សន្ដិសុខសង្គម

ឆេះហាងខារ៉ាអូខេនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ដោយ:សុខុម
ព្រះសីហនុ៖ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតរកមូលហេតុដែលបណ្តាលអោយមានអគ្គិភ័យកើតឡើងឆេះហាងខារ៉ាអូខេមួយ នៅចំណុចភូមិថ្មី ក្បែរតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័ត ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤។

នៅពេលមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះហមន្តរាយ កងរាជអាវុធហត្ថស្រុកខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់នៅទីតាំងកើតហេតុ។


ក្រោយពីអណ្តាតភ្លើងបានរលត់ទៅជាបឋមសមត្ថកិច្ចវាយតម្លៃថាឆេះខូចខាតផ្ទះទាំងស្រុង ចំនួន ២ខ្នង និងសម្ភារប្រើប្រាស់មួយចំនួន។


សមត្ថកិច្ចចម្រុះបានគ្រប់គ្រងពន្លត់ទាំងស្រុង នៅវេលាឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចម្រុះ និងក្រុមជំនួយសង្រ្គោះក្នុងខេត្ត ចំនួន៩គ្រឿង អស់ទឹកចំនួន ១៤រថយន្ត៕