អន្តរជាតិ

អ៊ីស្រាអែលឲ្យUNបិទការិយាល័យនៅប៉ាឡេស្ទីនដើម្បីឲ្យយន្តហោះចម្បាំងស្រួលវាយប្រហារលើ តំបន់ហ្គាហ្សា

ប្រែសម្រួល៖ សសម្បត្តិ

ក្នុងខណ:ពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសម្រាប់បទឈប់បាញ់ និងស្វែងរកការដោះលែងចំណាប់ខ្មាំង កាលពីថ្ងៃពុធ ទី ៣១ មករាកន្លងទៅនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានីញ៉ាហ៊ូ បានងាកចេញពីការទូតទៅពង្រីកតំបន់ធ្វើសឹករបស់ខ្លួនថែមទៀតដោយបានស្នើឲ្យអង្គការសហប្រជាជាតិបិទការិយាល័សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដើម្បីបើកឱកាសឲ្យកងទ័ពពង្រីកទីតាំងសម្រាប់កងកម្លាំងអាកាសអ៊ីស្រាអែលធ្វើការវាយប្រហារបន្ថែមទៀតនៅទូទាំងតំបន់ហ្គាហ្សា។

អ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក UNRWA មួយចំនួនថាជាប់សង្ស័យពាក់ព័ន្ធនឹងការវាយរបស់ពួកហាម៉ាសនៅថ្ងៃទី ៧ ខែតុលានៅភាគខាងត្បូងអ៊ីស្រាអែលដែលបង្កឲ្យមានសង្រ្គាមនៅហ្គាហ្សា។ ម្ចាស់ជំនួយរួមទាំងសហរដ្ឋអាមេរិកបានផ្អាកការផ្តល់មូលនិធិជាបណ្តោះអាសន្នដោយរង់ចាំលទ្ធផលពីការស៊ើបអង្កេតមួយ ប៉ុន្តែទីភ្នាក់ងារផ្តល់រជំនួយអង្គការសហប្រជាជាតិនិយាយថាការបញ្ចប់ប្រតិបត្តិការ UNRWA នឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូច UNRWA ដែលត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនពីសង្គ្រាមដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៨ ដែលបច្ចប្បន្ននេះប្រជាជនប៉ាឡេស្ទីនជាងពាក់កណ្តាលនៃតំបន់ហ្គាហ្សាកំពុងស្វែងរកជំនួយពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Netanyahu បាន​ប្រាប់​ប្រតិភូ​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ UN ថា​វា​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ខ្លួនឯង​យល់​ថា បេសកកម្ម​របស់ UNRWA ត្រូវ​តែ​បញ្ចប់។

លោកបាននិយាយថា UNRWA គួរតែត្រូវបានជំនួសដោយទីភ្នាក់ងារជំនួយផ្សេងទៀត “ប្រសិនបើយើងចង់ដោះស្រាយបញ្ហានៅ Gaza តាមដែលយើងមានបំណងចង់ធ្វើ” ។

នៅមុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នា UNRWA ថាជា “ឆ្អឹងខ្នងនៃការឆ្លើយតបផ្នែកមនុស្សធម៌ទាំងអស់នៅហ្គាហ្សា” ហើយបានអំពាវនាវដល់ប្រទេសទាំងអស់ឲ្យ “ធានាបន្តការងារសង្គ្រោះជីវិតមនុស្សតាមរយ; UNRWA” ៕