អន្តរជាតិ

lការស្ទង់មតិសាជាថ្មីឃើញថា Trump ផ្តួលគូប្រជែង Nikki Haley ៥៨% ទល់និង ៣២%

ប្រែសម្រួល៖សហការី

នៅក្នុងសប្តាហ៍មុនការបោះឆ្នោតបឋមបើយោងតាមការស្ទង់មតិថ្មីមួយនៅរដ្ឋ South Carolina បានបង្ហាញឲ្យឃើញថា លោក Donald Trump អតីតប្រធានាធិបតីបានបំបាក់គូប្រជែង Nikki Haley ដោយនាំមុខ ២៦%គឺបានផ្តួលអតីតអភិបាលរដ្ឋ South Carolina រូបនេះយ៉ាងចាស់ដៃ។

ការស្ទង់មតិរបស់សាកលវិទ្យាល័យ Washington Post/ Monmouth បង្ហាញថា ៥៨% នៃអ្នកបោះឆ្នោតរដ្ឋ South Carolina គាំទ្រលោក Trump បើធៀបនឹង Haleyទទួលបានត្រឹមតែ ៣២%។

អតីតអភិបាលក្រុងរូបនេះកំពុងខិតខំព្យាយាមធ្វើយុទ្ធនាការនៅទូទាំងរដ្ឋ Palmetto ក្នុងការប្រជែងទល់នឹងលោក Trump នៅក្នុងការបោះឆ្នោតបឋមនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ។

Haleyក្នុងវ័យអាយុ ៥១ ឆ្នាំបានអះអាងថានាងនៅមានពេលវេលាដើម្បីបង្វែរតួលេខបោះឆ្នោតពីទាបមកខ្ពស់ហើយថាយុទ្ធនាការរបស់នាងគឺ “ទើបតែចាប់ផ្តើម”នោះទេ ។

ទោះជាយ៉ាងណាក៏ដោយ គម្លាតរវាងលោក TrumpនិងHaley មាន ២៦% ដែលជាការឆ្លុះបញ្ចាំងមួយចេញពីការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងខែកញ្ញា នៅពេលដែលបេក្ខជនកាន់តែច្រើនឡើងបានឈរឈ្មោះនៅក្នុងការប្រកួតប្រជែងនេះ។ ចាប់ទាំងពីពេលនោះមក លោក Trump មាន ៤៦% នៅក្នុងដៃរួចទៅហើយចំណែក Haley វិញគឺមានត្រឹមតែ ១៨% ប៉ុណ្ណោះទេ ។

ការស្ទង់មតិនាពេលថ្មីៗនេះក៏ស្រដៀងគ្នាទៅនឹងទិន្នន័យស្ទង់មតិផ្សេងទៀតដែលចេញផ្សាយដោយ American Promise និង Tyson Group ដែល Haley មានគម្លាតដល់ទៅ ២៧% ពិន្ទុនៅតែរត់តាមពីក្រោយលោក Trump (GOP) ដែលជាអ្នកនាំមុខ។

ការស្ទង់មតិកាលពីថ្ងៃព្រហស្បតិ៍ក៏បង្ហាញថាអ្នកបោះឆ្នោតមានភាពរំភើបជាមួយនិងទំនុកចិត្តកាន់តែខ្លាំងមកលើលោកTrump ។

យោងទៅតាមការស្ទង់មតិ បានឲ្យដឹងថា បុរសវ័យ ៧៧ ឆ្នាំរូបនេះ ចូលចិត្តកីឡា ៦៦% បើធៀបទៅនឹង Haleyមានត្រឹម ៤៥% ។

 

បើយោងតាម អេ.ភី Haley បាននិយាយថានាងមានពេលដើម្បីបង្វែរចំនួនបោះឆ្នោតពីទាបមកខ្ពស់ជាងនេះ ហើយថាយុទ្ធនាការរបស់នាងគឺ “ទើបតែចាប់ផ្តើម” ទេ។

អ្នកគាំទ្រលើ Haley បានធ្លាក់ចុះ ១៤% ចាប់តាំងពីខែកញ្ញា បើទោះបីជាមានការបង្កើនយុទ្ធនាការរបស់នាងនៅក្នុងរដ្ឋនានា។

៧៩ ភាគរយនៃអ្នកបោះឆ្នោតដែលបានស្ទង់មតិជឿជាក់ថាលោក Trump អាចយកឈ្នះប្រធានាធិបតី Biden ក្នុងការផ្គូផ្គងមុខគ្នានៅក្នុងការបោះឆ្នោតសាកល ខណៈដែល ៦២% គិតដូចគ្នាចំពោះ Haley ។

នៅលើគោលនយោបាយ អ្នកបោះឆ្នោតបាននិយាយថា ពួកគេជឿជាក់លើលោក Trump កាន់តែច្រើនលើគ្រប់បញ្ហាទាំងអស់ដែលបានបង្ហាញនៅលើរបៀបវារ:បោះឆ្នោត រួមទាំងបញ្ហាអន្តោប្រវេសន៍ សេដ្ឋកិច្ច គោលនយោបាយការបរទេស និងការរំលូតកូនជាដើម។

ភាគច្រើននៃអ្នកបោះឆ្នោតក្នុងចំនួន (៥០%) ក៏បាននិយាយថាពួកគេគាំទ្រការសម្រេចចិត្តរបស់ព្រឹទ្ធសភា Tim Scott (R-SC) ដើម្បីគាំទ្រលោក Trump ជាងលោកស្រី Haley ។ ចំណែក ២៤% ភាគរយបាននិយាយថាអតីតបេក្ខជនឆ្នាំ ២០២៤ គួរតែជា Haley ខណៈដែល ១៦% បាននិយាយថាគាត់មិនគួរគាំទ្រនរណាម្នាក់នោះទេ។

តាមការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា តាមរយៈទូរសព្ទ និងរួមបញ្ចូលគំរូនៃអ្នកចុះឈ្មោះបោះឆ្នោតរដ្ឋក្នុងរដ្ឋ South Carolina ចំនួន ១,០៤៥ គឺមានកំហុសត្រឹមតែ ៣.៩% ទេ។

រដ្ឋ South Carolina នឹងក្លាយជាចំណុចស្នូលមួយសម្រាប់លោកស្រី Haley ដែលកំពុងតែពឹងផ្អែកលើកំណត់ត្រារបស់គាត់ជាអភិបាលពីរអាណត្តិកន្លងមករបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលជាមួយអ្នកបោះឆ្នោត។ លោកស្រី​បាន​ទទូច​ថា កង្វះ​ការ​គាំទ្រ​របស់​លោកស្រី​ពី​មន្ត្រី​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​គឺ​ដោយសារ​ឆន្ទៈ​របស់​លោកស្រី​ក្នុង​ការ​រក្សា​ឲ្យពួកគេ​ទទួល​ខុសត្រូវ​តាម​រយៈ​សំឡេង​ឆ្នោត និង​វិធានការ​ផ្សេងៗទៀត។

Haley ក៏បានបង្កើនការវាយប្រហារជាពាក្យសំដីរបស់នាងទៅលើស្ថានភាពផ្លូវចិត្តរបស់លោក Trump ដោយថ្មីៗនេះបាននិយាយថាគាត់ “បានបដិសេធ” លទ្ធផលបោះឆ្នោតចាប់តាំងពីឆ្នាំ ២០១៦ ហើយជាញឹកញាប់ហាក់ដូចជា “យល់ច្រលំ” លើស្ថានការណ៍នយោបាយ ៕

ប្រភព៖ New York Post