ព័ត៌មានជាតិ

តុលាការខេត្តបន្ទាយមានជ័យជំរុញមន្រ្តីនគរបាលយុត្តិធម៌ចូលរួមអនុវត្តនីតិវិធីតុលាការឲ្យបានលឿន

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ: ៖កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូបចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


លោកសេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីនេះ។ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ នាយប៉ុស្តិ៍រដ្ឋបាលចូលរួម។


ចំណែកកម្លាំងកងរាជអាវុធហត្ថបន្ទាយ​មានជ័យបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីវង ធី មេបញ្ជាការរងនិងជានាយសេនាធិការ ពោលគឺមន្ត្រីនគរបាលយុត្តិធម៌និង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ប្រធានសាលាដំបូងនិងចៅក្រមនិងមន្ត្រីសាលាដំបូង អយ្យការអមសាលាដំបូងខេត្ត សរុប១៦២នាក់។


បើយោងមន្ត្រីបានប្រាប់អោយដឹងថា ៖កិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ គឺ
១-ផ្សព្វផ្សាយយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។២-ការបញ្ជូនដីកាផ្សេងៗ៣-ការបង្ក្រាបបទល្មើស៤-ការបង្កសំណុំរឿង៥-ការចូលរួមក្នុងនីតិវិធីតុលាការនិង៦-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ៕