ព័ត៌មានជាតិ

រៃអង្គាសគ្នាកសាងអគារសិក្សា១ខ្នងនៅវិទ្យាល័យរហាលឃុំរហាលស្រុកព្រះនេត្រព្រះ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖សប្បរសជនដែលមន្ត្រីអាជ្ញាធរដែនដីនៃរដ្ឋបាលខេត្ត ស្រុក មន្ត្រីមានសមត្ថកិច្ច ព្រះសង្ ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិង​មាតាបិតា អាណាព្យាបាលសិស្សបានរៃអង្គាសគ្នាជួយកសាង​អគារសិក្ស១ខ្នង៥បន្ទប់នៅវិទ្យាល័យរហាល នាឃុំរហាល​ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។


ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាង​សង់បានធ្វើ​កាលពីនារសៀលថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា វិទ្យាល័យរហាល មានអគារ៣ខ្នង ស្មើ១៦ បន្ទប់ ។ក្នុងនោះ​មានបន្ទប់ទីចាត់ការ១បន្ទប់  បន្ទប់បណ្ណាល័យ១ បន្ទប់  មន្ទីរពិសោធន៍១ បន្ទប់។មានគ្រូបង្រៀនចំនួន ២៧នាក់ បង្រៀនពីថ្នាក់ទី៧ដល់១២ -មានសិស្សសរុប៦៦៥នាក់ /ស្រី៣៥៦នាក់ ។

ការអភិវឌ្ឍក្នុងទីធ្លាសាលារៀននេះ មានដូចជារៀបចំសួនច្បារ .,កសាងព្រះពុទ្ធរូប ,រូបសំណាកកវីប្រជាករ អ្នកភិរម្យភាសាអ៊ូ (ហៅងុយ)ជាដើម ។ សមិទ្ធផលទាំងនោះជាអំណោយជាសម្ភារ ថវិកា ដែលបាន​ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន សប្បរសជន និងមាតាបិតាសិស្ស។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា : រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ យុវជននិងកីឡាបានយកចិត្តទុកដាក់​លើវិស័យអប់រំ ដូចកសាងអគារសាលារៀន បណ្ណាល័យ បន្ទប់ពិសោធន៍ ថ្នាលបណ្តុះបណ្តាល,ផ្តល់សម្ភារបង្រៀននិងរៀន ជាច្រើន ។

ក្នុងពេលនេះរដ្ឋបាលខេត្ត/ស្រុកព្រះនេតព្រះ.  លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស និងសប្បរសជន​ជិតឆ្ងាយ រួមគ្នាសាងសង់អគារសាលារៀន១ខ្នងស្មើ៥បន្ទប់ ។គឺសាងសង់អគារបេតុង ប្រក់ក្បឿង.លើផ្ទៃដីទំហំ៩ ម៉ែត្រ គុណ៤០ម៉ែត្រ ដែលគ្រោងចំណាយថវិកាជាង១០ម៉ឺនដុល្លារអាម៉េរិកឯណោះ។

លោកស្រី រស់ សុផានី ជំរុញឲ្យលោកគ្រូអ្នកគ្រូខិតខំរកវិធីសាស្ត្រ​បង្រៀន,,ឯសិស្សានុសិស្សខិតខំសិក្សារៀនសូត្របន្ថែមទៀតដើម្បីទទួលបានធនធានមនុស្សល្អទាំងបរិមាណនិងគុណភាព ៕