អន្តរជាតិ

ការស៊ើបអង្កេតរឿងអាស្រូវពុករលួយដ៏ធំរបស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ីរកឃើញការបិទបាំងអាជីវកម្មកាន់តែច្រើនជាប់ពាក់ព័ន្ធអ្នកជំនួញសិង្ហបុរី

ប្រែសម្រួល៖ ស-សម្បត្តិ

ទីបំផុតអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Daim Zainuddin បានអនុវត្តតាមការទាមទារម្តងហើយម្តងទៀតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ឲ្យគាត់ប្រកាសទ្រព្យសម្បត្តិរបស់គាត់កាលពីខែមុន ដែលកាលពីមុនគាត់បានបញ្ជូនឯកសារកម្មសិទ្ធិហិរញ្ញវត្ថុរបស់គាត់ទៅកាន់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលគេស្គាល់ថា ICB Group និងគណនីធនាគារផ្ទាល់ខ្លួនមួយចំនួនតូចផ្ញើទៅប្រទេសស្វីស។

បញ្ជីហិរញ្ញវត្ថុដែលគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC)បានប្រមូលរួមបញ្ចូលទាំងការកាន់កាប់ភាគហ៊ុនសរុបជារួមទាំងនៅក្នុងបញ្ជីសាធារណៈ និងនៅក្នុងស្ថាប័នឯកជនដែលកាន់កាប់ដោយអ្នកតំណាងអាជីវកម្មរបស់គាត់ដែលគេស្គាល់ហើយត្រូវបានរកឃើញដោយភ្នាក់ងារស៊ើបអង្កេតនៅក្នុងយៈពេលជាច្រើនខែកន្លងមកនេះ។

Daim Zainuddin ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​រទេះ​រុញ​នៅ​បរិវេណ​តុលាការ​ក្រុង​គូឡាឡាំពួរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤។ (រូបថត៖ CNA/Fadza Ishak)

កាលពីថ្ងៃចន្ទលោក Daim ស្ថិតនៅក្នុងសុខភាពដ៏ទន់ខ្សោយបានមកបង្ហាញខ្លួននៅតុលាការម៉ាឡេស៊ីដោយអង្គុយនៅលើរទេះរុញមួយដើម្បីស្តាប់ការចោទប្រកាន់លើរូបលោកពីបទមិនប្រកាសទ្រព្យសម្បត្តិដែលមានក្រុមហ៊ុនចំនួន ៣៨ អចលនទ្រព្យ ២៥ កន្លែង និង រថយន្តប្រណីតមួយចំនួនថែមទៀត។

ថ្ងៃដែលគាត់បង្ហាញខ្លួននៅក្នុងតុលាការគឺធ្វើឡើងមួយសប្តាហ៍ក្រោយពីប្រពន្ធរបស់គាត់អ្នកស្រី Na’imah Abdul Khalid ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចោទប្រកាន់ពីបទឧក្រិដ្ឋស្រដៀងគ្នានេះដែរ។ អ្នកទាំងពីរបានអះអាងថាពួកគេមិនមានទោសកំហុសទេ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលចូលរួមក្នុងការស៊ើបអង្កេតដែលកំពុងតែបន្តដំណើរការនេះបានធ្វើការកត់សម្គាល់ថា “បញ្ជីទ្រព្យសម្បត្តិនៅក្នុងសន្លឹកបន្ទុកគឺគ្រាន់តែជាផ្នែកមួយនៃការឆ្លុះបញ្ចាំងលើទ្រព្យសម្បត្តិរបស់លោក Daimតែប៉ណ្ណោះ” ។

ករណីដែលក្រុមអ្នកស៊ើបអង្កេតបានកត់សម្គាល់ក្នុងសំណុំរឿងពុករលួយនេះរួមមានការវិភាគអំពី “ទ្រព្យសម្បត្តិ និងប្រភពនៃមូលនិធិ” របស់លោក Daim ដែលមានអាយុ ៨៥ ឆ្នាំហើយក៏កំពុងរាលដាលដល់អ្នកជំនួញល្បីឈ្មោះផ្សេងៗទៀត រួមទាំងកូនរបស់អតីតនាយករដ្ឋមន្ត្រីលោកបណ្ឌិត Mahathir Mohamad, Mirzan និង Mokhzani Mahathirផងដែរ ។ ដែលត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយ MACC បញ្ជាឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិផងដែរ។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin (ឆ្វេង) និងអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ។ (រូបថត៖ Bernama, Reuters)

