អន្តរជាតិ

សំណុំរឿងពុករលួយដ៏ធំរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីត្រូវបានបង្ហាញឲ្យឃើញថាមានទ្រព្យសម្បត្តិជាច្រើនមិនបានប្រកាស

ប្រែសម្រួល៖ ស-សម្បត្តិ

គូឡាឡាំពួរ៖ ទ្រព្យសម្បត្តិដ៏មហាសាលរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Daim Zainuddin ត្រូវបានគេចោទថា បានលាក់បាំងមិនបានប្រកាសមានដូចជា រថយន្តប្រណីតៗ ក្រុមហ៊ុនរាប់សិប ក៏ដូចជាផ្ទះ និងសណ្ឋាគារនៅក្នុងរដ្ឋមួយចំនួន។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin (ឆ្វេង) និងអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ។ (រូបថត៖ Bernama, Reuters)

លោក Daim Zainuddin អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ក្នុងអាយុ ៨៥ ឆ្នាំត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចោទប្រកាន់កាលពីថ្ងៃចន្ទ ទី២៩ មករា ក្រោមច្បាប់ប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ី។ គាត់​សព្វថ្ងៃធ្វើដំណើរ​ដោយជិះលើ​រទេះ​រុញ​ហើយក្នុងនោះប្រពន្ធរបស់​គាត់អ្នកស្រី Na’imah Abdul Khalid ក៏រងការ​ចោទ​ប្រកាន់ដោយ​គណៈកម្មការប្រឆាំងអំពើពុករលួយកាល​ពី​សប្តាហ៍​មុន​ស្រដៀង​គ្នា​នេះផង​ដែរ។

លោក Daim Zainuddin ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ដោយយោងតាមព័ត៌មានដែលលេចធ្លាយនៅក្នុងទស្សនាវដ្តី Pandora Papers ។

ទាំងនេះគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលជនពុករលួយមិនបានប្រកាសមានដូចជា៖

  • គណនីវិនិយោគ

– Amanah Saham Nasional Berhad (ASB)

– Amanah Saham Nasional (ASN)

រថយន្តសេរីទំនើបមានតម្លៃខ្ពស់កប់ពពកចំនួន ៧ គ្រឿង

– Mercedes Benz 600 SEL

– Jaguar XJS HE

– Mercedes Benz 450SEL

– Mercedes Benz 450 SLC

– Rolls Royce 2 Axle តួរឹង

– Austin Morris

  • ២៥ ប្រភេទនៃ អចលនទ្រព្យ និង ដីឡូតិ៍

-ដីឡូតិ៍ 265 ផ្លូវលេខ 89 លេខ 325 Ritchie Condo ទីក្រុង Kuala Lumpur

– ដីឡូតិ៍ 12 វគ្គ 89 លេខ 327 Persiaran Ritchie ទីក្រុង Kuala Lumpur

-យូនិត1D, លេខ 16, Jalan Taman U-Thant, Kuala Lumpur

– ផ្ទះលេខ  10 Jalan Wirawati, Taman Maluri, Kuala Lumpur

– Rompin House, Bukit Fraser, Fraser’s Hill, Pahang

– ផ្ទះនៅជិត Jalan Kampung Pandan, Kampung Pandan, Kuala Lumpur

– ផ្ទះលេខ  333, Jalan Kolam Air, Taman Melawati, Kuala Lumpur

– ផ្ទះលេខ  204 Desa Kuda Lari, TK 1-A150 3, Kuala Lumpur

– ផ្ទះលេខ  333, Persiaran Ritchie, Desa Pahlawan, Kuala Lumpur

-Socfin House-White Palace, Kuala Lumpur

-ដីឡូតិ៍ ជិតតាម៉ាន ម៉ាលូរី ឆេរ៉ាស គូឡាឡាំពួរ

-Cinta Condominium, Jalan Madge Off Jalan U-Thant, Kuala Lumpur

-ដីឡូតិ៍ 12 & 13 Puncak Dani & Dani Lodge Gohtong Jaya Genting Highlands, Pahang

-W4DC-075 និង 061, ដំណាក់កាល 4D, Wangsa Melawati, Kuala Lumpur

-យូនិត នៅ Wisma Dani, 1, Jalan Jejaka 4, Maluri, Kuala Lumpur

– យូនិត នៅ Taman Dagang Ampang, Ampang, Selangor

– ដីឡូតិ៍លេខ 129 ផ្នែកទី 58 ផ្លូវ Menara Ampang លេខ 149 Jalan Ampang ខេត្ត Selangor

—យូនិត នៅ នៅ Mukim Bujang Daerah Kuala Muda, Kedah

– វិឡាភ្លោះជាន់ផ្ទាល់ដី ដំណាក់កាលទី 5B, Bukit Saujana, Ijok, Selangor

-Suite #8-13-6, Menara Mutiara Bangsar 8, Jalan Liku Off Jalan Bangsar, Kuala Lumpur

-Avillion Port Dickson, 3rd Mile, Jalan Pantai, Port Dickson, Negeri Sembilan

-Avillion Admiral Cove, 5 1/2 Mile, Jalan Pantai, Port Dickson, Negeri Sembilan

-Avillion Cameron Highlands, C-3-1 Jalan Camelia, Tanah Rata, Cameron Highlands, Pahang

-Admiral Marina & Leisure Club, 5 1/2 Miles Jalan Pantai, 71050, Si Rusa, Negeri Sembilan,

