ញាធរជាតិបឹងទន្លេសាប រួមជាមួយមន្ទីរធនធានទឹក   មន្ត្រីរដ្ឋបាលស្រុកព្រះនេត្រព្រះ កងកម្លាំង នគរបាល កងរាជអាវុធហត្ថមុលដ្ឋានស្រុក ឃុំ ភ្នំលៀប ភូមិ  កាបៅ  ភូមិកំពង់ក្រសាំង បាន ចុះត្រួតពិនិត្យ ព្រំប្រទល់ព្រៃលិចទឹកតំបន់៣ នៅចំណុចក្បែរនឹងចំណុចខាងលើផងដែរ ។

ទោះយ៉ាងណា មន្ត្រីមូលដ្ឋានអោយដឹងថា: លទ្ធផលនៃការចុះនេះនឹងបូកសរុបជាមួយពីកន្លែងចុះពិនិត្យផ្សេងទៀតនៃខេត្ត៦ជុំវិញបឹងទន្លេសាបនឹងវាយតម្លៃ  ផ្តល់អនុសាសន៍រួម  ហើយអាជ្ញាធរជាតិទន្លេសាបនិងអន្តរក្រសួងនឹងចេញរបាយការណ៍រួមនៅតាមក្រោយ ៕