ព័ត៌មានជាតិ

ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) បានប្រគល់វត្ថុបុរាណមកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

អត្ថបទ÷ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

សៀមរាប៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន២៧៧កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

វត្ថុបុរាណទាំងនោះភាគច្រើនជាអំបែងភាជន៍ និងបំណែកចម្លាក់ពីថ្មភក់មួយចំនួន ដោយក្នុងនោះវត្ថុបរាណមកពីប្រាសាទចៅសាយទេវតាមានចំនួន៣៥កេស មានវត្ថុចំនួ ន ២៩២ ។ ចំណែកវត្ថុមកពីប្រាសាទតាកែវមានចំនួន៩៥កេស មានវត្ថុចំនួន៨០៨។ ដោយឡែកវត្ថុបុរាណចំនួន១៤៧កេសទៀតមកពីប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ប៉ុន្តែសុទ្ធតែជាអំបែងភាជន៍ដែលមានទំហំតូចៗ ដែលមិនអាចកំណត់រូបរាងបាន៕