ប្រភព MACC បានប្រកាសថា ភ្នាក់ងារស៊ើបអង្កេតនឹងកោះហៅសហការីអាជីវកម្មដែលជាប់សង្ស័យ ថាជាអ្នកឈរឈ្មោះតំណាងឲ្យលោកDaim ក្នុងការកាន់កាប់ហិរញ្ញវត្ថុជំនួសគាត់ដើម្បីសាកសួរបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយពួកគេដែលជាអ្នកពាក់ព័ន្ធនឹងតម្រូវឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិដូចគ្នា។ មន្ត្រី MACC មិនបានលើកលែងការចោទប្រកាន់បន្ថែមប្រឆាំងនឹងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនោះទេ។

មន្ត្រីរដ្ឋាភិបាលរូបនេះ បានលើកសំដៅទៅលើវិវាទនៅក្រុមហ៊ុនរដ្ឋ 1Malaysia Development Bhd ដែលមានទឹកប្រាក់ 1MDB ដែលនាំឲ្យមានការកាត់ទោសដាក់គុកអតីតនាយករដ្ឋមន្ត្រី Najib Razak ពីបទពុករលួយ និងការលាងលុយកខ្វក់។ មន្ត្រីរដ្ឋាភិបាលរូបនេះ បានបន្តថា “នេះគឺជាការស៊ើបអង្កេតដ៏ធំបំផុតមួយគិតចាប់តាំងពីផ្ទុះរឿងអាស្រូវ 1MDB” កន្ហងមក។ .

  • វិមាត្រនយោបាយដែលកើតឡើងនៅក្រោយចុងទសវត្សរ៍ទី៩០

ការស៊ើបអង្កេតនេះក៏បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយដែលមានវិសាលភាពគ្របតណ្តប់ប្រកបដោយអានុភាពខ្លាំងបំផុត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងបន្ទាប់ពីលោកបានដាក់ប្រាក់ធានាខ្លួននៅក្រោឃុំចំនួន RM280,000 ស្មើនឹង 59,215 ដុល្លារអាមេរិក កាលពីថ្ងៃចន្ទ លោក Daim បានចោទលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ថាជាការសងសឹកផ្នែកនយោបាយប្រឆាំងនឹងរូបគាត់។

លោក Daimបានចោទលោក Anwar ថាជា “ សត្វចចកពាក់ស្បែកចៀមកំពុងស្រែកថាកែទម្រង់ ប៉ុន្តែធ្វើផ្ទុយពីគោលការណ៏ជាក់ស្តែង ខ្ញុំមិនខ្វល់អំពីជោគវាសនារបស់ខ្ញុំឥឡូវនេះទេ ទុកឲ្យលោក Anwar ចោលអ្វីៗទាំងនោះមកលើខ្ញុំចុះ“។

លោក Daim ត្រូវបានប្រជាជនម៉ាឡេស៊ីក្នុងចំណោមអ្នកធម្មតានិងសហគមន៍អាជីវកម្មមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើរូបគាត់។

គាត់ត្រូវបានប្រជាជនម៉ាឡេស៊ីទទួលស្គាល់និងមានទំនុកចិត្តយ៉ាងទូលំទូលាយថាជាស្ថាបត្យករគំរូសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ខណ:ដែលភាពរង្គោះរង្គើដ៏ស្ងៀមស្ងាត់ដោយសារជម្លោះផលប្រយោជន៍រវាងតួនាទីសាធារណៈ និងឯកជនរបស់គាត់មិនត្រូវបានប្រជាជនម៉ាឡេស៊ីមើលឃើញឲ្យបានទូលំទូលាយថាគាត់បានលាក់មុខនិងប្រើប្រាស់អ្នកដទៃជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួននោះទេ។

រឿងដ៏ចម្រូងចម្រាសបំផុតមួយបានផ្ទុះឡើងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ គឺនៅពេលដែលគ្រួសាររបស់គាត់បានបញ្ចប់ការទិញធនាគារធំជាងគេទី ៣ ដែលត្រូវបានគេស្គាល់ថា United Malayan Banking Corporation Bhd (UMBC) ជាច្រើនខែបន្ទាប់ពី Daim ត្រូវបានដំឡើងឋាន:ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។

