អន្តរជាតិ

វេជ្ជបណ្ឌិតម្នាក់ដែលរងការចោទប្រកាន់ថាសម្រេចកាមដោយខ្លួនឯងនៅក្បែរក្មេងស្រីអាយុ១៤ឆ្នាំលើយន្តហោះ តុលាការថាគ្មានទោស

ប្រែសម្រួល៖ ស-សម្បត្តិ
វេជ្ជបណ្ឌិតនៅBostonម្នាក់ដែល រងការចោទប្រកាន់ពីបទសម្រេចកាមដោយខ្លួនឯងនៅក្បែរក្មេងស្រីអាយុ១៤ឆ្នាំនៅលើយន្តហោះនោះ ត្រូវបានតុលាការសហព័ន្ធបូស្តុនរកឃើញថាមិនមានកំហុសទេ។

ចៅក្រមជម្រះក្តីលើសំណុំរឿងរបស់លោកវេជ្ជបណ្ឌិត Sudipta Mohanty អាយុ ៣៣ ឆ្នាំពីបទប្រព្រឹត្តអំពើខុសឆ្គងកាលពីថ្ងៃពុធបន្ទាប់ពីឆ្លងការកាត់ក្តីអស់រយៈពេលបីថ្ងៃនៅក្នុងតុលាការ។
លោក Mohanty បាននិយាយថា ការចោទប្រកាន់នេះគឺពិបាកសម្រាប់គ្រួសាររបស់គាត់ ហើយគាត់មានការភ័ន្តច្រឡំថាហេតុអ្វីបានជាមានការចោទប្រកាន់ទាំងនេះប្រឆាំងនឹងរូបគាត់។
គាត់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “គូដណ្តឹងរបស់ខ្ញុំបានអង្គុយនៅក្បែរខ្ញុំនៅលើយន្តហោះនោះ ហើយយើងទាំងពីរនាក់មិនអាចយល់បានថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះពួកយើង” ។


“ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំដើម្បីមើលថែអ្នកដទៃក្នុងនាមជាគ្រូពេទ្យ ហើយវាពិតជាគួរឲ្យសោកស្ដាយខណៈដែលខ្ញុំបានប្រឈមមុខនិងការចោទប្រកាន់ដែលជារឿងហេតុមិនពិតទាល់តែសោះ”។
អនីតិជនដែលមិនត្រូវបានគេបញ្ចេញឈ្មោះបានចោទប្រកាន់គាត់ពីបទសម្រេចកាមដោយខ្លួនឯងរហូតដល់ចេញទឹកកាម បន្ទាប់ពីនាងបានសង្កេតឃើញភួយដែលគាត់តណ្តប់ប្រឡាក់រហូតដល់ករបស់គាត់ហើយរូតខោរបស់គាត់ត្រូវបានពន្លា។ នាងបាននិយាយថា គាត់បានដណ្តប់ភួយពីលើ ហើយជើងរបស់គាត់បានញោចឡើងនៅមុនពេលភួយវារអិលចុះក្រោម ។
នៅពេលដែលអតីតបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Beth Israel Deaconess រូបនេះបានទៅបន្ទប់ទឹក ក្មេងស្រីនោះបានរើទៅកន្លែងអង្គុយទទេក្បែរនោះ ហើយបានអះអាងថា មានអារម្មណ៍ថា “ខ្ពើមរអើម និងមិនស្រួលខ្លាំង” នេះបើយោងតាមសេចក្តីបញ្ជាក់អំពីការចោទប្រកាន់នៅពេលនោះ។

វេជ្ជបណ្ឌិត Sudipta Mohanty អាយុ 33 ឆ្នាំត្រូវបានគេរកឃើញជាផ្លូវការថាមិនមានកំហុសទេ

បន្ទាប់ពីនាងមកដល់បូស្តុន នាងបានប្រាប់ជីដូនរបស់នាងថានាងបានជួបប្រទះរឿងនេះក្នុងពេលដែលនាងធ្វើដំណើរលើយន្តហោះក្រោយមកពួកគេបានជូនដំណឹងដល់ប៉ូលិស។
ទោះជាយ៉ាងណាក៏ដោយ Mohanty បាននិយាយថា អ្នកដំណើររាប់សិបនាក់ដែលនៅជុំវិញពួកគេ និងអ្នកបម្រើលើយន្តហោះដែលកំពុងបម្រើអ្នកដំណើរ មិនបានឃើញគាត់ធ្វើដូចនាងបានចោទប្រកាន់ហើយនិយាយថាគាត់មិនមានធ្វើអ្វីខុសដូចដែលក្មេងស្រីនេះបានចោទប្រកាន់គាត់ពីបទសម្រេចកាមនៅក្បែនាងនោះទេ។

បន្ទាប់ពីត្រូវរងការចោទប្រកាន់កាលពីខែកញ្ញា វេជ្ជបណ្ឌិតត្រូវបានតុលាការសម្រេចរឿងក្តីនេះក្នុងទម្រង់ជាកូនក្តីបម្រុង នេះមានន័យថាសំណុំរឿងរបស់គាត់ស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ មិនមែននៅក្នុងដៃគណៈវិនិច្ឆ័យនោះទេ។
ប្រសិនបើគាត់ត្រូវបានកាត់ទោសគាត់នឹងត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេល ៩០ ថ្ងៃ និងពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារ និងក្រោយពីការដោះលែងរយៈពេលមួយឆ្នាំគាត់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
រដ្ឋអាជ្ញាបានបំភ្លឺថា ពួកគេខកចិត្តនឹងលទ្ធផលរបស់សំណុំរឿងនេះ ដោយអះអាងថា៖ ‘ ការិយាល័យរបស់យើងមិនមាននីតិវិធីបំរុងសម្រាប់ដំណើរការលើសំណុំរឿងនេះទេ”។
“ការិយាល័យរបស់យើងនឹងប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការជួយជនរងគ្រោះ ជាពិសេសកុមារតូចៗ។ វាជារឿងសំខាន់ដែលជនរងគ្រោះអាចចេញមុខរាយការណ៏ហើយទទួលបានការយកចិត្តទុកដាក់ស្តាប់លើករណីនេះ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីការិយាល័យរបស់យើង”។

លោក Claudia Lagos មេធាវីរបស់វេជ្ជបណ្ឌិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“លោកបណ្ឌិត Mohanty គឺជាវេជ្ជបណ្ឌិតដែលមានទេពកោសល្យ និងខិតខំប្រឹងប្រែង គាត់ពិតជាមិនធ្លាប់មានប្រវត្តិធ្វើខុសអ្វីនោះទេនៅក្នុង “រយៈពេលប្រាំមួយខែចុងក្រោយនេះ តែនេះគឺជាសុបិន្តអាក្រក់ដ៏ចម្លែកមួយសម្រាប់គាត់ហើយនៅទីបំផុតករណីនេះត្រូវបានបិទបញ្ចប់រួចរាល់ហើយ ដូច្នេះគាត់អាចកសាងជីវិតថ្មីមួយសម្រាប់គាត់”៕
ប្រភព៖ Post wires