អន្តរជាតិ

មេធំក្រុមហ៊ុនយក្សហ្វេសប៊ុកសូមអភ័យទោសក្នុងសវនាការនៅព្រឹទ្ធសភាលើករណីសុវត្ថិភាពកុមារ

ប្រែសម្រួល៖ ស-សម្បត្តិ

ដោយសារតែសមាជិកសភាបក្សប្រឆាំងបានរិះគន់ប្រធានផ្នែកបច្ចេកវិទ្យាអំពីគ្រោះថ្នាក់ដែលកុមារប្រឈមនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម  កាលពីថ្ងៃពុធទី៣១ មករា លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក បានសុំទោសជាសាធារណៈនៅក្នុងសភាសហរដ្ឋអាមេរិក។

គណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាអាមេរិកបានកោះហៅនាយកប្រតិបត្តិក្រុមហ៊ុន Meta ឲ្យចូលប្រជុំលើករណីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានចំណងជើងថា Big Tech និងលើកពីបញ្ហាពាក់ព័ន្ធនិងវិបត្តិកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត។

ក្រុមអ្នកនយោបាយមានការខឹងសម្បាយ៉ាងខ្លាំងចំពោះក្រុមហ៊ុនហ្វេសប៊ុកដ៏ធំមួយនេះចំពោះការខកខានមិនបានបំពេញតួនាទីឲ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ហានិភ័យតាមអ៊ីនធឺណិតលើកុមារ រួមទាំងពួកខ្ទើយ និងការកើនឡើងនៃការធ្វើអត្តឃាតរបស់យុវវ័យ។

ក្នុងការសួរដេញដោលដ៏ក្តៅគគុកមួយជុំ លោក Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកដែលដូរមក Meta បានក្រោកឈរនិងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះ។

ដោយបានថ្លែងថា “ខ្ញុំសុំទោសចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានជួបប្រទះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ” គាត់បានបន្តថា “គ្មាននរណាម្នាក់តម្រូវឲ្យនាំរឿងក្នុងវេទិកាសង្គមទាំងនេះទៅដល់គ្រួសារធ្វើឲ្យពួកគេរងទុក្ខនោះទេ” ។

មានការការផ្តល់ជាសក្ខីកម្មនៅចំពោះមុខសមាជិកព្រឹទ្ធសភាផងដែរដូចជា Linda Yaccarino របស់ X, Chew Shou Zi នៃ TikTok, Evan Spiegel of Snap និង Jason Citron របស់ Discord ។

សមាជិកព្រឹទ្ធសភា Lindsey Graham បានស្តីបន្ទោសថា “ខ្ញុំដឹងថាលោក Zuckerberg សម្រាប់អ្នកនិងក្រុមហ៊ុនរបស់អ្នកយើងមិនមែនចង់ចោទថាលោកចង់ធ្វើដូច្នេះនោះទេតែអ្នកមានសាច់មានឈាមរបស់អ្នកហើយអ្នកមានបានគិតទេថាករណីនេះវាបង្កើតទៅជារឿងដែលអាចឈានទៅដល់សម្លាប់មនុស្សបាន” ។

លោក Zuckerberg បានបំភ្លឺជូនសមាជិកសភាថា “ការរក្សាសុវត្ថិភាពសម្រាប់មនុស្សវ័យក្មេងក្នុងការប្រើប្រាស់អ៊ីនធឺណិតគឺជាបញ្ហាប្រឈមមួយចាប់តាំងពីអ៊ីនធឺណិតបានចាប់ផ្តើមដំណើរការ ហើយមានឧក្រិដ្ឋជនបានធ្វើការវិវឌ្ឍកលល្បិចទុច្ចរិតរបស់ពួកគេដែលយើងត្រូវការអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមទៀតដើម្បីជារបាំងការពារ”។

លោក​បាន​គូសបញ្ជាក់បន្ថែម​ថា យោង​តាម​ការ​ស្រាវ​ជ្រាវលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម “សម្រាប់​រក្សាតុល្យភាព” គឺមិន​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យុវជន​នោះទេ។

ព្រឹទ្ធសមាជិក Dick Durbin ដែល​ជា​ប្រធាន​អង្គ​ប្រជុំ​បាន​ឆ្លើយ​តប​ថា​៖ “ខ្ញុំ​គិត​ថា​វា​មិន​សូវសម​ហេតុផល​នោះទេ។

គាត់បានបន្តថា “អ្នកនៅចំពោះមុខគឺមិនមានឪពុកម្តាយណានៅក្នុងបន្ទប់នេះដែលមិនមានកូនទេហើយក៏មិនមែនមិនធ្លាប់មានការផ្លាស់ប្តូបទពិសោធន៏នោះទេ ” គឺ “បទពិសោធន៍ផ្លូវអារម្មណ៍” ដែលជាការទាក់ទាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

  • ករណីបណ្តឹងរដ្ឋប្បវេណី

Chew សមាជិក TikTok បាននិយាយថា “ក្នុងនាមជាឪពុករបស់កូនបីនាក់ ខ្ញុំដឹងថាបញ្ហាដែលយើងកំពុងពិភាក្សាថ្ងៃនេះ គឺជារឿងដ៏រន្ធត់ និងជាសុបិន្តអាក្រក់របស់ឪពុកម្តាយគ្រប់រូប”។

