ព័ត៌មានជាតិ

កិច្ចពិភាក្សាលើការចុះត្រួតពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបាន ផ្ទេរ និង ធ្វើប្រតិភូកម្មផ្តល់សេវាដឹកជញ្ជូនផ្លូវគោក នៅតាមច្រកចេញចូលតែមួយ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :កិច្ចប្រជុំស្តីពីកិច្ច ពិភាក្សា លើការ ចុះត្រួតពិន្យ វាយតម្លៃ អំពី ការអនុវត្ត មុខងារ ដែល បាន ផ្ទេរ និង ធ្វើ ប្រតិភូ កម្ម ផ្តល់ សេវា ដឹក ជញ្ជូន ផ្លូវ គោក នៅច្រកចេញចូលតែមួយ ។

លោក សុក ចាន់ ថា ប្រធានមន្ទីរសាធារណការដឹកជញ្ជូន ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃ ទី ០២ខែកុម្ភៈ ២០២៤ កិច្ចប្រជុំពិភាក្សាមានគោលបំណងការចុះពិនិត្យ វាយតម្លៃលើការអនុវត្តមុខងារ ដើម្បីស្វែងយល់បន្ថែមអំពីបែបបទនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលលើវិស័យដឹកជញ្ជូនផ្លូវគោក ។រកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានានិងទទួលយកសំណូមពរដើម្បីពិនិត្យនិងសម្រេចរកដំណោះស្រាយ ជាបន្តបន្ទាប់ដើម្បីធានាការផ្ដល់សេវាមានតម្លាភាព និងប្រសិទ្ធភាពផងដែរ។

ក្នុងនោះ តំណាងនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្រធាននិងអនុប្រធានច្រក ចេញចូលតែមួយ ខេត្ត ក្រុង២ គឺក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត បានធ្វើការពិភាក្សា និងធ្វើបទបង្ហាញរាយការណ៍សង្ខេបអំពីរបាយការណ៍វឌ្ឍនភាព ការងារអនុវត្តផ្តល់សេវា កន្លងមកក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រុមការងារបានទៅចុះពិនិត្យទីកន្លែងផ្តល់សេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ(នៃរដ្ឋបាលខេត្ត)និងការិយាល័យច្រកចេញចូលតែមួយ(នៃរដ្ឋបាលក្រុងទាំង២) ។

ក្នុងកិច្ចប្រជុំនោះ លោក មាស ម៉ូនីកា អនុរដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បាននិយាយថា : ប្រតិភូអន្តរក្រសួងក្រុមការងារបច្ចេកទេស ចុះពិនិត្យវាយតម្លៃអំពីការអនុវត្តមុខងារ ដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោកផ្លូវទឹកលើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយខេត្តក្រុង២ ។គឺចង់បង្ហាញពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ ដើម្បីផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពជិតស្និទ្ធ ។

ចំណែកលោក លី សុវណ្ណា រិទ្ធ   អភិបាល ររងខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ប្រធានច្រកចេញចូលតែមួយ ខេត្ត, ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតដែលបានចំណាយពេលវេលាលើកជាសំណួរ ក៏ដូចជាចម្ងល់ក្នុងកិច្ចប្រជុំតាំងពីដើមរហូតដល់ចប់ ។គឺដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រានៃច្បាប់ និងបទបញ្ញត្តិដែលមានចែងដោយភាគច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត និងការចុះបញ្ជីយានយន្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងទៅនឹងសេវាសាធារណៈផងដែរ៕