ព័ត៌មានជាតិ

ស្រូវប្រាំងខ្វះទឹកក្នុងឃុំចំណោម,ឃុំរហាត់ទឹកស្រុកមង្គលបូរីមកពីនៅក្រៅប្រព័ន្ធផ្គត់ផ្គង់ទឹក

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖មន្ត្រីជំនាញនិងអាជ្ញាធរថា ស្រូវប្រាំងរបស់ប្រជាកសិករដែលប្រឈមខ្វះទឹកស្រោចស្រពក្នុងឃុំចំណោមនិងឃុំរហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកពីស្ថិតនៅក្រៅប្រព័ន្ធ(ធារាសាស្ត្រដែលផ្គត់ផ្គង់ទឹក?) និងនៅឆ្ងាយពីប្រភពទឹក។


នេះបើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ខណ:អមដំណើរលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកក្នុងស្រុកមង្គលបូរី។


លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងសហការី ស្រុក ក្រុងគ្រប់លំដាប់ថ្នាក់ កាលពីរសៀលថ្ងៃ៣១ ខែមករា ឆ្នាំ២០២៤ជបានចូលរួមអមដំណើរនេះ បាន​បញ្ជាក់ថា: ទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពនេះ មានចំនួន៤៨៧ហិកតា ស្ថិតនៅក្រៅប្រព័ន្ធ ដែលឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ចំណែកលោកអ៊ុំ រាត្រី បានអោយដឹងថ្ងៃទី៣១ខែមករាថា : អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹកឧតុនិយមខេត្ត អាជ្ញាធរស្រុក.ឃុំ លោកផ្ទាល់បានចុះពិនិត្យស្ថានភាពបញ្ហាខ្វះទឹកធ្វើស្រែ ឬអត់ប្រភពទឹកស្រោចស្រពនៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។


គួរកត់សម្គាល់ថា ក្នុងផែនការអោយកសិករធ្វើស្រូវប្រាំង រដូវប្រាំងនៅខេត្តបន្ទាយមានជ័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត គេមានចំនួនប្រមាណ២,៧ម៉ឺនហិកតា។
ប៉ុន្តែជាក់ស្តែង ដូចរាល់ឆ្នាំដែរ ប្រជាកសិករបានផុលផុសធ្វើស្រូវប្រាំងដល់ទៅចំនួន៧ម៉ឺនហិកតាឯណោះ ។ហេតុនេះ ប្រភពទឹកស្រោចស្រពមិនអាចធានាគ្រប់គ្រងបានទេ ៕