-AVI Pangkor Beach Resort, PT1130, Jalan Pasir Bogak, Pangkor, Perak

  • ក្រុមហ៊ុនចំនួន៣៨

-ក្រុមហ៊ុន Ibu Kota Developments

– ក្រុមហ៊ុន Maya Seni Holdings

– ក្រុមហ៊ុន Menara Ampang

– ក្រុមហ៊ុន -Dream Cruiser

– ក្រុមហ៊ុន Landbelt

-ក្រុមហ៊ុន Kenari Teliti

-ក្រុមហ៊ុន  Fnq Advanced Materials

-ក្រុមហ៊ុន Kota Tandop Development

– រីស័ត Alun-Alun Resort

– ក្រុមហ៊ុន Dasar Seroja

– ក្រុមហ៊ុន Gigantic Promotions

– ក្រុមហ៊ុន Jupiter Alliance

-ក្រុមហ៊ុន Inayat Realty

– ក្រុមហ៊ុនSuasa Urus

– ក្រុមហ៊ុន Avillion

-ក្រុមហ៊ុន Meridian Haven

– សណ្ឋាគារ Avillion Vista

– ក្រុមហ៊ុន Vast Access

– ក្រុមហ៊ុន Fortune Valley

– ក្រុមហ៊ុន Reliance E-Com

– ក្រុមហ៊ុន Admiral Marina

– ក្រុមហ៊ុន Golden Envoy

-ក្រុមហ៊ុន Mela Lifestyle

– ស្ប៉ា AVI

-សណ្ឋាគារ Avillion Hotel Group

– ក្រុមហ៊ុន RPB Capital Holdings

– ក្រុមហ៊ុន Genius Field

– មណ្ឌល Festive Place

– សណ្ឋាគារ Avillion Suite (PD)

– ក្រុមហ៊ុន Taman Unik

– ក្រុមហ៊ុន Admiral Cove Development

-ក្រុមហ៊ុន Neckline

-ក្រុមហ៊ុន RPB Development

– ក្រុមហ៊ុន Resource OS

– សណ្ឋាគារ Avillion (KL)

– សណ្ឋាគារ Avillion Hotels International

– សណ្ឋាគារ Admiral Hill

– ក្រុមហ៊ុនដឹកជញ្ជូន និងទេសចរណ៍ Reliance (Perak)។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Daim Zainuddin បានចេញមកវាយប្រហារសត្រូវនយោបាយរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះការផ្តួចផ្តើមគំនិតស្វែងរកមេធ្មប់នយោបាយប្រឆាំងនឹង។ (រូបថត៖ AFP/Andy Wong)

ចំណែកភរិយារបស់គាត់អ្នកស្រី Na’imah Abdul Khalid បានរងនូវការចោទប្រកាន់កាលពីថ្ងៃទី ២៣ ខែមករា។ ស្ត្រីអាយុ ៦៦ ឆ្នាំរូបនេះក៏បានអះអាងថារូបគាត់មិនមានទោសកំហុសអ្វីនោះទេ។

ទ្រព្យសម្បត្តិ​ដែល​អ្នកស្រី Na’imah Abdul Khalid ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មិន​បាន​ប្រកាស​នោះ​មានដូចជាអគ្គារ Ilham Tower និង​ក្រុមហ៊ុន​ពីរ​គឺ Ilham Tower និង Ilham Baru – និង​រថយន្ត Mercedes Benz ពីរ​គ្រឿងផងដែរ។

ក្រៅពីនេះក៏នៅមានទ្រព្យសម្បត្តិបញ្ជាក់ក្នុងបញ្ជីដូចជា៖ ផ្ទះ ១ នៅ Persiaran Bukit Tunku និងដីចំនួនបួនឡូត៏នៅ Bukit Tunku និងដីមួយឡូត៏ទៀតនៅ Taman Tun Dr Ismail និងនៅ Penang ។

អគារ Ilham Tower ដែលមានតម្លៃរាប់លានដុល្លារ គឺជាអគារពាណិជ្ជកម្មដ៏ចម្បងមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសាររបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim ដែលត្រូវបានរឹបអូសដោយ​គណៈកម្មការប្រឆាំងអំពើពុករលួយកាលពីខែធ្នូ។

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះត្រូវបានរចនាឡើងបែបសម័យទំនើបដោយស្ថាបត្យករដ៏ល្បីល្បាញរបស់អង់គ្លេសឈ្មោះលោក Norman Foster ដែលមានតម្លៃ ៥៨០ លានដុល្លារអាមេរិក ហើយស្ថិតនៅក្នុងតំបន់អគារលំនៅឋាន និងអគារពាណិជ្ជកម្មខ្ពស់ៗដាច់គេជុំវិញអគារភ្លោះ Petronas ដ៏ល្បីល្បាញលើពិភពលោក។

ភរិយារបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin គឺលោកស្រី Toh Puan Na’imah Abdul Khalid គ្រវីដៃពេលនាងចាកចេញពីតុលាការទីក្រុង Kuala Lumpur នៅថ្ងៃទី 23 ខែមករា ឆ្នាំ 2024។ (រូបថត៖ CNA/Fadza Ishak)

អាគារអគារពាណិជ្ជកម្មនេះត្រូវបានរឹបអូសបន្ទាប់ពីគាត់បានដកញត្តិម្តងហើយម្តងទៀតពី MACC ដើម្បីប្រកាសទ្រព្យសម្បត្តិរបស់គាត់ជាផ្លូវការនៅក្នុងការស៊ើបអង្កេតដែលបានចាប់ផ្តើមនៅចុងខែឧសភា៕

ប្រភពប្រភព៖ CNA/Agencies/zl(mi)