អន្តរជាតិ

ជំទាវទី១អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រឡប់ទៅផ្ទះវិញក្រោយតុលាការសម្រេចឲ្យជាប់ឃុំក្នុងផ្ទះ

ប្រែសម្រួល៖ ស-សម្បត្តិ

លោកជំទាវទី១របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ជាប់ពន្ធនាគារកាលពីថ្ងៃពុធ ៣១ មករា អស់រយៈពេល ១៤ ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ត្រូវបានតុលាករកាត់ទោសឲ្យជាប់ឃុំនៅក្នុងផ្ទះបន្ទាប់ពីតុលាការសម្រេចយកលំនៅឋានរបស់ពួកគេជាផ្លូវការធ្វើជា “អនុពន្ធនាគារ” ។

លោកស្រី Bushra Bibi ដែលជាអ្នកដឹកនាំមួយក្នុងសាសនាមូស្លីមបានប្រគល់ខ្លួននាងទៅអាជ្ញាធរកាលពីថ្ងៃពុធភ្លាមៗបន្ទាប់ពីអ្នកទាំងពីរត្រូវបានកាត់ទោសដាច់ដោយឡែកពីគ្នានៅក្នុងករណីដែលពាក់ព័ន្ធនឹងការលក់អំណោយបរទេសដែលទទួលបានខណៈពេលដែលគាត់នៅជានាយករដ្ឋមន្ត្រី។ លោក Khan ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំកាលពីថ្ងៃអង្គារក្នុងករណីដាច់ដោយឡែកមួយបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីការធ្វើឲ្យលេចធ្លាយអាថ៌កំបាំងរបស់រដ្ឋហើយគាត់នៅតែស្ថិតនៅក្នុងពន្ធនាគារ Adiala ក្នុង Rawalpindi ដែលជាកន្លែងសវនាការរបស់តុលាការ។

អតីតកីឡាករវាយកូនបាល់អន្តរជាតិ និងក្រុមអ្នកច្បាប់របស់គាត់បានថ្កោលទោសលើការកាត់ទោស និងការចោទប្រកាន់ជាច្រើនផ្សេងទៀត ដែលថាជាការគ្រោងទុកដោយក្រុមមេដឹកនាំយោធា ដើម្បីរារាំងគាត់ពីការវិលត្រឡប់មកកាន់អំណាចក្នុងការបោះឆ្នោតនៅសប្តាហ៍ក្រោយ។

កាល​ពី​ថ្មីៗនេះ រដ្ឋាភិបាល​បាន​និយាយ​ថា Bibi ត្រូវ​បានបញ្ជូនចេញពីពី​ពន្ធនាគារ Adiala​​ទៅឃុំឃាំងនៅ​ក្នុងផ្ទះ​របស់​នាង​នៅឯ​ជាយ​ក្រុង Islamabad ។

បទបញ្ជាដែល AFP បានឃើញបាននិយាយថា “ប្រធានស្នងការដែនដីរដ្ឋធានី Islamabad មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសទីលំនៅរបស់ទណ្ឌិត Bushra Bibiទុកជាអនុពន្ធនាគារ ដោយសម្រេចអនុវត្តនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ រហូតដល់មានការបញ្ជាជាថ្មី” ។

ផ្ទះលោកខាន់ នៅបឹងហ្គាឡូមានបរិវេណដ៏ធំមួយដែលហ៊ុមព័ទ្ធដោយជញ្ជាំងបេតុងខ្ពស់ស្ថិតនៅក្នុងតំបន់ Bani Gala ដែលជារដ្ឋធានីដ៏អស្ចារ្យមួយ។

ប្រទេស​ប៉ាគីស្ថាន​និងមានការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​លោក Khan ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឈរ​ឈ្មោះ ហើយ​គណបក្ស​ Pakistan Tehreek-e-Insaf (PTI) របស់​លោក​កំពុងទទួល​រងនូវ​ការ​បង្ក្រាប​យ៉ាង​ខ្លាំង។

អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានឃុំខ្លួន នៅពេលដែលកុបកម្មបានផ្ទុះឡើងបន្ទាប់ពីការចាប់ខ្លួនដំបូងរបស់លោក Khan កាលពីឆ្នាំមុន ដោយមានមនុស្សប្រហែល ១០០ នាក់កំពុងរង់ចាំការកាត់ក្តីជាសម្ងាត់ដោយតុលាការយោធា។

Bibi គឺជា​មនុស្ស​មាន​ឥទ្ធិពល​ដែលបាន​រៀបការ​ជាមួយ Khan ក្នុង​ឆ្នាំ ២០១៨ នៅប៉ុន្មាន​ខែ​មុនពេល​ដែលគាត់​ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រីទាំង​រឿងអាស្រូវ​និង​ធ្វើឲ្យ​ប្រទេសជាតិមានការ​ព្រួយបារម្ភ​។

លោក Khan រៀននៅ Oxford ល្បីឈ្មោះថាជាអ្នកលេងសៀកក្នុងអំឡុងពេលទទួលបានបរិញ្ញាបត្រលេងកីឡា cricket របស់គាត់ ជាញឹកញាប់គាតថតរូបបង្ហាញភាពសង្ហា និងជាតារាបង្ហាញម៉ូដក្នុងសង្គម។

អាពាហ៍ពិពាហ៍ដំបូងរបស់គាត់ធ្វើឡើងជាមួយលោកស្រី Jemima Goldsmith ជាកូនស្រីរបស់មហាសេដ្ឋីអង់គ្លេសត្រូវបានបញ្ចប់ដោយការលែងលះ។បន្ទាប់មកគាត់បានរៀបការជាមួយលោកស្រី Reham Nayyar ដែលជាអ្នកយកព័ត៌មានសម្រាប់ទូរទស្សន៍ដែលរូបភាពអនុស្សាវរីយ៍ថើបគ្នាបន្ទាប់ពីមួយឆ្នាំក្រោយមកពួកគេក៏បានលែងលះគ្នា។

Bibi ដែលជាភរិយាទី ៣ របស់គាត់កម្របង្ហាញមុខជាសាធារណៈណាស់ ហើយពាក់មួកបិទមុខពេលនាងធ្វើដំណើរ៕

ប្រភព៖ AFP/rc