សន្ដិសុខសង្គម

រថភ្លើងបុករថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នរបួសធ្ងន់ម្នាក់

ដោយ៖សុខុម

បាត់ដំបង÷ រថភ្លើងដឹកភ្ញៀវបុករថយន្តដឹកដីឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន​បណ្តាលឲ្យរបួសធ្ងន់ម្នាក់ក្នុងស្រុកសង្កែ។

សាក្សីនិយាយថា÷ ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង​ប្រមាណជាង ៣រសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ នៅត្រង់ចំណុច​ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា÷ មុនពេលកើតហេតុ​គេឃើញរថយន្តប្រភេទ​ដឹកដីមួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុច​គ្រោះថ្នាក់ស្រាប់តែពើបប្រទះជាមួយនឹងរថភ្លើងដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានបុករះពេញទំហឹងតែម្តងបណ្តាលឲ្យប៉ើង​រថយន្តអែបកៀនផ្លូវ និងនាំឲ្យរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ត្រូវបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះដុង ឧត្តម ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកបររថភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ៕