ដោយសារតែមានការរំខានផ្នែកនយោបាយបន្ទាប់ពីការផ្ទេរភាគហ៊ុននេះត្រូវបានគេលាតត្រដាង គាត់បានលក់ភាគហ៊ុនទៅឲ្យរដ្ឋទិញយកវិញដើម្បីបញ្ជៀសកង្វល់របស់គាត់។

ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយលើករណីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលោក Daim ក្រោមកណ្តាប់ដៃដែកលោក អាន់វ៉ា គឺជាចលនាដ៏ក្លាហានដែលជាការសន្យារបស់លោកក្នុងការបោសសម្អាតរដ្ឋាភិបាលពុករលួយ។ ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុក្នុងតំបន់បានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ១៩៩៧ បណ្តាលឲ្យមានការកស៊ីឆ្លងដែនដ៏ចម្រូងចម្រាសជាច្រើន និងការធានាផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានបញ្ហាដែលជាក្រុមហ៊ុន របស់លោក Daim និងនៅពេលនោះ Dr. Mahathir ជានាយករដ្ឋមន្ត្រីបានធ្វើជាអធិបតីផងដែរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថតដោយ Yuki Kohara)

លោក Anwar ត្រូវបានបណ្តេញចេញពីតំណែងនៅខែកញ្ញា ឆ្នាំ ១៩៩៨ ហើយត្រូវបានចោទប្រកាន់ និងកាត់ទោសពីបទពុករលួយ និងការរំលោភផ្លូវភេទ នៅមុនពេលត្រូវបានកាត់ទោសឲ្យជាប់គុកក្នុងរយៈពេលវែងហើយក៏ជាជម្លោះនយោបាយដ៏ជូរចត់មួយដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានគិតជាយូរមកហើយថាវាជាផ្នែកមួយនៃការឃុបឃិតផ្នែកនយោបាយក្នុងភាពជាអ្នកដឹកនាំពីព្រោះគាត់ត្រូវបានគេគិតថាបានក្លាយជាបុគ្គលដែលបង្កការគំរាមកំហែងដល់លោកបណ្ឌិត Mahathir ។

ការស៊ើបអង្កេតរបស់ MACC កំពុងបន្តដំណើរការលើក្រុមហ៊ុនលោក Daim ដែលគេព្យាករថាការបង្ហូរឈាមរវាងអ្នកនយោបាយទាំងពីរបានឈានចូលទៅក្នុងសមរភូមិដ៏ជូរចត់បំផុតនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលកាលនោះមានការគាស់រំលើងមុខជំនួញដែលចម្រូងចម្រាសនិងច្របូកច្របល់ហើយបានប៉ះពាល់ដល់ក្រុមអ្នកជនួញដែលមានទំនាក់ទំនងនយោបាយស្និទ្ធនឹងមន្ត្រីពុករលួយបានដាក់ប្រាក់ធានាខ្លួនដើម្បីរកស៊ីឡើងវិញក្នុងគោលបំណងចាប់ផ្តើមស្តារហិរញ្ញវត្ថុរបស់ពួគេដែលលោក Anwar កាលនោះក្នុងថាន:ជាឧប្បនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីហិរញ្ញវត្ថុបានប្រឆាំងចំពោះករណីទាំងនេះ។

  • ករណីអ្នកជំនួញសឹង្ហបុរី

ការស៊ើបអង្កេតលើក្រុមហ៊ុនលោក Daim បានចាប់ផ្តើមនៅចុងខែឧសភា ឆ្នាំ ២០២៣ នៅពេលដែល MACC បានសម្រេចចិត្តពិនិត្យមើលឡើងវិញនូវប្រព័ន្ធប្រតិបត្តិការសាជីវកម្មដ៏ចម្រូងចម្រាសដែលមានតម្លៃ RM2.3 ពាន់លានស្មើនឹង 500 លានដុល្លារអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៧ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន Renong Bhd និង United Engineers Malaysia Bhd (UEM) ដែលជាអង្គភាពពីរដាច់ដោយឡែកពីគ្នាដែលមានបញ្ចូលមុខជំនួញរួមគ្នាក្នុងនាមក្រុមហ៊ុនម៉ាឡេស៊ីដែលជាអ្នកមានសិទិ្ធផ្តាច់មុខ (UMNO) ។

នៅក្នុងកិច្ចព្រមព្រៀងនោះ UEM គឺមានការបង្ខំឲ្យបង់ប្រាក់បុព្វលាភយ៉ាងច្រើនសម្រាប់ក្រុមហ៊ុន Renong ដែលកាលនោះកំពុងតែខិតខំរើបំរាស់ចេញពីបន្ទុកបំណុលចំនួន ៤.១២ ពាន់លានរីងហ្គីត។

