អន្តរជាតិ

ស្វា​រាប់​ពាន់​ក្បាល​ចូល​លុកលុយ​ទីក្រុង Lopburi ប្រទេស​ថៃ

ប្រែសម្រួល៖សហការី

យោងតាមកាសែត South China Post បានឲ្យដឹងថាមានស្វាប្រមាណ ៣.៥០០ ក្បាលបានចូលលុកលុយចំកណ្តាលទីក្រុង Lopburi នៃប្រទេសថៃ បានរារាំងអ្នកទេសចរឲ្យចេញឆ្ងាយពីក្រុងនិងបង្ខំឲ្យអាជីវករបិទហាងលក់ដូររបស់ពួកគេ។

សត្វស្វាបានក្លាយជាបញ្ហាដ៏ឈឺក្បាលមួយដែលវាបានធ្វើឲ្យទីក្រុង Lopburi ដ៏ពេញនិយមមួយនេះប្រឈមនឹងហានិភ័យ ហើយពេលខ្លះមានសភាពស្ងប់ស្ងាត់ដូចទីក្រុងខ្មោច ធ្វើឲ្យអ្នកវិនិយោគចិនកំពុងដកប្រាក់របស់ពួកគេចេញពីធនាគារវិញរហូតដល់បញ្ហាសត្វស្វានេះត្រូវបានដោះស្រាយរួចរាល់។

បើយោងតាមរបាយការណ៍បានឲ្យដឹងថា ការិយាល័យក្រុមហ៊ុន និងហាងជាច្រើនបានបិទប្រតិបត្តិការ ហើយអ្នកវិវិយោគបានរត់ចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មដោយសារសត្វស្វាស្រុកសម្រុកចូលលុកលុយរំខានអតិថិជន និងហាងអាជីវកម្ម។

អនុប្រធានមជ្ឈមណ្ឌលផ្សារទំនើប Pingya លោក Surachat Chanprasit  បានប្រាប់ហាង Khaosod របស់ថៃថា សត្វស្វាតែងតែចូលផ្សារទំនើបដើម្បីឡើងរាតត្បាតនិងរំខានអតិថិជនដែលមកទិញទំនិញនោទីនេះ។

ម្ចាស់អាជីវកម្មខ្នាតតូចដែលជួលកន្លែងលក់ទំនិញ ជារឿយៗត្រូវជួសជុលដំបូល បង្អួច និងការខូចខាតផ្សេងៗជារៀងរាល់ខែ។ ផ្សារទំនើបនេះត្រូវបានដាក់លក់កាលពីពីរឆ្នាំមុន ប៉ុន្តែនៅទីនោះលោក Surachat បាន​និយាយ​ថា៖ “ កាល​ពី​មុន អ្នក​វិនិយោគ​ចិន​ម្នាក់​បាន​ទៅ​ពិនិត្យ​មើល​លទ្ធភាព​សម្រាប់​ការ​វិនិយោគ” ។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិនិយោគិនបានដឹងថាបញ្ហាសត្វស្វាជាការគំរាមកំហែង ហើយនៅមិនទាន់បានដោះស្រាយទេនោះ គាត់បានពន្យារពេលវិនិយោគដោយមិនមានកំណត់” ។

Khaosod បានរាយការណ៍ថា សភាពាណិជ្ជកម្មទីក្រុង Lopburi បាននិយាយថា កណ្តាលទីក្រុង ដែលធ្លាប់ជាសង្កាត់ពាណិជ្ជកម្មដ៏សំខាន់ ឥឡូវនេះត្រូវបានបោះបង់ចោល និងដួលរលំ។

អង្គការនេះបានស្តីបន្ទោសថា ច្បាប់សាងសង់ទីក្រុង ដែលកំណត់កម្ពស់អគារ និងរក្សាលំនាំដើមនៃប្រវត្តិសាស្រ្តរបស់ខ្លួន កំពុងត្រូវបានបន្ថែមបញ្ហាសត្វស្វាមួយទៀត។

អាជីវកម្ម​ត្រូវបានបាត់បង់​ស្ទើរតែ​ទាំង​ស្រុង​នៅ​ជុំវិញតំបន់​​វិមាន​ប្រវត្តិសាស្ត្រ​ព្រះ​ប្រាង្គ​សំយ៉ុត​។

ប្រធានសភា លោក Pongsatorn Chaichanapanich បាននិយាយថា លោកគិតថាត្រូវតែផ្លាស់ប្តូរច្បាប់ដើម្បីអនុញ្ញាតឲ្យមានការគ្រប់គ្រងសត្វស្វានៅក្នុងតំបន់ទីក្រុងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចនៅក្នុងទីក្រុងមួយនេះ។

លោកបានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលត្រូវសម្រេចចិត្តតាក់តែងគោលនយោបាយក្នុងកម្រិតណាមួយសម្រាប់អភិវឌ្ឍន៍ទីក្រុងលពបុរីដែលជាទីក្រុងប្រវត្តិសាស្ត្រមានទីតាំងប្រវត្តិសាស្ត្រជាច្រើននោះថាគួរតែត្រូវកែសម្រួលយ៉ាងដូចម្តេច តើរដ្ឋាភិបាលនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តយ៉ាងដូចម្តេចដើម្បីទាក់ទាញភ្ញៀវទេសចរមកបន្ថែមទៀត” ។

សត្វស្វាធ្លាប់ជាផ្នែកមួយដ៏សំខាន់នៃអាជីវកម្មទេសចរណ៍រសម្រាប់ទីក្រុងនេះកាលពីពេលមុន តែពេលនេះពួកគេចាប់ផ្តើមបំផ្លាញវាទៅវិញ ដោយសារអ្នកទេសចរទៅទស្សនាបានផ្តល់ចំណី និងធ្វើអន្តរកម្មជាមួយសត្វស្វានៅកន្លែងប្រវត្តិសាស្ត្រ។

បើយោងតាមកាសែត South China Post ពិធីបុណ្យសត្វស្វាប្រចាំឆ្នាំក៏ត្រូវបានប្រារព្ធឡើងនៅក្នុងតំបន់នេះផងដែរ ដើម្បីថ្លែងអំណរគុណដល់សត្វដែលបាននាំមនុស្សទៅកាន់ទីក្រុង Lopburi។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហាកាន់តែច្រើនឡើងជាមួយនឹងសត្វស្វា ។ នៅក្នុងឆ្នាំ ២០២០ មានស្វារាប់រយក្បាលមកពីក្រុមស្វាដែលជាគូប្រជែងពីរក្បាលត្រូវបានគេថតរូបពួកវាកំពុងវាយតប់គ្នានៅតាមដងផ្លូវនៃទីក្រុង Lopburi ។

មន្ត្រីក្នុងតំបន់បានព្យាយាមរក្សាចំនួនសត្វស្វានៅក្នុងតំបន់នេះ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាសត្វស្វានេះ៕