លោក Chew បាននិយាយថា “ខ្ញុំមានបំណងវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិកលើការពង្រឹងប្រព័ន្ធដែលធ្វើឲ្យជឿទុកចិត្ត និងការពារសុវត្ថិភាពនៅក្នុងឆ្នាំនេះ យើងមានអ្នកជំនាញផ្នែករក្សាសុវត្ថិភាពចំនួន ៤០,០០០ នាក់ដែលកំពុងធ្វើការលើប្រធានបទនេះ” Chew បានបញ្ជាក់យ៉ាងដូច្នេះ។

ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថាមនុស្ស ៤០,០០០នាក់ដែលជាបុគ្គលិករបស់ខ្លួនបានធ្វើការលើប្រព័ន្ធសុវត្ថិភាពអនឡាញ ហើយថាបានចំណាយ ២០ ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគចាប់តាំងពីឆ្នាំ ២០១៦ ដើម្បីធ្វើឲ្យវេទិកានេះមានសុវត្ថិភាពជាងមុន។

នៅមុនពេលការផ្តល់សក្ខីកម្មរបស់ពួកគេ Meta និង X ដែលជាអតីត Twitter បានប្រកាសពីវិធានការថ្មីដែលរំពឹងថាជាវគ្គដ៏ក្ដៅគគុកមួយ។

ក្រុមហ៊ុនMeta ដែលជាវេទិកាឈានមុខគេនៅលើពិភពលោក Facebook និង Instagram បាននិយាយថា វានឹងរារាំងសារដែលផ្ញើផ្ទាល់ទៅកាន់យុវវ័យដោយមនុស្សចម្លែក។

ជាប្រពៃណីក្មេងជំទង់ដែលមានអាយុក្រោម ១៦ ឆ្នាំឥឡូវនេះអាចគ្រាន់តែផ្ញើសារ ឬបន្ថែមទៅលើការជជែកជាក្រុមដោយមនុស្សដែលពួកគេបានតាមគាំទ្ររួចមកហើយ ឬត្រូវបានតភ្ជាប់ជាមួយគ្នា។

ក្រុមហ៊ុនMeta ក៏បានរឹតបន្តឹងខ្លឹមសារសម្រាប់មនុស្សវ័យជំទង់នៅលើ Instagram និង Facebook ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់ពួកគេក្នុងការមើលការបង្ហោះដែលពិភាក្សាអំពីការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបញ្ហានៃការញ៉ាំអាហារជាដើម។

យោងតាមការបកស្រាយរបស់ Meta សមាជិកព្រឹទ្ធសភាបានចង្អុលទៅឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលបង្ហាញថា Zuckerberg បានបដិសេធក្នុងការពង្រឹងក្រុមគោលលដៅតាមដានគ្រោះថ្នាក់តាមអ៊ីនធឺណិតចំពោះមនុស្សវ័យជំទង់។

ព្រឹទ្ធសមាជិក Richard Blumenthal បានប្រាប់កាសែត New York Times ថា “រាយការណ៏ការបំផ្លើសគឺជាការលាក់ពុត ” ។

ឯកសារទាំងនោះគឺជាផ្នែកមួយនៃបណ្តឹងមកពិរដ្ឋជាង៤០ រួមគ្នាប្តឹងក្រុមហ៊ុន Meta ជុំវិញការចោទប្រកាន់ថាបានបរាជ័យលើករណីរក្សាសុវត្ថភាពកុមារលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក វេទិកាគេហទំព័រត្រូវបានការពារយ៉ាងទូលំទូលាយពីការទទួលខុសត្រូវតាមផ្លូវច្បាប់ទាក់ទងនឹងខ្លឹមសារដែលត្រូវបានចែករំលែកនៅលើគេហទំព័ររបស់ពួកគេ។

ខណៈពេលដែលសមាជិកសភាចង់បង្កើតច្បាប់បន្ថែមទៀតដើម្បីបង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ច្បាប់ថ្មីត្រូវបានរារាំងដោយសារតែមានការបែងចែកបក្សនយោបាយនៅទីក្រុងវ៉ាស៊ីនតោនដែលតម្រូវឲ្យមានការបញ្ចុះបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។

សំណើច្បាប់ដែលមានស្រាប់មួយគឺច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធឺណិតរបស់កុមារ ឬ KOSA ដែលមានគោលបំណងការពារកុមារពីរូបមន្តដោះស្រាយបញ្ហាបង្កឲ្យមានការថប់អារម្មណ៏ ឬហៅថាជំងឺធ្លាក់ទឹកចិត្ត។

គំនិតមួយទៀតគឺតម្រូវឲ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកកាន់គណនី និងរារាំងកុមារដែលមានអាយុក្រោម ១៣ ឆ្នាំទាំងស្រុង។

សមាជិកព្រឹទ្ធសភា John Neely Kennedy បានប្រាប់នាយកប្រតិបត្តិថា “ខ្ញុំមិនគិតថាអ្នកនឹងដោះស្រាយបញ្ហានេះដោយរបៀបណានោះទេតែសភាត្រូវតែជួយអ្នកជាចាំបាច់បំផុត” ៕

ប្រភព៖ AFP/fs