ភ្នាក់ងារស៊ើបអង្កេត MACC ជឿថាក្រុមហ៊ុនលោក Daim នៅពេលនោះជាហិរញ្ញិករបស់ UMNO បានដើរតួនាទីនៅពីក្រោយឆាកដ៏សំខាន់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ បណ្តាលឲ្យរលំទីផ្សារភាគហ៊ុននៅក្នុងពេលនោះដែលគេជឿថាវាគ្រាន់តែជាឈុតឆាកជួយសង្គ្រោះ UEM ដើម្បីបង្ហូរសាច់ប្រាក់ឲ្យទៅក្រុមហ៊ុនRenong និងភាគហ៊ុនរបស់អ្នកវិនិយោគិនដែលមិនស្គាល់អត្តសញ្ញាណតែប៉ុណ្ណោះ។

ភរិយារបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin គឺលោកស្រី Na’imah Abdul Khalid ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯបរិវេណតុលាការទីក្រុងគូឡាឡាំពួ។ (រូបថត៖ CNA/Fadza Ishak)

ភ្នាក់ងារស៊ើបអង្កេត MACC ក៏កំពុងហៅទូរសព្ទត្រឡប់ទៅក្រុមសាជីវកម្មឆ្លងដែនមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងវេទិកាពាណិជ្ជកម្មដែលមិនដំណើរការរហូតមកទល់នឹងឥឡូវនេះហៅថា Central Limit Order Book ឬ CLOB និងក្រុមហ៊ុនដ៏ធំមួយហៅថា Multi-Purpose Holdings Bhd ដែលនៅពេលនោះត្រូវបានគ្រប់គ្រងដោយអ្នកជំនួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងលោក អាន់វ៉ា។

ករណីទាំងពីរដែលឥឡូវនេះស្ថិតក្រោមការត្រួតពិនិត្យរបស់ MACC ឃើញថាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនិងពាណិជ្ជករសិង្ហបុរីឈ្មោះ Akbar Khan ដែលនៅក្រោមឆត្ររបស់ Daim acolyte ជាយូរមកហើយឥឡូវនេះជាប់ការសង្ស័យដែលតម្រូវឲ្យស្ថិតនៅក្រោមវិសាលភាពនៃការស៊ើបអង្កេត។

សិង្ហបុរីបានបង្កើត CLOB នៅក្នុងឆ្នាំ ១៩៩០ បន្ទាប់ពីទីក្រុង Kuala Lumpur បានហាមឃាត់ការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនម៉ាឡេស៊ីនៅលើទីផ្សារប្តូរប្រាក់សិង្ហបុរី។

ប្រាំបីឆ្នាំក្រោយមក វេទិកាពាណិជ្ជកម្មបានលេចចេញដំណឹងអំពីបញ្ហាចន្លោះប្រហោងដ៏ធ្ងន់ធ្ងរមួយនៅក្នុងការគ្រប់គ្រងមូលធនរបស់ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ឈប់ការពឹងពាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើរូបិយប័ណ្ណក្នុងស្រុកពីបរទេស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចោម​រោម​មើល​រថយន្ត​របស់​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី Daim Zainuddin ពេល​គាត់​ចាកចេញ​ពី​តុលាការ នៅ​ថ្ងៃ​ទី 29 ខែ​មករា ឆ្នាំ 2024 (រូបថត៖ CNA/Fadza Ishak)

នៅប៉ុន្មានថ្ងៃមុនពេលលោក Anwar ត្រូវបានបណ្តេញចេញពីរដ្ឋាភិបាលនៅចុងខែកញ្ញា ឆ្នាំ ១៩៩៨ ម៉ាឡេស៊ីបានដាក់ការគ្រប់គ្រងដើមទុន ជួសជុលរូបិយប័ណ្ណក្នុងស្រុកចំនួន RM3.80 ធៀបនឹងប្រាក់ដុល្លារអាមេរិក និងហាមឃាត់ការជួញដូរភាគហ៊ុនម៉ាឡេស៊ីនៅខាងក្រៅប្រទេស។ ចំណាត់ការនេះបានបង្កកភាគហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១១២ ដែលកំពុងជួញដូរនៅលើ CLOB ។

លោក Akbar មិនត្រឹមតែទទួលបានការសម្បទានដែលរកកម្រៃបានដោយសារតែមានការផ្តល់ឲ្យដោយក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលនៅពេលនោះគឺដឹកនាំដោយលោក Daim ដើម្បីធ្វើសម្បទានរកប្រាក់កម្រៃសម្រាប់ទាញយកភាគហ៊ុនដែលជាប់គាំងយកមកគ្រប់គ្រងវិញបើតាមការប៉ាន់ប្រមាណថាមានចំនួនប្រហែល ៤ ពាន់លានដុល្លារអាមេរិក។ លោក Akbar ក៏បានទទួលការធានាពីរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅពេលនោះដើម្បីកាន់កាប់ក្រុមហ៊ុន MPHB ដែលជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងធនាគារ អចលនទ្រព្យ ហ្គេម និងវិស័យដឹកជញ្ជូន។

ប្រភព MACC បានកត់សម្គាល់ថាលោក Akbar ដែលបច្ចុប្បន្នគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យកំពូលមួយរបស់ប្រទេសគឺ Bandar Raya Development Bhd (BRDB) ស្ថិតនៅក្នុងបញ្ជីរបស់ MACC ដើម្បីកោះហៅមកសាកសួរនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងតម្រូវឲ្យធ្វើសេចក្តីប្រកាសអំពីការកាន់កាប់ហិរញ្ញវត្ថុរបស់គាត់។ លោក Akbar មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយរបស់សារព័មាន CNA នោះទេ។

  • តើ Daim ជាអ្នកជំនួញម្នាក់នៅក្នុងចំណោមអ្នកមានបំផុតនៅអាស៊ីដែរឬទេ?

លោក Daim មិនត្រូវបានចុះបញ្ជីនៅក្នុងកាតាឡុក ឬលិបិក្រមណាមួយរបស់អ្នកជំនួញដែលមានបំផុតនៅអាស៊ីនោះទេ។ ប៉ុន្តែធនាគារិកទាំងនៅសិង្ហបុរី និងម៉ាឡេស៊ីជឿថាលោក Daim ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ 1991 និងពីឆ្នាំ 1999 ដល់ឆ្នាំ ២០០១ ក៏ស្ថិតនៅក្នុងការប្រកួតដូចគ្នានិងមហាសេដ្ឋីអាស៊ីផ្សេងទៀតដូចជា Robert Kuok និង Li Ka-shing ផងដែរ។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin មកដល់បរិវេណតុលាការទីក្រុងគូឡាឡាំពួរនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2024។ (រូបថត៖ CNA/Fadza Ishak)

ក្រៅពីគណនីធនាគារមួយចំនួនតូច ការប្រកាសទ្រព្យសម្បត្តិរបស់លោក Daim នៅ MACC ដោយមានរួមបញ្ចូលការកាន់កាប់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ប្រទេសស្វីសហៅថា ICB ដែលពីមុនត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជអន្តរជាតិប្រចាំប្រទេសស្វីស។

វាគឺជាក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិមានសាខានៅអឺរ៉ុបខាងកើត និងអាហ្វ្រិក។ នៅក្នុងខណ:ពេលដែលវាបានចាប់ផ្តើមប្រតិបត្តិការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ICB មានសាខានៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមិនមែនជាប្រពៃណីដូចជា Prague, Budapest, Sarajevo, Tirana, Accra, Conakry, Dar es Salaam និង Maputo ។

ភ្នាក់ងារស៊ើបអង្កេតរបស់ MACC ឥឡូវនេះកំពុងរកឃើញអាណាចក្រអាជីវកម្មដូចជា hydra ដែលជាប់សង្ស័យថាជារបស់គាត់ក៏ដូចគ្នានិងក្រុមហ៊ុនឯកជន និងសាធារណៈរាប់សិបក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្រៅប្រទេស។

រួមមានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Plenitude Bhd ដែលគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុន Langkah Bahagia Bhd និង Kejora Harta Bhd។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្នែកស៊ើបអង្កេតបានធ្វើការកត់សម្គាល់ថា ” ការស៊ើបអង្កេតលើសំណុំរឿងពុករលួយរបស់លោក (Daim) ត្រូវបានរកឃើញករណីថ្មីៗពីមួយថ្ងៃទៅមួថ្ងៃម្តងមួយៗ” ៕

ប្រភព៖ CNA/lo